អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

‹‹‌‌ល្បិចកល›› បាន​​ផ្តើម​​លេច​​ឡើង​​ក្នុង​​កិច្ច​​ចរចា​​គណៈ​​កម្ម​​ការ​​ចម្រុះ​​នៃ​​គណ​​បក្ស​​ជាប់​​ឆ្នោត​​ទាំង​​ពីរ​​មែន​​ឬ?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

កិច្ច​ប្រ​ជុំ​របស់​គណៈ​កម្មកា​រ​ចម្រុះ​នៃ​គណ​បក្ស​ប្រជា​ជន​កម្ពុជា និង​គណ​បក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ម្សិល​មិញ មិន​បាន​ផ្តល់​លទ្ធ​ផល​ដែល​អាច​ឱ្យ​គណ​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​អាច​ធ្វើ​សេច​ក្តី​ថ្លែង​ការណ៍​រួម​ទេ។ ពេល​ថ្លែង​ទៅ​កាន់​អ្នក​សារ​ព័ត៌​មាន ក្រោយ​កិច្ច​ប្រជុំ គេ​បាន​ដឹង​ថា របៀប​វារៈ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​គឺ​ផ្តោត​លើ​អព្យា​ក្រឹត​ភាព និង​សុច្ច​រិត​ភាព​របស់​សង្គម​ស៊ីវិល ខុស​ពី​របៀប​វារៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​លើក​អំពី​ការ​កែទម្រង់​គណៈ​កម្មា​ធិកា​រ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត។ អ្នក​តាម​ដាន​ស្ថាន​ការណ៍​នយោ​បាយ​ខ្លះ​សម្តែង​ការ​សោក​ស្តាយ និង​ខ្លះ​ទៀត​វាយ​តម្លៃ​ថា គណ​បក្ស​ប្រជាជន​កម្ពុជា​ប្រើ‹​‹ល្បិច››​ពន្យារ​ពេល​កិច្ច​ចរចា។

កិច្ចប្រជុំ​គ.ជ.ប. គណបក្សនយោបាយ និង​អង្គការ​សង្គម​ស៊ីវិល ស្តីពី​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះឆ្នោត ថ្ងៃទី១៤តុលា ឆ្នាំ២០១១
កិច្ចប្រជុំ​គ.ជ.ប. គណបក្សនយោបាយ និង​អង្គការ​សង្គម​ស៊ីវិល ស្តីពី​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះឆ្នោត ថ្ងៃទី១៤តុលា ឆ្នាំ២០១១ © ចាន់ណា/rfi
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ