អានតួអត្ថបទ
ចិន

វិនិយោគ​បរទេស​បានធ្លាក់​ស្រុតចុះ​៦ខែ​បន្ត​បន្ទាប់​គ្នា​

វិនិយោគ​បរទេស​ដោយ​ផ្ទាល់​ Investissements Directs Etrangers ​នៅ​ក្នុង​ប្រទេស​ចិន​បាន​ស្គាល់​ការ​ធ្លាក់ស្រុត​ចុះ​ទៀត​នៅ​ខែមេសា​ឆ្នាំ២០១២។​ ទាំងនេះ​បាន​ធ្វើឲ្យ​ការបោះទុន​ធ្វើ​វិនិយោគ​បរទេស​ដោយ​ផ្ទាល់​ ធ្លាក់ចុះ​៦ខែ​បន្ត​បន្ទាប់គ្នា។​ នេះ​ជា​តួលេខ​ផ្សាយ​ឲ្យដឹង​នៅ​ថ្ងៃអង្គារ​ទី១៥​ឧសភា​ដោយ​ក្រសួង​ពាណិជ្ជកម្មចិន។

វិនិយោគ​​បរទេស​នៅក្នុង​ប្រទេសចិន​​បានធ្លាក់​​ស្រុតចុះ​​៦ខែ​​បន្ត​​បន្ទាប់​​គ្នា​​
វិនិយោគ​​បរទេស​នៅក្នុង​ប្រទេសចិន​​បានធ្លាក់​​ស្រុតចុះ​​៦ខែ​​បន្ត​​បន្ទាប់​​គ្នា​​ REUTERS/Tyrone Siu
ផ្សាយពាណិជ្ជកម្ម

នៅ​ខែមេសា​ឆ្នាំ២០១២​កន្លង​ទៅនេះ​ ​ ការបោះទុន​ធ្វើ​វិនិយោគ​បរទេស​ដោយ​ផ្ទាល់​ ​ Investissements Directs Etrangers ​នៅ​ក្នុង​ប្រទេស​ចិន​មាន​ប្រមាណ​៨,៤ពាន់លាន​ដុលា្លរ​ ​ ឬ​បាន​សេចក្តីថា​ បាន​ធ្លាក់​ស្រុត​ចុះអស់​០,៧%​ក្នុង១ឆ្នាំ។

 
ដូច្នេះ​ សម្រាប់​រយៈកាល​បួនខែ​នៃឆ្នាំ២០១២​នេះ​ ​ វិនិយោគ​បរទេស​ដោយ​ផ្ទាល់​ នៅ​ក្នុង​ប្រទេស​ចិន​មាន​៣៧,៩ពាន់លាន​ដុលា្លរ​ ​ ឬ​បាន​ធ្លាក់​ស្រុតចុះ​អស់​២,៤%​បើ​ប្រៀប​ផ្ទឹម​ទៅនឹង​រយៈកាល​ដដែល​នៅ​ឆ្នាំ២០១១។

ការបោះទុន​ធ្វើ​វិនិយោគ​ដែល​មាន​ប្រភព​ចេញពី​សហភាព​អឺរ៉ុប​បាន​ថយស្រុត​ចុះ​អស់​២៧,៩%​ក្នុង១ឆ្នាំ​ ​ បើគេ​ប្រៀបផ្ទឹម​ជាមួយ​តួលេខ​កាលពី​ឆ្នាំទៅ។
ផ្ទុយទៅវិញ​ ​ ការបោះទុន​ធ្វើ​វិនិយោគ​ដែល​មាន​ប្រភព​ចេញពី​សហរដ្ឋ​អាមេរិក​បែរជា​បាន​កើនឡើង​ប្រមាណ​១,៩%។

គួរកត់​សម្គាល់ថា​ ​ ភាគច្រើន​នៃ​វិនិយោគ​បរទេស​ដោយ​ផ្ទាល់​ ​ Investissements Directs Etrangers​ នៅ​ក្នុង​ប្រទេស​ចិន​ មាន​ប្រភព​ចេញពី​តំបន់​អាស៊ី​ ​ មាន​ដូចជា​ប្រទេស​ជប៉ុន​ ​ កូរ៉េ​ខាងត្បូង​ ​ ហុងកុង​ ​ ម៉ាកាវ​ ​ តៃវ៉ាន់​ ​ ឬ​ចេញពី​ប្រទេស​អាស៊ី​អាគ្នេយ៍​សំខាន់ៗ​ប្រាំគឺ​ ​ សិង្ហបុរី​ ​ ម៉ាឡេស៊ី​ ​ ថៃ​ ​ ហ្វីលីពីន​ ​ និង​ឥណ្ឌូនេស៊ី។

ដូច្នេះ​ ឃើញថា​ការបោះទុន​ធ្វើ​វិនិយោគ​បរទេស​ដោយ​ផ្ទាល់​ Investissements Directs Etrangers ​នៅ​ក្នុង​ប្រទេស​ចិន​បាន​ស្គាល់​ការ​ធ្លាក់​ស្រុត​ចុះ​ ​ ស្របតាម​ចលនា​ថយ​ស្រុតចុះ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​មហាអំណាច​សេដ្ឋកិច្ច​ទីពីរ​ពិភពលោក​ ​ ដែល​កំពុង​ត្រូវ​ប្រឈម​មុខ​ទល់នឹង​ការលំបាក​នៃ​ការនាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​ដែល​កំពុង​មាន​​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​ ​ ហើយ​ដែល​ជា​ទីផ្សារ​ទីមួយ​របស់​ខ្លួន​ផងទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ