អានតួអត្ថបទ
បារាំង-វិនិយោគ

ជំនួបវិនិយោគ ៖ ប្រធានាធិបតី​បារាំង ប្រកាស​ទាក់ទាញ​​​វិនិយោគ​បរទេស​បាន ១៣ពាន់​លានអឺរ៉ូ

លោក អេម៉ានុយអែល ​ម៉ាក្រុង​ បាន​ទទួល​ជួប​មហាសេដ្ឋី អេឡិន​ មឺស Elon Musk នៅថ្ងៃ​ចន្ទទី ១៥​ឧសភា​នេះ នា​ឱកាសជួប​ប្រជុំ​អ្នក​វិនិយោគ​បរទេស ​ប្រចាំ​ឆ្នាំ​ “Choose France”។ ជំនួប​បានទាក់​ទាញ​ក្រុមហ៊ុន​បរទេស​ឱ្យ​ចូល​មក​​វិនិយោគ​លើ​ទឹក​ដី​បារាំង ទំហំ​១៣ពាន់​លាន​អឺរ៉ូ។ ជា​ទឹក​ប្រាក់វិនិយោគ​​ដ៏​ច្រើន​សម្បើម​បំផុត​មិន​ធ្លាប់​មាន​ ដែល​ប្រធានាធិបតី​បារាំង​សង្ឃឹម​ថា​នឹងអាច​បាំងបិទ​វិបត្តិ​សោធននិវត្តន៍​បាន​។

ជំនួប​​វិនិយោគ ៖ ប្រធានាធិបតី​បារាំង ប្រកាស​ទទួល​​វិនិយោគ​បរទេស​១៣ពាន់​លានអឺរ៉ូ
ជំនួប​​វិនិយោគ ៖ ប្រធានាធិបតី​បារាំង ប្រកាស​ទទួល​​វិនិយោគ​បរទេស​១៣ពាន់​លានអឺរ៉ូ AP - Ludovic Marin
ផ្សាយពាណិជ្ជកម្ម

បើក​ធ្វើ​ជា​លើក​ទីមួយ​នៅឆ្នាំ​២០១៨ ជំនួបទាក់ទាញ​អ្នក​វិនិយោគ« Choose France » បា​ន​ក្លាយ​ជា​ការ​ណាត់ជួប ដែល​​បារាំង​តែង​រៀប​ចំ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​​ ដើម្បី​បង្ហាញ​​ពី​ជោគជ័យក្នុង​នយោបាយ​ បញ្ចុះ​តម្លៃការងារ​និងបំពាក់​​ឧស្សាហកម្មឱ្យ​ប្រទេស​ឡើង​វិញ ដោយ​​ពន្លឿន​​អន្តរកាល​បរិស្ថានទៀត។ ជំនួប​​ឆ្នាំ​នេះ បានការ​ចូល​រួម​ពី​​វិនិយោគិន​​ប្រមាណ​៤០០នាក់ ក្នុង​នោះ​ជាង​ពាក់​កណ្តាល​ (២០៦នាក់) ជា​ថៅកែ​ក្រុមហ៊ុន​សហគ្រាស​ខ្នាត​ពហុជាតិ។

បើ​តាមលោកប្រធានាធិបតី បារាំងទាក់ទាញ​​​វិនិយោគ​បរទេសចូល​ប្រទេស​ បាន​១៣ពាន់​លាន​អឺរ៉ូ ដោយ​អាច​បង្កើត​ការងារបាន​​ចំនួន​៨ពាន់ការងារផ្ទាល់។ ​គម្រោង​វិនិយោគ​ដ៏​ធំបំផុត ក្នុង​ចំណោមគម្រោង​វិនិយោគ​ទាំង​២៨ គឺ​ការវិនិយោគ​តៃវ៉ាន់​​បង្កើត​រោងចក្រ​ផលិត​អាគុយរថយន្ត​អគ្គិសនី​ជំនាន់​ក្រោយបំផុត​ នៅភាគ​ខាង​ជើង​ប្រទេស​បារាំង ក្នុង​តម្លៃ​ទឹក​ប្រាក់​​ ៥២០០លាន​អឺរ៉ូ និងផ្តល់​ការងារ​ចំនួន​៣ពាន់​។ ​រោងចក្រ​ផលិត​ផ្ទាំង​សូឡា​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​អឺរ៉ុប នៅភាគ​ខាង​កើត​ប្រទេស ដែល​ផ្តល់ការងារ​ចំនួន ១៧០០ ជា​គម្រោង​វិនិយោគ​ដ៏​ចម្បង​មួយ​ទៀត តម្លៃ​៧១០លាន​អឺរ៉ូ។ នៅក្នុង​វិស័យ​ថាមពល​វិញ ក្រុមហ៊ុន​Start-Up Newcleo ប្រកាស​ដាក់​ទុន​​វិនិយោគ​នៅ​បារាំង ៣ពាន់​លានអឺរ៉ូ​ សម្រាប់​រយៈ​ពេល​៥ឆ្នាំ (២០២៥-៣០) ដើម្បី​អភិវឌ្ឍ​ម៉ាស៊ីនប្រតិករនុយក្លេអ៊ែរ​​ខ្នាត​តូច​។ សូម្បី​តែ​វិស័យ​គ្រឿង​សង្ហារឹម ឱសថ​ក៏​មាន​បរទេស​ចាប់​អារម្មណ៍​បន្ថែម​ការ​វិនិយោគដែរ។

សូមបញ្ជាក់​ថា​មុន​បើក​ជំនួប Choose France លោក អេម៉ានុយអែល​ម៉ាក្រុង ​បានទទួល​ជួប​ ថៅកែរថយន្ត​Tesla ​ប្រធាន​ក្រុមហ៊ុន​យានអវកាស​SpaceX និងម្ចាស់​ភាគ​ហ៊ុន​Twintterដ៏​ចម្បង​ លោក​ Elon Musk ​ នៅ​វិមាន​ប្រធានាធិបតី​បារាំង​ ប៉ុន្តែ​គ្មានសេចក្តីប្រកាស​អ្វី​ទេ មាន​ត្រឹម​សារ​របស់​លោក​ប្រធានាធិបតីបង្ហោះ​តាម​ប្រព័ន្ធ​សង្គម បញ្ជាក់​អំពីមូលបទ​នៃ​ការ​​ជជែកគ្នា ជុំ​វិញ​​ភាព​ទាក់ទាញ​និង​ភាព​ជឿន​លឿន​រប​ស់​បារាំង​ក្នុង​វិស័យ​រថយន្តអគ្គិសនី និង​ថាមពល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ