អានតួអត្ថបទ
អៀរឡង់

ព្រះរាជ​ទស្សនកិច្ច​ជាប្រវត្តិសាស្ត្រ​របស់​ព្រះមហាក្សត្រិយានី​អង់គ្លេស​នៅអៀឡង់​

ព្រះ​មហាក្សត្រិយានី​Elisabeth​ទី២​នឹង​យាង​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ ផ្លូវការ​ នៅ​ប្រទេស​អៀរឡង់​ នៅ​ឆ្នាំ​នេះ​ -ស្រប​តាម​ព្រះ​បរមរាជវាំង​ Buckingham​ Palace​ ប្រកាស​ឱ្យ​ដឹង​ នៅ​ថ្ងៃ​សុក្រ​៤​មីនា​។​ព័ត៌មាន​នេះ​ត្រូវ​បាន​បញ្ជាក់​អះអាង​ដោយ​វិមាន​ ប្រធានាធិបតី​អៀឡង់​។​ទស្សនកិច្ច​ជា​ផ្លូវ​ការ​នេះ​ត្រូវ​ចាត់​ទុក​ជា​ ប្រវត្តិសាស្ត្រ​។​គឺ​ជា​ព្រះ​រាជ​ទស្សនកិច្ច​លើក​ទី១​របស់​ព្រះ​រាជា​ អង់គ្លេស​មួយ​អង្គ​ ចាប់​តាំង​ពី​មួយ​សតវត្ស​មក​។​ប៉ុន្តែ​ នៅ​ខណៈ​នេះ​ គេ​ពុំ​ទាន់​ដឹង​កាលបរិច្ឆេទ​នៃ​ទស្សនកិច្ច​នេះ​ទេ​។

ព្រះមហាក្សត្រិយានី​អង់គ្លេស​​​ Elisabeth​ទី២
ព្រះមហាក្សត្រិយានី​អង់គ្លេស​​​ Elisabeth​ទី២ © AFP PHOTO / STEVE PARSONS
ផ្សាយពាណិជ្ជកម្ម

02:24

សេចក្តីរាយការណ៍ របស់ Adrien Moss ពីទីក្រុង​ឡុងដ៍ ប្រែ​សម្រួល​ដោយ​ វីនស្តុន រតនា

ព្រះមហាក្សត្រិយានី​Elisabeth​ទី២​ដែល​មាន​ព្រះ​ជន្មាយុ​៨៦​វស្សា​បាន​យាង​ទៅ​កាន់​គ្រប់​ប្រ​ទេស​ធំៗ​នៅ​លើ​ពិភពលោក​ លើក​លែង​តែ​បី​ប្រទេស​គឺ​អ៊ីស្រាអែល​ ​ ក្រិក​និង​អៀឡង់​។​គឺ​ស្រប​តាម​ការអញ្ជើញ​យាង​របស់​លោក​ស្រី​ប្រធានាធិបតី​អៀឡង់​ Mary​ Mac​ Aleese​ ដែល​ព្រះ​អង្គ​នឹង​យាង​ទៅ​បំពេញ​ទស្សនកិច្ច​តាម​ផ្លូវ​រដ្ឋ​ នៅ​ក្នុង​ប្រទេស​ជិត​បំផុត​នៃ​ព្រះរាជា​ណា​ចក្រ​​របស់​ព្រះ​អង្គ​។​ព្រះអង្គ​នឹង​ត្រូវ​អម​ដំណើរ​ដោយ​ព្រះស្វាមី​គឺ​ព្រះអង្គម្ចាស់​Philip​។

 
ព្រះ​មហាក្សត្រ​អង់គ្លេស​ចុង​ក្រោយ​ដែល​បាន​យាង​ទៅ​ជាន់​ដី​ប្រទេស​អៀឡង់​គឺ​ព្រះអយ្យកោ​គឺ​ថា​ជីតា​ព្រះនាម​George​ទី៥​ នៅ​ឆ្នាំ​១៩១១​ កាល​ពី​មួយ​សតវត្ស​មុន​ ​ ​ ដប់​ឆ្នាំ​មុន​ការបែង​ចែក​ទឹក​ដី​អៀឡង់​ជា​សាធារណរដ្ឋ​អៀឡង់​និង​ខេត្ត​អង់គ្លេស​ អៀឡង់​ខាង​ជើង​។តាំង​ពី​ប៉ុន្មាន​ខែ​មក​ហើយ​ ​ ​ មាន​សញ្ញា​ប្រកាស​ថា​ ទស្សនកិច្ច​នេះ​នឹង​កំណត់​ការផ្សះផ្សា​ជានាគ្នា​។

ព្រះ​អង្គ​ម្ចាស់​Charles​និង​ព្រះជាយា​Camilla​បាន​ទទួល​ការអញ្ជើញ​យាង​ កាល​ពី​៤ខែ​មុន​ឱ្យ​ទៅ​កាន់​ស្ថានទូត​អៀឡង់​ប្រចាំ​នៅ​ទី​ក្រុង​Londres​។​ប្រទេស​អង់គ្លេស​បាន​ឱ្យ​រដ្ឋាភិបាល​Dublin​ខ្ចី​ប្រាក់​៣០០០លាន​livres​ ដើម្បី​ស្តារ​សេដ្ឋកិច្ច​អៀឡង់​ឱ្យ​ចេញ​ផុត​ពី​ឩនភាព​ថវិកា​។​រី​ឯ​ប្រធាន​ក្រុម​កីឡា​លេង​ចោល​បាល់​មូល​ទ្រវែង​rugby​អៀឡង់​ Brian​ O’Driscoll​បាន​ទទួល​សំបុត្រ​អញ្ជើញ​ឱ្យ​ទៅ​ចូល​រួម​ក្នុង​អាពាហ៍ពិពាហ៍​របស់​ព្រះអង្គម្ចាស់​William​។

គឺ​ជា​សញ្ញា​មួយ​ដែល​មិន​បោក​ប្រាស់​ទេ​។​សំរាប់​ព្រះ​មហាក្សត្រិយានី​Elisabeth ​ទី២​គឺ​ជា​ព្រះរាជដំណើរ​ដ៏​ខ្លី​បំផុត​មួយ​នៃ​ការសោយរាជ្យ​៥៩​ឆ្នាំ​មក​ហើយ​របស់​ព្រះ​អង្គ​។​ប៉ុន្តែ​ ស្រប​តាម​សារព័ត៌មាន​គឺ​ជា​ព្រះរាជ​ដំណើរ​ដែល​នឹង​ស្ថិត​ដក់​ជាប់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ