បទសម្ភាស
លោកគឹម សុខ៖“ខ្ញុំខ្លាចហើយក៏បារម្ភតែខ្ញុំមិនយកការខ្លាចនិងបារម្ភនេះ ជាឧបសគ្គសម្រាប់ធ្វើសកម្មភាពបន្តទេ”
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១៣:១០
ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកគឹម សុខ។ លោកគឹម សុខ ដែលជាអ្នកវិភាគបញ្ហានយោបាយ និងសង្គមដែលទើបចេញពីពន្ធនាគារកាលពីថ្ងៃសុក្រម្សិលមិញ។ ឆ្លើយតបនឹងសំណួររបស់វណ្ណ សុគន្ធា លោកគឹម សុខ បានអះអាងថា លោកនឹងនៅតែបន្តធ្វើការវិភាគលើបញ្ហានយោបាយ និងសង្គមទៀត។ លោកបានគូសបញ្ជាក់ដូច្នេះថា “ខ្ញុំខ្លាចហើយក៏បារម្ភ តែខ្ញុំមិនយកការខ្លាចនិងបារម្ភនេះ ទុកជាឧបសគ្គសម្រាប់ធ្វើសកម្មភាពបន្តទេ”។ តទៅនេះ សូមស្តាប់បទសម្ភាសន៍ទាំងស្រុងរវាងវណ្ណ សុគន្ធា និងលោកគឹម សុខ៖