អានតួអត្ថបទ
OCS

កិច្ចប្រជុំ​ជាន់​ថ្នាក់​ប្រមុខ​រដ្ឋាភិបាល​នៃ​អង្គការ​សហប្រតិបត្តិការ​ក្រុងសៀងហៃ OCS

ចូលរួម​ក្នុង​កិច្ចប្រជុំនេះ ដែល​ប្រព្រឹត្ត​ទៅ​នៅក្រុង Bichkek រដ្ឋធានី Kirghizistan គឺមាន លោក​នាយក​រដ្ឋមន្ត្រីរុស្ស៊ី មេដវេដេវ , លោក​នាយករដ្ឋមន្ត្រីចិន Wen Jiabao , ប្រមុខ រដ្ឋាភិបាល នៃ៤ប្រទេសទៀត ដែលជា​សមាជិក អង្គការ​សហប្រតិបត្តិការ​ក្រុងសៀងហៃ OCS ពោលគឺ Kazakhstan Kirghizistan Tadjikistan Ouzbekistan ព្រម​ទាំង៥​ប្រទេស​សង្កេតការណ៍ ក្នុង​អង្គការនេះ គឺ ឥណ្ឌា ប៉ាគីស្ថាន អ៊ីរ៉ង់ ម៉ុងហ្កោលី និង អាហ្វហ្កានីស្ថាន។

នាយករដ្ឋមន្រ្តី​ចិន ទៅ​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន​ដើម្បី​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អង្គការ​សហប្រតិបត្តិការ​សៀងហៃ នៅថ្ងៃ​ទី ៤​ធ្នូ ២០១២
នាយករដ្ឋមន្រ្តី​ចិន ទៅ​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន​ដើម្បី​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អង្គការ​សហប្រតិបត្តិការ​សៀងហៃ នៅថ្ងៃ​ទី ៤​ធ្នូ ២០១២ ©REUTERS/Vladimir Pirogov
ផ្សាយពាណិជ្ជកម្ម

 

ជាបឋម កិច្ចប្រជុំ​ធ្វើការ​បូកសរុប​លទ្ធផល​នៃ​ការងារ​ក្នុង​មួយឆ្នាំ​កន្លងទៅ។ បន្ទាប់មក ស្ថិតនៅ​ក្នុង​ការយក​ចិត្តទុកដាក់ នៃ​ប្រមុខ​រដ្ឋាភិបាល សមាជិក OCS គឺ បញ្ហា​ស៊ី​ជម្រៅ សហ​ប្រតិបត្តិការ ក្នុង​វិស័យ​សេដ្ឋកិច្ច, ថាមពល, ទូរគមនាគមន៍, វិទ្យាសាស្ត្រ និង​បច្ចេកវិជ្ជា សុខាភិបាល  កសិកម្ម បង្ការ ហើយ ជំនះ​លើ​ផលវិបាក បណ្តាល​មក​ពី​គ្រោះ​ធម្មជាតិ។

តាមដែល លោក​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី​មេដវេដេវ បាន​ថ្លែង ប្រមុខ​រដ្ឋាភិបាល ទាំង​៦​ប្រទេស ក្នុង អង្គការ​សហប្រតិបត្តិការ​ក្រុងសៀងហៃ គាំទ្រ​ដល់​ជំហាន ដែល​ត្រូវ​ឈាន តទៅទៀត ឆ្ពោះ​ទៅ បំផុសបំផុល សកម្មភាព​ដែល​មាន​គ្រោងទុក នឹង​អនុម័ត​យក ថវិកាOCS សម្រាប់​ឆ្នាំ​២០១៣ ហើយ ដោះស្រាយ​បញ្ហា​មួយចំនួន​ទៀត ក្នុង​សកម្មភាព​ហិរញ្ញវត្ថុ និង​សកម្មភាព​ចាត់ចែង របស់​ស្ថាប័ន​នានា​ដែល​ដំណើរការ​ជាប់​ជា​អចិន្ត្រៃយ៍​​របស់ OCS។

កិច្ចប្រជុំ នៅក្រុង Bichkek ក៏​ពិភាក្សា​ទៅលើ ទស្សន​វិស័យ​ខាង​បង្កើត​ឡើង​ជា “គណនី​ពិសេស” ហៅម្យ៉ាង​ទៀត​ថា “មូលនិធិ​អភិវឌ្ឍន៍” ព្រម​ទាំង​បង្កើតជា “ធនាគារ​អភិវឌ្ឍន៍​របស់ OCS” ផ្ទាល់​ព្រម​ទាំង​ចេញ​សេចក្តី​ថ្លែងការណ៍​រួមជុំវិញ​បញ្ហា​នេះ។ បញ្ហា​ដ៏​សំខាន់​មួយ​ទៀត គឺ ស៊ីជម្រៅ​ការសហការ​គ្នា ក្នុង​វិស័យ​ដឹកជញ្ជូន បង្កើត​ឡើង​ជា​បណ្តាញផ្លូវ និង​ច្រកផ្លូវ ដ៏​កក់ក្តៅ ភ្ជាប់​បណ្តា​ប្រទេស​សមាជិក និង ប្រទេស​សង្កេតការណ៍ របស់ OCS។

លោក​នាយករដ្ឋមន្ត្រីចិន Wen Jiabao ពី​ចំណែកខ្លួន កត់​សម្គាល់​ថា ក្នុងផ្ទៃ​នៃ​វិបត្តិហិរញ្ញវត្ថុ អន្តរជាតិ បណ្តាប្រទេស OCS ត្រូវតែ​ពង្រឹង​ភាពរួមសម្បាច់គ្នា ចាក់ឲ្យកាន់តែជ្រៅឡើង ឫស នៃ​សហប្រតិបត្តិការ​អនុវត្តន៍ ផ្តល់សន្ទុះ​ថ្មី ដល់​ការពង្រឹង​សន្តិភាព និងស្ថិរភាព​នៅតំបន់ ជំរុញ​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច ក្នុងនាម លើក​កម្រិត​ជីវភាព​ប្រជាជន។

ក្នុង​ឯកសា​រជាតុល្យាការ អនុម័ត​យក​នៅក្រុង Bichkek កិច្ចប្រជុំ​ក្នុង​ជាន់ថ្នាក់​ប្រមុខ​រដ្ឋាភិបាល កំណត់​គោលជំហរ ដែល​ប្រទេស​សមាជិក OCS ត្រូវ​ប្រកាន់យក ដើម្បី​ការអភិវឌ្ឍន៍​តទៅទៀត សហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច និង​មនុស្សធម៌។

ជា​ការរំលឹក OCS ដែល​ជា “អង្គការ​សហប្រតិបត្តិការ​ក្រុងសៀងហៃ” បាន​សូតមក នៅ ក្រុង សៀងហៃ ប្រទេសចិន ក្នុងឆ្នាំ២០០១ ក្នុងឋានៈ​ជា អង្គការ​អន្តរជាតិ​សម្រាប់​ទ្រទ្រង់ ស្ថិរភាព សន្តិភាព និង សន្តិសុខ ប្រចាំ​តំបន់ ដែល​ម្ខាង មាន ប្រទេសចិន ម្ខាងទៀត គឺសហព័ន្ធ​រុស្ស៊ី រួមជាមួយ រដ្ឋឯករាជ្យ៤ នៅ​ភូម៌ភាគ​អាស៊ី​កណ្តាល ជាប់​នឹង​ព្រំដែន​ចិន គឺ Kazakhstan Kirghizistan Tadjikistan Ouzbekistan៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ