អានតួអត្ថបទ
ប៉ាគីស្ថាន-តួកគី

ប៉ាគីស្ថាន​ស្វាគម​លោក​ Erdogan ​និង​បណ្តេញ​គ្រូប​ង្រៀន​តួកគី​ចេញ​ពី​ប្រទេស​ខ្លួន​

ប៉ាគីស្ថាន​​នឹង​​​​បណ្តេញ​​គ្រូ​​បង្រៀន​​សញ្ជាតិ​​តួកគី​​ចំនួន​​១៣០​​នាក់​​ដែល​​មាន​​ទំនាក់​​ទំនង​​ជា​មួយ​​លោក​ Gulen ​មេ​​ដឹក​នាំ​​សាសនា​​មួយ​​រូប​​ដែល​​​តួកគី​​ចោទ​​ថា​​ជា​​មេ​ក្លោង​​នៅ​​ពី​​ក្រោយ​​នៃ​​ការ​​ប៉ុន​ប៉ង​​ធ្វើ​​រដ្ឋ​​ប្រហារ​​មិន​​បាន​​សម្រេច​​មួយ​​នា​ពេល​ថ្មីៗ​កន្លង​​ទៅ​​នេះ។​ សេចក្តី​​​​ជូន​​ដំណឹង​​​​​របស់​​​​ប៉ាគីស្ថាន​​​នេះ​​ ត្រូវ​​បាន​​​ធ្វើ​​​ឡើង​​​នៅ​​​ខណៈ​​​ពេល​​​ដែល​​​ទីក្រុង​​​អ៊ីស្លាម៉ាបាត​​ ស្វាគមន៍​​​​​លោក​​​​ប្រធានាធិបតី​​​​តួកគី​​​​នៅ​​​​លើ​​​ទឹក​ដី​​​​ខ្លួន​​​​​នៅ​​​​​​​ថ្ងៃ​​​​​ពុធ​​​​ម្សិល​មិញ។​​

លោក​ប្រធានាធិបតី តួកគី  Recep Tayyp ​Erdogan​​ ​
លោក​ប្រធានាធិបតី តួកគី Recep Tayyp ​Erdogan​​ ​ REUTERS/Murad Sezer
ផ្សាយពាណិជ្ជកម្ម

ក្រុម​គ្រូ​បង្រៀន​ដែល​សុទ្ធ​ស៊ឹង​ជា​បុគ្គលិក​នៃ​បណ្តាញ​សាលារៀន​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​ក្រុមហ៊ុន​នានា​ដឹកនាំ​ដោយ​លោក Gulen នឹង​ត្រូវ​ចាក​ចេញ​ពី​ប្រទេស​ប៉ាគីស្ថាន​​ជាមួយ​នឹង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ឲ្យ​បាន​នៅ​មុន​ថ្ងៃ​ទី​២០​វិច្ឆិកា។ នេះ​ជា​ការ​គូស​បញ្ជាក់​របស់​មន្ត្រី​ទទួល​ខុស​ត្រូវ​​នៅ​ស្ថាប័ន​អប់រំ​និង​ក្នុង​រដ្ឋាភិបាល​ប៉ាគីស្ថាន។

 
ការ​សំរេចចិត្ត​របស់​រដ្ឋាភិបាល​ប៉ាគីស្ថាន​នេះ បាន​រង​ផល​ប៉ះពាល់​ជា​សរុប​ទៅ​ដល់​ជន​​ចំនួន​៤៥០​នាក់​និង​ក៏​​ប៉ះពាល់​ដោយ​ប្រយោល​ផង​ដែរ​ទៅ​ដល់​កូន​សិស្ស​សាលា​ចំនួន​រាប់​ពាន់​នាក់​ទៀត​នៅ​ប៉ាគីស្ថាន។ ប្រទេស​មួយ​ដែល​រដ្ឋាភិបាល បាន​ប៉ាន់​ប្រមាណ​ថា មាន​កុមារ​ចំនួន​២៤​លាន​នាក់ មិន​បាន​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​ក្នុង​សាលា​ទេ។

ប្រធានាធិបតី​​តួកគី​លោក Erdogan វិញ​នៅ​មុន​ពេល​ចេញ​​ដំណើរ​ទៅ​កាន់​ប៉ាគីស្ថាន​ចំនួន​២​ថ្ងៃ  បាន​ថ្លែង​បា្រប់​ដល់​ក្រុម​អ្នក​កាសែត​ថា​”ដំណឹង​បាន​មក​ពី​ប៉ាគីស្ថាន​ គឺ​ជា​«ដំណឹង​ដ៏​គួរ​ឲ្យ​រីករាយ​ខ្លាំង​ណាស់»។ ពីព្រោះ អាជ្ញាធរ​តួកគី តែងតែ​ចាត់​ទុក​បណ្តាញ​របស់​លោក Gulen ថា ជា​អង្គការ​ភេរវកម្ម។ លោក Gulen ​ដែល​ជា​គ្រូ​បង្រៀន​សាសនា​អ៊ីស្លាម​និង​មាន​អាយុ​៧៥​ឆ្នាំ ​សព្វ​ថ្ងៃ​នេះ កំពុង​និរទេស​ខ្លួន​រស់​នៅ​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក។ ​សព្វថ្ងៃ​នេះ តួកគី​កំពុង​ទាមទារ​ឲ្យ​អាមេរិក​ធ្វើ​បត្យាប័ន​បញ្ចូន​រូប​គាត់​មក​អោយ​តួកគី​វិញ។

នាយក​រដ្ឋមន្ត្រី​តួកគី​វិញ​ បាន​ថ្លែង​អំណរ​គុណ​ប៉ាគីស្ថាន ចំពោះ​​ចំណង​មិត្តភាព​និង​សាម្គីភាព​ដ៏​រឹងមាំ​រវាង​ប៉ាគីស្ថាន​និង​តួកគី​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​​ទល់​នឹង​អំពើ​ភេរវនិយម​ដែល​តួកគី​ចោទ​ជា​និច្ច​​ថា​ជា​ស្នាដៃ​របស់​បក្ស​ព័ន្ធ​​លោក Gulen ។ លោក Gulen​ដែល​តែង​តែ​បដិសេធ​រាល់​ការ​ចូល​រួម​ទាំង​ឡាយ​​នៅ​ក្នុង​រដ្ឋប្រហារ​មិន​បាន​សម្រេច​នា​ពេល​កន្លង​ទៅ​នៅ​តួកគី​៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ