អានតួអត្ថបទ
ថៃ

ពួក​អាវ​ក្រហម​ថៃ​ជាប់​ចោទពី​បទ​​រៀប​ផែនការ​បង្ក​អស្ថិរភាពជាតិ

នៅ​ថ្ងៃ​ចន្ទ​ទី ៩ មីនា ២០១៥​នេះ ប៉ូលិស​ថៃ​បាន​ចោទ​ប្រកាន់​ក្រុម​អាវ​ក្រហម​​ដែល​ជា​ចលនា​ដ៏​ធំ​គាំទ្រ​រដ្ឋាភិបាលត្រកូល​ថាក់ស៊ីន ថាជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​​នៃ​ការ​​រៀប​ចំ​​ផែន​ការ​​ដោយ​សម្ងាត់​បង្ក​អស្ថិរភាព​ជាតិ​ តាម​រយៈ​ការ​គ្រាប់​បែក​ផ្សេងៗ។ ការ​បំផ្ទុះ​គ្រាប់​បែក​​នៅ​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ នៅ​កណ្តា​ល​ក្រុង​បាងកក​ ជា​ភស្តុតាងជាក់​ស្តែង​​មួយ។

ក្រុមអាវក្រហម​ចេញមុខ​ធ្វើ​បាតុកម្ម​ដើម្បី​គាំទ្រ​រដ្ឋាភិបាល​ បន្ទាប់ពី​លោកស្រី​យីងឡាក់​ត្រូវ​តុលាការ​ធម្មនុញ្ញ​ដកចេញ​ពីតំណែងនាយករដ្ឋមន្រ្តី​ (រូបថត​ឯកសារ)
ក្រុមអាវក្រហម​ចេញមុខ​ធ្វើ​បាតុកម្ម​ដើម្បី​គាំទ្រ​រដ្ឋាភិបាល​ បន្ទាប់ពី​លោកស្រី​យីងឡាក់​ត្រូវ​តុលាការ​ធម្មនុញ្ញ​ដកចេញ​ពីតំណែងនាយករដ្ឋមន្រ្តី​ (រូបថត​ឯកសារ) ©REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំ​ពាក្យ​ប៉ូលិស​ថៃ បាន​បញ្ជាក់​ថា​មាន​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ពីរ​នាក់ ក្រោយការ​បំផ្ទុះ​​គ្រាប់​បែក​ក្បែរ​​តុលាការ ក្រុង​បាងកក។ ​បើ​តាម​​​ការ​អង្កេត​ ជន​ទាំង​ពីរ​មាន​ពាក់ព័ន្ធ​ជាមួយ​ក្រុម​អាវ​ក្រហម និង​មានទំនាក់ទំនង​ជាមួយ​អតីត​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​រដ្ឋាភិបាល​ចាស់​ជា​ច្រើន​​នាក់។ គឺ​ជា​បណ្តាញ​តែ​មួយ​ ដែល​បាន​ដាក់​គ្រាប់​បែក​តូចៗ​ពី​គ្រាប់​បំផ្ទុះ​នៅមុខ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្រុង​បាងកក​កាលពី​ថ្ងៃ​ទី ១​កុម្ភៈ ២០១៥។ នេះ​បើ​តាម​ប៉ូលិស​ថៃ​ដដែល។

 
ក្រុម​អាវ​ក្រហម ដែល​ស្ម័គ្រ​ស្មោះ​នឹង​រដ្ឋាភិបាល​លោកស្រីយីងឡាក់​ស៊ីណាវ៉ាត់ បាន​បដិសេធ​ថា​គ្មាន​ពាក់ព័ន្ធ​នឹង​សកម្មភាព​ចោល​គ្រាប់​បែក​នេះ​ទេ​។ អ្នកដែល​យក​ចំណេញ​ពីព្រឹត្តិការណ៍​គប់​គ្រាប់​បែក​ពិត​ជា​មិន​មែន​ក្រុម​អាវ​ក្រហម​ឡើយ ! នេះ​ជា​ការ​អះអាង​របស់​ប្រមុខ​ចលនា​ លោក ចាទុប៉ន ប្រុមប៉ាន (Jatuporn Prompan)។

សូម​រំលឹក​ថា​ បក្ស​នយោបាយថៃ​តែង​តែ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ អំពី​សកម្មភាព​សាប​ព្រោះ​អំពើ​ហិង្សា។ ក្នុ​ង​អំឡុង​ពេល​បាតុកម្ម​រាប់​ខែ​កាលពី​ដើម​ឆ្នាំ​២០១៤ គ្រាប់​បែក​ជា​ច្រើន​គ្រាប់​បាន​ផ្ទុះ​ និង​សម្លាប់​មនុស្ស​អស់​ប្រមាណ​២៥​នាក់។ ទើប​មេ​ដឹកនាំ​សឹក​ បាន​ឆ្លៀត​យក​ចំណេញ ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​​រដ្ឋាភិបាល​កាន់​អំណាច ក្រោម​ហេតុផល​ទប់​ស្កាត់​អំពើ​ហិង្សា។ អំណះ​អំណាង​នេះ​ត្រូវ​បាន​​លើក​ឡើង​ជា​ថ្មី​នៅ​ថ្ងៃចន្ទ​។

ការ​ចោទ​ប្រកាន់​នេះ​ធ្លាក់​មក​ជួន​ចំ​ពេល​ដែល​ច្បាប់​អាជ្ញាសឹក​ អនុវត្ត​តាំង​ពី​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​​ខែ​ឧសភា​២០១៤​ ក្រោម​លេស​ទប់ស្កាត់​អំពើ​ហិង្សា​ រងការ​រិះគន់​កាន់​តែ​ខ្លាំង​ឡើងៗ ថា​ជាមធ្យោបាយ​ហាមឃាត់​​បាតុកម្ម និង​ម្យ៉ាង​ទៀត ការ​ចោទ​ប្រកាន់​នេះ​ក៏​ធ្លាក់​មក​ចំ​ពេល​គម្រោង​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី​ដ៏​ចម្រូង​ចម្រាស។ លោក អាភិសីទ វីចាជីវ៉ា ប្រមុខ​គណបក្ស​ប្រជាធិបតេយ្យ ដែល​មានទម្លាប់​សំងំ​ស្ងៀម​ នៅ​បទ​សម្ភាសន៍​មួយ​ទៅ​កាន់​កាសែត​បាងកក​ប៉ុស្តិ៍ ថ្ងៃ​នេះ បាន​ចាត់​ទុក​គម្រោង​ច្បាប់​ថ្មី​ ថា​ជា​ការ “ប្លន់​លទ្ធិប្រជាធិបតេយ្យ”។ គម្រោង​ច្បាប់​ដែល​ផ្តល់​អំណាច​ឱ្យ​ព្រឹទ្ធ​សភា ដែល​សមាជិក​​គ្មាន​ការ​ឆ្លង​កាត់​សន្លឹក​ឆ្នោត​ ហើយ​តំណែង​នាយក​រដ្ឋមន្ត្រី​មិន​អាស្រ័យ​នឹងលទ្ធផល​​បោះឆ្នោត។ ការ​បោះឆ្នោត​ដែល​ គណបក្សភឿ​ថៃ ​ តែង​តែ​ឈ្នះ​តាំង​ពី​ឆ្នាំ​២០០១​ លើ​គណបក្ស​អភិរក្ស​ អ្នក​គាំទ្រ​រាជវង្ស​ គាំទ្រ​ព្រះ​មហាក្សត្រ​ដែល​​ កំពុង​មាន​ជំងឺ​​ និង​ព្រួយ​បារម្ភ​អំពី​ការ​ស្នង​រាជ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ