អានតួអត្ថបទ
បារាំង

បារាំង​មាន​ប្រជាជន​ជាប់​ចំណាប់​ថ្នូរ​ច្រើន​ជាង​គេលើ​ពិភពលោក

គ្រួសារបារាំង​មួយ​មាន​សមាជិក​៧​នាក់ ក្នុង​នោះ​បួន​នាក់​ជា​កុមារ ត្រូវ​បាន​ក្រុម​ប្រដាប់​អាវុធ​ ចាប់​ជំរិត​ ជា​ចំណាប់​ថ្នូរ​ នៅ​ថ្ងៃ​អង្គារ​ទី ១៩ កុម្ភៈ ម្សិលមិញ នៅ​ភាគ​ខាង​ជើង​ប្រទេស​កាមឺរ៉ូន។ ឧប្បវហេតុ​នេះ​បាន​ធ្វើ​ឱ្យ​ក្លាយ​ជា​ប្រទេស​មាន​ប្រជាជាន​ជាប់​ចំណាប់​ថ្នូរ​នៅ​បរទេស​ច្រើន​ជាង​គេ។

ផែន​ទី​បង្ហាញ​កន្លែង​ចាប់​ខ្លួន​ជនជាតិ​បារាំង​១៥​នាក់​ជា​ចំណាប់​ថ្នូរ​នៅ​អាហ្វ្រិក
ផែន​ទី​បង្ហាញ​កន្លែង​ចាប់​ខ្លួន​ជនជាតិ​បារាំង​១៥​នាក់​ជា​ចំណាប់​ថ្នូរ​នៅ​អាហ្វ្រិក ©France 24
ផ្សាយពាណិជ្ជកម្ម

 

មាន​គ្នា​៧​នាក់ ចាស់​បី​នាក់ កុមារបួន​នាក់ (៥-១២ឆ្នាំ) ដើរ​កំសាន្ត​តាម​រថយន្ត គ្រួសារ​បារាំង​មួយ​គ្រួ​នេះ ត្រូវ​បាន​ក្រុម​ប្រដាប់​អាវុធ៥នាក់​​ ជិះម៉ូតូ គៀង​​ចាប់​​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ នៅ​តំបន់​ភាគ​ខាង​ជើង​បំផុត​ប្រទេស​កាមេរ៉ូន ចម្ងាយ​ប្រមាណ​ ១០​គីឡូម៉ែត្រ​ពី​ប្រទេសនីហ្សេរីយ៉ា។

ពេល​នេះ​គេ​ពុំ​ទាន់​ស្គាល់​ច្បាស់​ ​អត្តសញ្ញាណ​ របស់​ភេរវជន និង​មូល​ហេតុ​នៃ​ការ​ចាប់ចំណាប់​ថ្នូរ​គ្រួសារ​បារាំង​នេះ នៅឡើយទេ ប៉ុន្តែ​ចំណាប់​អារម្មណ៍​កំពុង​ផ្តោត​ទៅ​លើ​ក្រុម​ បូកូហារ៉ាម (Boko Haram)។ ប្រធានាធិបតី​បារាំង លោក François Hollande​ ធ្លាប់​បាន​លើក​ឡើង​ពី​និកាយ​សាសនា​មួយ​នេះ និង​បាន​បង្ហើប​ពី​គ្រោះ​នៃ​ការ​ចាប់​ចំណាប់​ថ្នូរ​ ក្នុង​ខណៈ​ដែល​បារាំង​ធ្វើ​អន្តរាគមន៍​យោធា​នៅ​ម៉ាលី។ ប៉ុន្តែ​នេះ​ជា​លើក​ទី​មួយ​ដែល​មាន​ការ​ចាប់​ជំរិត​បរទេស​ក្នុង​តំបន់​ភាគខាង​ជើង​កាមេរ៉ូន​ដូច្នេះ។

តើ​ការ​ចាប់​ខ្លួន​ជនជាតិ​បារាំង​នេះ​មាន​ពាក់ព័ន្ធ​នឹង​សង្គ្រាម​នៅ​ម៉ាលី ?!

ក្រសួង​ការបរទេស​បារាំង​បាន​ចេញ​សេចក្តី​ណែនាំ​​ដល់​អ្នកធ្វើ​ដំណើរ​បារាំង​ទាំង​អស់ តាំង​ពី​យុទ្ធនាការ​នៅ​ម៉ាលី​ចាប់​ផ្តើម​ភ្លាមម្ល៉េះ​ ថា​ផល​ប្រយោជន៍​បារាំង​អាច​នឹង​ត្រូវ​ទទួល​ការ​គំរាម​កំហែង​! អាជ្ញាធរ​បារាំង​ក៏​បាន​បញ្ជាក់​ពី​វត្តមាន​របស់​ពួក​យុទ្ធជន​បូកូហារ៉ាម នៅ​ភាគ​ខាង​ជើង​ប្រទេស​ម៉ាលី ហើយពួក​អ៊ីស្លាម​ជ្រុលនិយម​នីហ្សេរ៉ា​ក៏​ធ្លាប់​បាន​ចាប់​ខ្លួន​ជន​បុគ្គលិក​ក្រុមហ៊ុន​លីបង់ ដោយ​ពន្យល់​ត្រង់ៗ​ថា​ជាការ​សង​សឹក​ប្រឆាំង​នឹង​អន្តរាគមន៍​បារាំង​នៅ​ម៉ាលី។
ភាគ​ខាង​ជើង​ប្រទេស​កាមេរ៉ូន​មិន​មែន​ជា​តំបន់​គ្រោះ​ថ្នាក់​ខ្លាំង​ទេ​ បើ​តាម​ក្រសួង​ការបរទេស​បារាំង ប៉ុន្តែ​ទីតាំង​របស់​​បូកូហារ៉ាម​​នេហ្សេរីយ៉ា​ មិន​នៅ​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​ដែល​ចាប់​ខ្លួន​ជនជាតិ​បារាំង​ម្សិលមិញ​ឡើយ។

បើ​តាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សន្តិសុខ​អាមេរិក Intel Center media list បារាំង​មាន​ជន​ជាប់​ចំណាប់​ថ្នូរ​នៅ​បរទេស (នៅអាហ្វ្រិក) ​ទាំង​អស់ចំនួន​១៥​នាក់ ក្នុង​នោះ​យ៉ាង​ហោច​ណាស់​៦​នាក់ ស្ថិត​ក្នុង​កណ្តាប់​ដៃ​ពួក​ភេរវជន​អ៊ីស្លាម​ Aqmi ស្និទ្ធ​នឹង​អាល់កៃដា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ