អានតួអត្ថបទ
បារាំង-ជប៉ុន

François Hollande៖ជប៉ុន-អឺរ៉ុប​ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​សំខាន់

ទស្សនៈកិច្ច​ជាផ្លូវការ​របស់លោក ប្រធានាធិបតី​បារាំង François Hollande នៅប្រទេស​ជប៉ុន ត្រូវបាន​បញ្ចប់ ហើយ​កាលពី ថ្ងៃសៅរ៍​​ទី ៨​មិថុនា ២០១៣។ ក្នុងរយៈ​ពេល​បី​ថ្ងៃ ប្រទេស​ទាំងពីរ​សម្រេច បាន​ជា​ផ្លែផ្កា នៃ​សហប្រតិបត្តិការ បារាំង ជប៉ុន លើ​វិស័យធំៗ​មួយចំនួន ​ដូចជា សេដ្ឋកិច្ច និង​ផ្នែក​នុយក្លេអ៊ែរ។

ប្រធានាធិបតី​បារាំង ចាប់ដៃ​ជាមួយ​នាយករដ្ឋមន្រ្តី​ជប៉ុន ក្នុង​ទីក្រុង​តូក្យូ នៅថ្ងៃ​សៅរ៍ទី ៨​មិថុនា ២០១៣
ប្រធានាធិបតី​បារាំង ចាប់ដៃ​ជាមួយ​នាយករដ្ឋមន្រ្តី​ជប៉ុន ក្នុង​ទីក្រុង​តូក្យូ នៅថ្ងៃ​សៅរ៍ទី ៨​មិថុនា ២០១៣ ©Reuters
ផ្សាយពាណិជ្ជកម្ម

ចាប់តាំង​ពីពេលនេះ​ទៅ វិបត្តិ​ក្នុង​បណ្តា​ប្រទេស​ចាយប្រាក់ អឺរ៉ូ ក៏​ត្រូវ​បាន​បញ្ចប់។ ហើយ​បារាំង​ត្រូវការ​ចាំបាច់ ប្រទេស​ជប៉ុន​ដើម្បី រួមដៃ​គ្នា អភិវឌ្ឍន៍​វិស័យ​សេដ្ឋកិច្ច និង​ការបង្កើត​ថ្មី​លើ​គ្រប់​វិស័យ។ នេះបើ​តាម​ការអះអាង​របស់​លោក François Hollande ទៅកាន់​ដៃ​គូ​សហប្រតិបត្តិការ​របស់ខ្លួន នៅទីក្រុង Tokyo។

កំឡុង​ពេល​ទស្សនកិច្ច​ខាងលើ ក្រុមហ៊ុន​សំខាន់ៗ​របស់​បារាំង និង​ជប៉ុន ​បាន​ជួបជុំ​គ្នា​ដើម្បី​រក​លទ្ធភាព​មួយ ​ក្នុង​ការវិនិយោគ​រួម។​ ក្រុមហ៊ុន​ធំៗ របស់​ប្រទេស​ទាំងពីរ​នោះ មាន​ដូចជា ក្រុមហ៊ុន​ផលិត​រថយន្ត Renault និង Nissan។ ក្រុមហ៊ុន ផលិត​ថាមពល GDF Suez និង Areva ព្រម​ទាំង​ក្រុមហ៊ុន ផលិត​គ្រឿង​អេឡិចត្រូនិក Nikon ជាដើម។ សរុប​មាន ប្រមាណ​ជាង ៤០០​ក្រុមហ៊ុន។

បន្ទាប់ពី​ទស្សនកិច្ច​ខាងលើ ប្រមុខ​រដ្ឋបារាំង បាន​សំដែង​សុទិដ្ឋិនិយម ថា ប្រទេស​ទាំងពីរ នឹង​អាច​ទៅ​មុខ​បាន​ដោយ​រលូន។ បារាំង​ចង់​មាន​ការប្រកួតប្រជែង​គ្នា​ក្នុង​ការអភិវឌ្ឍន៍ គ្រប់វិស័យ សំដៅ អភិវឌ្ឍន៍​សេដ្ឋកិច្ច​ពិភពលោក។ លោក​មិនបាន​ព្រួយបារម្ភថា ប្រទេស​ណា​រីកចំរើន​លឿន​ជាង ឬ​យឺតទេ។

សូមរម្លឹក​ផងដែរ​ថា​ បារាំង​ជា​ប្រទេស​វិនិយោគ​ទុនធំ ទីបី នៅក្នុង​ប្រទេស​ជប៉ុន ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ ១៦ ពាន់លាន​ អឺរ៉ូ។ ចំណែក ជប៉ុន​វិញ​ជា​ប្រទេស​អាស៊ី​ទី១ ដែល វិនិយោគ​ច្រើន​ជាងគេ នៅ​ប្រទេស​បារាំង ដែលមាន​ក្រុមហ៊ុន​ប្រមាណ​៤៤០ និង​បង្កើត​ការងារ​ឲ្យ​មនុស្ស ជាង ៦៩ ០០០នាក់៕

 
ទន្ទឹមនឹងនេះ លោកប្រមុខរដ្ឋាភិបាលបារាំង បន្ថែមថាការអភិវឌ្ឍន៍ នៅសហភាពអឺរ៉ុប គឺត្រូវការចាប់ ដៃគូរនានាក្នុងតំបន់អាស៊ី។ ក្នុងន័យនេះលោក ចង់បញ្ជាក់ថាផងដែរថា បារាំងមិនអាចបំភ្លេច ប្រទេសចិន និងបណ្តាប្រទេសនានានៅក្នុងតំបន់ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ