អានតួអត្ថបទ
ម៉ាលី​

កងទ័ព​ជំនួយ​អាហ្វ្រិក​មក​ដល់​ម៉ាលី​ កាកបាទ​ក្រហម​ព្រួយ​បារម្ភ​ពី​ស្ថានការ​មនុស្សធម៌​នៅ​ភាគ​ខាង​ជើង​ប្រទេស​

កងទ័ព​​​ម៉ាលី​ បាន​ប្រកាស​ថា ​​​ដណ្តើម​យក​​តំបន់​ កូណា ស្ថិត​នៅ​ភាគ​កណ្តាល​ប្រទេស នៅ​ថ្ងៃ​ព្រហស្បត្តិ៍​ម្សិលមិញ​នេះ បាន​មក​វិញ​ហើយ​។​ ​​ក្នុង​ប្រតិបត្តការ​យោធា​ ប្រយុទ្ធ​ជា​មួយ​ក្រុម​ឧទ្ទាម​អ៊ីស្លាម​ កងទ័ព​​​ជំនួយ​អាហ្វ្រិក នាំ​មុខ​ដោយ​កង​ទ័ព​ប្រទេស​​ឆាដ​ កំពុង​តែ​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​ម៉ាលី តាំង​តែ​​ពី​យប់​ថ្ងៃ​ពុធម្ល៉េះ។ បេសកកម្ម​របស់​កងទ័ព​ឆាដ មាន​លក្ខណៈ​ដាច់​ដោយ​ឡែក​ពី​បេសកកម្ម​អន្តរជាតិ Misma។ គឺ​ជា​បេសកកម្ម​ ​ក្នុង​កិច្ច​ព្រម​ព្រៀង​​ទ្វេភាគី រវាង​ក្រុង​បាម៉ាកូ និង​ ចាមេណា ដែល​តំរូវ​អោយ​កង​ទ័ព​ឆាដ​​ ​​ជួយ​​​ម៉ាលី ប្រយុទ្ធ​ដណ្តើម​យក​ភាគ​ខាង​​​​ជើង​ ប្រទេស​​មក​វិញ។ ដោយ​ឡែក​ ​​ស្ថានការ​មនុស្សធម៌​​នៅ​ភាគ​ខាង​ជើង​ប្រទេស មាន​លក្ខណៈ​គួរ​អោយ​ព្រួយ​បារម្ភ ព្រោះ​ថា​ យោង​តាម​កាកបាទ​​ក្រហម​ ​ប្រជាជន​ស៊ីវិល​នៅ​ទី​នោះ​ អាច​នឹង​រង​នូវ​វិបត្ត​បង្ក​ឡើង​ដោយ​សង្គ្រាម​មុន​គេ។

យោង​តាម​កាកបាទ​​ក្រហម​ ​ប្រជាជន​ស៊ីវិល​នៅ​ទី​នោះ​ អាច​នឹង​រង​នូវ​វិបត្ត​បង្ក​ឡើង​ដោយ​សង្គ្រាម​មុន​គេ
យោង​តាម​កាកបាទ​​ក្រហម​ ​ប្រជាជន​ស៊ីវិល​នៅ​ទី​នោះ​ អាច​នឹង​រង​នូវ​វិបត្ត​បង្ក​ឡើង​ដោយ​សង្គ្រាម​មុន​គេ REUTERS/Joe Penney
ផ្សាយពាណិជ្ជកម្ម

ប្រទេស​ឆាដ នឹង​ផ្តល់​ជំនួយ​កងទ័ព​ ២០០​០នាក់​ ដល់​ប្រទេស​ម៉ាលី។ នៅ​យប់​​​ថ្ងៃ​ពុធ​កន្លង​មក កង​ពល​​ឆាដទីមួយ មាន​​គ្នា ២០០​ នាក់​ បាន​ចាក​ចេញ​ពី​ទី​ក្រុង​ ចាមេណា ទៅ​កាន់​ក្រុង​ នីញ៉ាម៉ី​ ប្រទេស​ នីហ្សេ ដើម្បី​ប្រមូល​ផ្តុំ​​គ្រឿង​អាវុធ​ មុន​នឹង​ធ្វើ​ដំណើរ ​មក​កាន់​​ប្រទេស​ម៉ាលី។ ប្រទេស​ឆាដ នឹង​ពង្រាយ​កង​ទ័ព​​ខ្លួន​ ចំនួន​បីវីរៈ​សេនាតូច​ ក្នុង​នោះ​​​​មាន​កង​ការពារ​ប្រធានាធិបតី​ដ៏​មាន​​សក្តានុពល​ និង​កង​ប្រយុទ្ធ​​ប្រឆាំង​ភេរវកម្ម​ ដែល​ទើប​​តែ​នឹង​បង្កើត​ថ្មី​មួយ​ផង​ដែរ។​

នៅ​សមរភូមិ​ឯ​ណោះ​វិញ កងទ័ព​​​ម៉ាលី​​​​ មាន​ជំនួយ​ពី​​ទាហាន​បារាំង​ បាន​​​​ប្រាប់ នៅ​ថ្ងៃ​ព្រហស្បត្តិ៍​ ម្សិលមិញ​ថា​ ខ្លួន​ដណ្តើម​​កាន់​កាប់​យក​​​តំបន់​ កូណា ស្ថិត​នៅ​ភាគ​កណ្តាល​ប្រទេស ពី​ក្រុម​ឧទ្ទាម​អ៊ីស្លាម​មក​វិញ​ហើយ។ បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​ដោយ​ពួក​ឧទ្ទាម យក​តំបន់​នេះ​បាន​ កាល​ពី​ថ្ងៃ​ទី ១០​ មករា​ កង​ទ័ព​បារាំង​ បានចុះ​អន្តរាគមន៍​ ជួយ​ទ័ព​ម៉ាលី នៅ​តំបន់​នេះ​ ដើម្បី​​ចៀស​វៀង​មិន​អោយ​ ពួក​ឧទ្ទាម​​ចូល​ទៅ​ដល់​ ភាគ​ខាង​ត្បូង​នៃ​ទី​ក្រុង​ បាម៉ាកូ​ បាន។ បច្ចុប្បន្ន​នេះ នៅ​ម៉ាលី ​បារាំង​​​បាន​ដាក់​ទ័ព​របស់​ខ្លួន​​បាន ១៤០០ នាក់​ ព្រម​ទាំង​យន្តហោះ​ និង​ឧត្ថម្ភាគចក្រ​ផ្សេងៗ។

ដោយ​ឡែក​ ​​ស្ថានការ​មនុស្សធម៌​​នៅ​ភាគ​ខាង​ជើង​ប្រទេស មាន​លក្ខណៈ​គួរ​អោយ​ព្រួយ​បារម្ភ ព្រោះ​ថា​ យោង​តាម​កាកបាទ​​ក្រហម និង​អង្គការ​​ក្រៅ​រដ្ឋាភិបាល​នានា​​ ​ប្រជាជន​ស៊ីវិល​នៅ​ទី​នោះ​ អាច​នឹង​រង​នូវ​វិបត្ត​​សង្គ្រាម​មុន​គេ។

ស្បៀង​អាហារ​ដែល​ធ្លាប់​តែ​ដឹក​ពី​ភាគ​ខាង​ត្បូង​​ ទៅ​​កាន់​ទី​នោះ បានត្រូវ​​កាត់​ផ្តាច់​ ចាប់​តាំង​ពី​មាន​ការ​​ប្រយុទ្ធ​គ្នា​​ម្ល៉េះ។ លើស​ពី​នេះ​​​ ប្រទេស​អាល់​ហ្សេរី បាន​បិទ​ព្រំដែន​របស់​​ខ្លួន​ ធ្វើ​អោយ​ប្រជាជន​ម៉ាលី​ កាន់​តែ​រង​​​​នូវ​វិបត្ត​​​​​កង្វះ​​​ស្បៀង​អាហារ​​​​​​ថែម​ទៀត។​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រជាជន​​​រាប់​ពាន់​នាក់​ បាន​នាំ​គ្នា​ចាកចេញ ពី​ក្រុង​នានា ដោយ​​ភ័យ​ខ្លាច​​ការ​ទំលាក់​គ្រាប់​បែក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ