អានតួអត្ថបទ
កូតឌីវ័រ

ការដំឡើង​សំឡេង​ដាក់គ្នា​រវាងកងទ័ព​អ.ស.ប.​និង​កងកម្លាំង​ការពារ​លោកបាក់បូ​

កង​កម្លាំង​ការពារ​និង​សន្តិសុខ​ដែល​ភក្តី​ចំពោះ​លោក​Laurent​ Gbagbo​ បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ​ម្សិល​មិញ​២១​មករា​ថា​ នឹង​ឆែក​ឆេរ​រថយន្ត​របស់​អ.ស.ប.(​ ONUCI​ )​ ដែល​ប្រព្រឹត្ត​ដូច​ជា​”​ កងទ័ព​កាន់​កាប់​ “​ ។​ “​ យើង​ឆែក​ឆេរ​ជា​រឿយៗ​គ្រប់​តែ​រថយន្ត​បោះ​ត្រា​អ.ស.ប.​។​យើង​ចាត់​ទុក​ONUCI​ថា​ជា​អ្នក​ចូល​ដៃ​ជាមួយ​កង​កម្លាំង​ឩទ្ទាម​ “​ -នេះ​ជា​ការថ្លែង​របស់​អ្នក​នាំ​ពាក្យ​នៃ​រដ្ឋាភិបាល​របស់​លោក​បាក់បូ​។​អ.ស.ប.ចាត់​ទុក​វិធានការ​នេះ​ថា​ជា​”​ ការរំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​លក្ខន្តិកៈ​នៃ​កង​កម្លាំង​ “​ទ្រ​ទ្រង់​សន្តិភាព​ ​ ដូច្នេះ​ជា​ “​ ការ​ពុំ​អាច​ឱ្យ​ទទួល​យក​បាន​ឡើយ​ “​ ។ 

ទាហាន​របស់​ អ ស ប Onuci, នៅមុខ​សណ្ឋាគារ​នៅ​ទីក្រុង​ Abidjan, .
ទាហាន​របស់​ អ ស ប Onuci, នៅមុខ​សណ្ឋាគារ​នៅ​ទីក្រុង​ Abidjan, . © Claude Verlon/RFI
ផ្សាយពាណិជ្ជកម្ម

02:02

សេចក្តីរាយការណ៍របស់ វីនស្តុន រតនា

អ្នក​នាំ​ពាក្យ​នៃ​រដ្ឋាភិបាល​លោក​Laurent​ Gbagbo​ប្រកាស​ថា​ កង​កម្លាំង​ដែល​ភក្តី​ចំពោះ​លោក​ប្រធានាធិបតី​បាក់បូ​ ​ ចាប់​ពី​អំណើះ​ត​ទៅ​នឹង​ឆែក​ឆេរ​រថយន្ត​អ.ស.ប.​ដែល​បើក​បរ​នៅ​ទី​ក្រុង​Abidjan​។​កងទ័ព​មួក​ខៀវ​ប្រព្រឹត្ត​ដូច​ជា​កងទ័ព​កាន់​កាប់​ដែល​ចូល​ដៃ​ជាមួយ​កង​កម្លាំង​ឩទ្ទាម​។គាត់​ប្រាថ្នា​ចង់​មើល​បញ្ជាក់​ថា​កុំ​ឱ្យ​រថយន្ត​អ.ស.ប.​ប្រើ​សំរាប់​លាក់​អាវុធ​។

 
លោក​ឩត្តមសេនីយ​Gohourou​ Babri​ Hilaire​ ជា​អ្នក​នាំ​ពាក្យ​នៃ​កង​កម្លាំង​ការពារ​និង​សន្តិសុខ​អះអាង​ថា​ កង​កម្លាំង​នេះ​នឹង​អនុវត្ត​រាល់​អ្វីៗ​ ដើម្បី​ស្គាល់​រថយន្ត​ដែល​នឹង​ជួយ​កង​កម្លាំង​សត្រូវ​។

កង​កម្លាំង​អ.ស.ប.(​ ONUCI​ )​បដិសេធ​ដាច់​ខាត​ការចោទ​ប្រកាន់​របស់​កង​កម្លាំង​ការពារ​និង​សន្តិសុខ​មក​លើ​ខ្លួន​។អ្នក​នាំ​ពាក្យ​របស់​កង​កម្លាំង​អ.ស.ប.​ Hamadoun​Touré​អះ​អាង​ថា​ តួ​នាទី​របស់​ONUCI​ គឺ​កសាង​សន្តិភាព​ឡើង​វិញ​និង​រ៉ាប់រង​សន្តិសុខ​ឱ្យ​ប្រជាជន​កូតឌីវ័រ​។​”​ គ្មាន​ហេតុ​ផល​អ្វី​មួយ​ត្រូវ​មន្ទិល​សង្ស័យ​និង​ឆែក​ឆេរ​រថយន្ត​អ.ស.ប.​នោះ​ឡើយ​។​យើង​មិន​ដែល​បាន​គាំ​ទ្រ​តាម​ផ្លូវ​យោធា​កង​កម្លាំង​កូតឌីវ័រ​ណា​មួយ​ទេ​ ហើយ​យើង​ក៏​នឹង​ពុំ​ធ្វើ​ការនេះ​ឡើយ​ នៅ​ថ្ងៃ​ស្អែក​។​តួនាទី​របស់​យើង​គឺ​ស្វែង​រក​ច្រក​ចេញ​ដោយ​សន្តិវិធី​ចំពោះ​ភាព​ទ័ល​ច្រក​នយោបាយ​ ដើម្បី​កុំ​ឱ្យ​កើត​មាន​អ្វី​ពុំ​អាច​ឱ្យ​កែ​បាន​។

កងទ័ព​ONUCI​គ្រាន់​តែ​បំពេញ​អាណត្តិ​របស់​ខ្លួន​គឺ​គាំពារ​ប្រជាជន​កូតឌីវ័រ​ ដើម្បី​ឱ្យ​គេ​កសាង​សន្តិភាព​និង​សន្តិសុខ​ឡើង​វិញ​ នៅ​ក្នុង​ប្រទេស​ ​ ធ្វើ​ការយាម​ល្បាត​ ដើម្បី​រ៉ាប់រង​កិច្ច​ការពារ​បណ្តាជន​និង​គ្មាន​អ្វី​ផ្សេង​ពី​នេះ​ទេ​។​ខ្ញុំ​សង្ឃឹម​ថា​នឹង​គ្មាន​ការឆែក​ឆេរ​ទេ​។ការនេះ​អាច​នឹង​ធ្វើ​ឱ្យ​ស្មុគ​ស្មាញ​ថែម​ទៀត​ ទំនាក់​ទំនង​ដែល​យើង​មាន​ជាមួយ​គ្នា​។​ប្រសិន​បើ​មាន​ការមិន​យល់​គ្នា​ត្រូវ​លើក​ចេញ​ ​ គេ​ត្រូវ​តែ​លើក​វា​ចេញ​ជាជាង​ចាត់​វិធានការ​បែប​នេះ​ដែល​មិន​ឱ្យ​ផល​ទេ​”​ ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ