លោក អេង ហ៊ី៖ យុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើ នឹងបន្តធ្វើដោយក្តៅគគុកនៅក្នុងក្របខណ្ឌទូទាំងប្រទេស
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៣២
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ បើតាមលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី យុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើ គិតចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ២៨ កក្កដា អាជ្ញាធរបានឃាត់ខ្លួនមនុស្ស១៧នាក់បញ្ជូនទៅកាន់តុលាការ ក្នុងនោះ រួមមានទាំងជនជាតិចិន ជនជាតិវៀតណាម ឧកញ៉ា និងមន្ត្រីអនុវត្តច្បាប់មួយចំនួនផង។ ក្រៅពីនេះ ក្នុងរយៈពេល២០ថ្ងៃមកនេះ គណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានរឹបអូសឈើបានប្រមាណជា២៦០០ម៉ែត្រគូប ឈើដុំប្រមាណជា៣ពាន់ដុំ និងរថយន្តកែច្នៃដឹកឈើបានជាង២០០គ្រឿង។ បើតាមលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី យុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើដ៏ក្តៅគគុកនេះ នឹងបន្តធ្វើនៅក្នុងក្របខណ្ឌទូទាំងប្រទេស ដោយម៉ឺងម៉ាត់បំផុត។