អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទំព័រ​សករាជ​ថ្មី របស់​ប្រទេស​ម៉ាលី ជាមួយ​នឹង​ប្រធានាធិបតី​ថ្មី

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​ម៉ាលី ទំព័រសករាជ​ថ្មី​មួយ ​ទើប​បាន​ចាប់​ផ្តើម​ជាមួយ​នឹង​លោក​ប្រធានា​ធិបតី​​ថ្មី អ៊ីប្រាហ៊ីម ប៊ូបាការ កេតា (Ibrahim Boubacar Keïta)។ លោក​កេតា​ ដែល​ទើប​បាន​ស្បថ​ចូលកាន់​តំណែង​ជាផ្លូវការ​នៅ​ថ្ងៃ​ពុធ ទី៤កញ្ញា ​ជំនួស​កន្លែង​លោក​ប្រធានាធិបតី​ចាញ់​ឆ្នោត ឌីអុងគុនដា ត្រាអូរ៉េ (Dioncounda Traoré)។ នៅ​ក្នុង​ពិធី​ស្បថចូលកាន់​តំណែង​ជា​ផ្លូវការ លោក​ប្រធានាធិបតី​ថ្មី​បាន​សន្យា​កសាង​រដ្ឋម៉ាលី​មួយ​មាន​សក្តានុពល ដោយ​ចាប់​​ផ្តើម​ពី​ការ​ផ្សះផ្សាជាតិ​នៅ​ក្នុង​ប្រទេស​មួយ​ ដែល​បាន​ឆ្លង​កាត់​វិបត្តិ​ហែកហួរ​គ្នា​ជា​យូរ​មក​​ហើយ។  

លោក Ibrahim Boubacar Keïta ប្រធានាធិបតី​ថ្មីនៃ​ប្រទេសម៉ាលី ដែល​បាន​ឡើង​កាន់តំណែងនៅ​ថ្ងៃទី ០៤កញ្ញា ឆ្នាំ ២០១៣
លោក Ibrahim Boubacar Keïta ប្រធានាធិបតី​ថ្មីនៃ​ប្រទេសម៉ាលី ដែល​បាន​ឡើង​កាន់តំណែងនៅ​ថ្ងៃទី ០៤កញ្ញា ឆ្នាំ ២០១៣ REUTERS/Joe Penney
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ