សារធាតុហ្វ័រម៉ុលក្នុងចំណីអាហារ និងបន្លែផ្លែឈើ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:១២
សារធាតុគីមី ត្រូវបានគេប្រើប្រាស់កាន់តែច្រើនឡើងៗនៅក្នុងចំណីអាហារ និងបន្លែផ្លែឈើ នារយៈពេលចុងក្រោយ។ សារធាតុគីមី ដែលពេលខ្លះ ត្រូវបានគេប្រើដើម្បីជាប្រយោជន៍ក្នុងអាហារ ប៉ុន្តែពេលខ្លះទៀតវាបានបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់សុខភាព និងដល់អាយុជីវិត។ សុវត្ថិភាពចំណីអាហារដែលកំពុងចោទខ្លាំងនៅក្នុងសង្គមក្នុងពេលបច្ចុប្បន្ននេះ។ ដោយហេតុថាថ្នាំគីមីក្នុងអាហារមានច្រើនប្រភេទ នៅថ្ងៃនេះលោកវេជ្ជបណ្ឌិត ឡោ គីមសុង គ្រូពេទ្យជំងឺទូទៅនៅប្រទេសបារាំង សូមជម្រាបជូនអស់លោកអ្នកនាងអំពី សារធាតុ ហ្វ័រម៉ុល (Formol) ដែលគេជួបប្រទះញឹកញាប់ក្នុងការរស់នៅប្រចាំថ្ងៃ។