អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ការ​ផ្សារ​ភ្ជាប់​​ប្រធានបទ​​វប្បធម៌​​ជាតិ​​ទៅ​នឹង​​យុវជន​​ទទួល​បាន​​ការ​គាំទ្រ​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

«​យុវជន​​ដើម្បី​​វប្បធម៌​​ជាតិ​»​គឺជា​​ប្រធានបទ​​ដែល​​រដ្ឋាភិបាល​​កម្ពុជា​​នឹង​ត្រូវ​​លើកឡើង​​នៅ​ក្នុង​ ឱកាស​​នៃ​​ទិវា​​វប្បធម៌​​ជាតិ​​លើក​​ទី​១៧ ​ដែល​​នឹង​​ប្រព្រឹត្ត​​ទៅ​​នៅ​​ថ្ងៃ​ទី ​០៣ ​មីនា ​ឆ្នាំ​២០១៥​។ ជា​ការ​​ប្រសើរ​​ដែល​​​បញ្ហា​​វប្បធម៌​​ត្រូវ​បាន​​គេ​​ផ្សារ​ភ្ជាប់​​ជាមួយ​នឹង​​យុវជន​។ ​នេះ​​បើ​តាម​​សង្គម​ស៊ី​វិល​។​ ជា​ការ​​កត់​សម្គាល់​​យុវជន​​ខ្មែរ​ បាន​​យល់ដឹង​​និង​​ធ្វើ​​សកម្មភាព​​មាន​​ប្រយោជន៍​​ដល់​វិស័យ​​វប្បធម៌​​ខ្មែរ​​ នៅ​មាន​កម្រិត​នៅ​ឡើយ​។ ​ផ្ទុយ​ទៅវិញ​ មាន​​យុវជន​​មួយ​ចំនួន​​បាន​​ស្ថិតនៅ​ឆ្ងាយ​​ពី​​វប្បធម៌​​ខ្មែរ​​នៅ​ឡើយ​​។​ ​ហើយ​​កំពុង​តែ​​ធ្វើ​​សកម្មភាព​​បញ្ច្រាស​ទិស​​ពី​​វប្បធម៌​​ខ្មែរ ​ដោយ​​ផ្អែក​​ទៅ​តាម​​ភាវូបនីយកម្ម​​វប្បធម៌​​បរទេស​។​

ទិវា​វប្បធម៌ជាតិ​លើក​ទី១៥ ​កាល​ពី​ពេល​កន្លង​មក​
ទិវា​វប្បធម៌ជាតិ​លើក​ទី១៥ ​កាល​ពី​ពេល​កន្លង​មក​ @rfi
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ