អានតួអត្ថបទ
ចិន-ទីបេ

ចិន​ពង្រឹង​សន្តិសុខ​ជុំវិញ​វត្ត​ទីបេ​មួយ​នៅ​ប៉ែក​និរតី​នៃ​ប្រទេស

អាជ្ញាធរ​ចិន​បាន​ពង្រឹង​សន្តិសុខ​ក្នុង​ទីក្រុង​អាបា(Aba) នៅ​ប៉ែក​និរតី​នៃ​ប្រទេស​ក្រោយ​ពី​លោក​សង្ឃ​ទីបេ​ពីរ​អង្គ​បាន​សាកល្បង​ដុត​សម្លាប់​ខ្លួន​ឯង កាល​ពី​ថ្ងៃ​ចន្ទ​ទី​២៦​កញ្ញា​ម្សិលមិញ។

ព្រះសង្ឃពុទ្ធសាសនាទីបេ
ព្រះសង្ឃពុទ្ធសាសនាទីបេ REUTERS/Jean-Philippe Arles
ផ្សាយពាណិជ្ជកម្ម

រដ្ឋ​អំណាច​ចិន​បារម្ភ ម្ល៉ោះ​ហើយ​បាន​ជា​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ដោយ​បាន​បិទ​ប្រព័ន្ធ​អ៊ីនធ័រណែត​និង​ប្រព័ន្ធ​ផ្ញើ​សារ​តាម​ទូរស័ព្ទ ដាក់​ពង្រាយ​នគរបាល​នៅ​គ្រប់​ច្រក​ល្ហក ក្នុង​ទីក្រុង​អាបា(Aba) បិទ​ផ្លូវ​ដែល​នាំ​ទៅ​កាន់​វត្ត​គីរទី​(Kirti)។

គឺ​នៅ​វត្ត​គីរទី​នេះ​ហើយ​ដែល​កាល​ពី​ថ្ងៃ​ចន្ទ​ទី​២៦​កញ្ញា​ម្សិលមិញ លោក​សង្ឃ​ពីរ​អង្គ​ដែល​បាន​សាកល្បង​ដុត​សម្លាប់​ខ្លួន​ឯង ត្រូវ​បាន​ប៉ូលិស​សង្គ្រោះ​ទាន់​និង​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ។ ប៉ុន្តែ នៅ​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា​តើ​លោកសង្ឃ​ទាំង​ពីរ​អង្គ​បាន​សុគត​បាត់​ទៅ​ហើយ​ឬ​ក៏​នៅ​រស់​ទេ។

គឺ​នៅ​វត្ត​គីរទី​នេះ​ហើយ ដែល​កាល​ពី​ថ្ងៃ​ទី​១៦​មីនា លោក​សង្ឃ​មួយ​អង្គ​បាន​ដុត​សម្លាប់​ខ្លួន​ឯង ដើម្បី​ប្រឆាំង​នឹង​ការ​កាន់កាប់​ទីបេ​ដោយ​ប្រទេស​ចិន និង​ដើម្បី​រំឭក​ព្រឹត្តិការណ៍​នៃ​ការ​ផ្តើម​ងើប​បះបោរ​ប្រឆាំង​នឹង​អាជ្ញាធរ​ចិន នៅ​ទីក្រុង​ឡាស់សា​(Lhassa) ក្នុង​ឆ្នាំ​២០០៨។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​នានា​បាន​ចោទ​ប្រទេស​ចិន​ថា​កំពុង​អនុវត្ត​នយោបាយ​ប្រល័យ​វប្បធម៌​ទីបេ​ តាម​រយៈ​ការ​បញ្ជូន​ជនជាតិ​ចិន​ច្រើន​ឡើងៗ ទៅ​រស់​នៅ​ក្នុង​ដែនដី​ទីបេ​ និង​តាម​រយៈ​ការ​ហាម​មិន​ឲ្យ​រៀន​ និង​មិន​ឲ្យ​និយាយ​ភាសា​ទីបេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ