អានតួអត្ថបទ
នីហ្ស៊េរីយ៉ា

ក្រុម​ឧទ្ទាម​អ៊ីស្លាម​បូកូហារ៉ាំ ចាប់​ក្មេង​ប្រុស​៤០នាក់​នៅ​នីហ្សេរីយ៉ា

មនុស្ស​ប្រុស ទាំង​ក្មេង​ទាំង​ជំទង់ ចំនួន​៤០ នាក់ ត្រូវ​បាន​ពួក ​ឧទ្ទាម​អ៊ីស្លាម​ជ្រុល​និយម បូកូហារ៉ាំ ​បាន​ចាប់ យក​ចូល​ទៅ​ក្នុង​ព្រៃ កាល​ពី​ថ្ងៃ​សុក្រ ទី២ ​មករា។ ពួក​ឧទ្ទាម​អ៊ីស្លាម​ជ្រុល​និយម​នេះ តែងតែ​ចេញ​មក​ធ្វើ​ប្រតិបត្តិការ ​សម្លាប់​ប្រជាជន​នីហ្សេរីយ៉ា និង​ប្លន់​អ្នក​ភូមិ ស្ទើរ​តែ​ជា​រៀងរាល់​ថ្ងៃ។ កាល​ពី​ប៉ុន្មានខែ​មុន ពួក​នេះ បាន​ចាប់​យក​ក្មេងស្រី​សិស្ស​សាលា ចំនួន​២០០​នាក់។ ការ​ចាប់​យក​ក្មេង​ប្រុស​លើក​នេះ ត្រូវ​បាន​គេ​សង្ស័យ​ថា ពួកវា​នឹង​យក​ក្មេង​ទាំង​នោះ​ ទៅ​ធ្វើ​ជា​ទាហាន បំរើ​ពួកវា។

ក្រុម​​ឧទ្ទាុម បូកូហារ៉ាំ ឈរ​សម្ញែង​អាវុធ និង​កម្លាំង របស់​ពួកវា ដោយ​មាន​ទង់ជ័យ អង្គការរដ្ឋអ៊ីស្លាម​នៅពីក្រោយ
ក្រុម​​ឧទ្ទាុម បូកូហារ៉ាំ ឈរ​សម្ញែង​អាវុធ និង​កម្លាំង របស់​ពួកវា ដោយ​មាន​ទង់ជ័យ អង្គការរដ្ឋអ៊ីស្លាម​នៅពីក្រោយ AFP PHOTO / BOKO HARAM
ផ្សាយពាណិជ្ជកម្ម

ពួក​ឧទ្ទាម​អ៊ីស្លាម ​បូកូហារ៉ាំ ​នៅ​នីហ្សេរីយ៉ា តែង​តែ​ចេញ ​មក​ធ្វើ​បាប សម្លាប់ ​និង​ប្លន់​អ្នក​ភូមិ​ ជា​ញឹកញាប់។ ជាក់​ស្តែង កាល​ពី​យប់ ​ថ្ងៃ​សុក្រ ទី ​២ ​មករា ​នេះ ​ពួក​បូកូហារ៉ាំ ​បាន​លើក​គ្នា ​ចូល​មក​ភូមិ​មួយ ចំងាយ​ប្រហែល ២០ គីឡូមែត្រ​ពី​ព្រៃ សាំប៊ីសា ដែល​ជា​មូលដ្ឋាន​លាក់​ខ្លួន​ របស់​ពួក​វា។

 
តាម​ការ​រាយការណ៍​របស់​អ្នក​ភូមិ ពួក​បូកូហារ៉ាំ​ ដែល​មាន​កាន់​កាំភ្លើង​គ្រប់ដៃ បាន​ជិះឡាន​ Pick-up ចូល​មក​ក្នុង​ភូមិ ហើយ​បាន​ប្រមែល​ប្រមូល​ប្រជាជន​ក្នុង​ភូមិ ឲ្យ​ឈរ​នៅ​ខាងមុខ​ផ្ទះ​ប្រធាន​ភូមិ។ បន្ទាប់​ពី​បាន​ធ្វើ​បទ​ប្រៀន​ប្រដៅ​ប្រជាជន អំពី​ទ្រឹស្តី​សាសនា​អ៊ីស្លាម​របស់​ពួក​វា ពួក​បូកូហារ៉ាំ បាន​ជ្រើសរើស​យក មនុស្ស​ប្រុស​៤០នាក់​ យក​ទៅ​តាម​ពួកវា​ក្នុង​ព្រៃ។ មនុស្ស​ប្រុស​ទាំង​អស់​ មាន​ទាំង​ក្មេង​ និង​ក្មេង​ជំទង់ ដែល​មាន​អាយុ ចន្លោះ ពី ១០ ទៅ​ ២៣​ឆ្នាំ។

ហេតុការណ៍​ដែល​កើតឡើង នៅ​ក្បែរ​ព្រៃ​របស់​ពួក​បូកូហារ៉ាំ មិន​សូវ​មាន​នរណា​ដឹង​ឭ ទាន់​ពេល​ ដោយសារ​​តែ​ប្រជាជន គ្មាន​មធ្យោបាយ​ទំនាក់​ទំនង​ ជាមួយ​អាជ្ញាធរ។​ ដោយសារ​តែ​សង្គ្រាម ប្រព័ន្ធ​ខ្សែ​ទូរស័ព្ទ ត្រូវ​បាន​កាត់ផ្តាច់​ទាំង​ស្រុង​ ក្នុង​តំបន់​ទាំង​នោះ។ ដោយ​ឡែក គេ​បាន​ទទួល​ដំណឹង​នេះ​ ក៏​ដោយសារ​ប្រជាជន ​បាន​រត់​ភៀសខ្លួន​ នៅ​ថ្ងៃ​បន្ទាប់ ជា​ច្រើន​គីឡូមែត្រ​ ​មក​ដល់​ ក្រុង​ម៉ៃឌូហ្គូរី។

អ្នកភូមិ​ម្នាក់​បាន​ប្រាប់​ថា គាត់​មាន​កូន​ប្រុស​៣​នាក់ ដែល​ត្រូវ​បាន​ពួក​បូកូហារ៉ាំ ចាប់​យក​ទៅ​ កាល​ពី​ថ្ងៃ​សុក្រ។ គាត់​ជឿ​ថា ពួក​បូកូហារ៉ាំ បាន​ចាប់​ក្មេង​ប្រុសៗ ​យក​ទៅ​ គឺ​ដើម្បី​បង្វឹក​ហាត់​ ធ្វើ​ជា​ទាហាន បំរើ​ពួកវា។ យើង​នៅ​ចាំ​បាន ថា​ កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ ពួក​ព្រៃ​បូកូហារ៉ាំ បាន​ចាប់​យក​ក្មេង​សិស្ស​សាលា ស្រីៗ ​ចំនួន​២០០​នាក់។ រហូត​មក​ដល់​ពេល​នេះ​ គេ​មិន​ដែល​បាន​ដំណឹង​ សុខ​ទុក្ខ​របស់​ក្មេង​ស្រី​ ទាំង​នោះ​ទេ។
វា​គ្មាន​អ្វី​គួរឲ្យ​សង្ស័យ​ទេ គឺ​ពួក​បូកូហារ៉ាំ​ ចាប់​មនុស្ស​ទាំង​នោះ​ យក​ទៅ​ធ្វើការ​បំរើ​ពួកវា​ គឺ​ស្រីៗ​ ​ត្រូវ​ពួក​វា​យក​ទៅ​ ធ្វើ​ជា​ទាសករ​ផ្លូវភេទ ឯ​ប្រុសៗ​វិញ​ គឺ​ត្រូវ​ធ្វើ​ការងារ ប្រចាំ​ថ្ងៃ​​នៅ​ក្នុង​ជំរុំ​របស់​ពួក​វា ព្រម​ទាំង ត្រូវ​ពួក​វា​បញ្ជូន​ ឲ្យ​ទៅ​ស្លាប់​ នៅ​ជួរ​មុខ ក្នុង​ពេល​ពួកវា​ ចេញ​ធ្វើ​ប្រតិបត្តិការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ