អានតួអត្ថបទ
តួកគី

ស្លាប់​យ៉ាងហោច​១៨នាក់ ក្នុង​ភេរវកម្ម​បំផ្ទុះរថយន្ត​នៅ​តួកគី

នៅតួកគី ​​ថ្ងៃអាទិត្យ​នេះ ​ភេរវកម្ម​បំផ្ទុះរថយន្ត​មួយ​បាន​កើតឡើង នៅ​មុខ​ប៉ុស្តិ៍​ប៉ូលិស​មួយ​កន្លែង ក្នុង​​ខែត្រ​ហាក់ការី ​​ភាគ​អាគ្នេយ៍​​ សម្លាប់​មនុស្ស​យ៉ាងហោច​​១៨នាក់ ក្នុងនោះ​មា​នទាហាន​​១០នាក់។ មនុស្ស​២៦នាក់​ផ្សេងទៀត​ ​បាន​រងរបួស​ក្នុង​ភេរវកម្ម។ ​​សារព័ត៌មាន​តួកគី​ បាន​ចោទ​ក្រុមបះបោរ​គួដ​ នៃ​​បក្ស​ការងារ​PKK ថា​ជា​មេក្លោង​ភេរវកម្ម​។ 

កងកម្លាំង​ពិសេស​តួកគី
កងកម្លាំង​ពិសេស​តួកគី REUTERS/Huseyin Aldemir
ផ្សាយពាណិជ្ជកម្ម

នៅមុខ​ប៉ុស្តិប៉ូលិស នៅខែត្រ​ហាក់ការី ភាគអាគ្នេយ៍តួកគី ភេរវជន​អត្តឃាត បាន​បំផ្ទុះ​រថយន្ត​មួយគ្រឿង ដោយ​ប្រើ​​​គ្រឿងផ្ទុះ​​ដល់ទៅ​៥តោន ធ្វើអោយ​​ទាហាន​​​និងជនស៊ីវិលច្រើននាក់​ស្លាប់​និង​រងរបួស។ តួលេខ​អ្នកស្លាប់​ច្រើន​ដូច្នេះ ដោយសារ​ភេរវកម្ម​បានកើតឡើង នៅ​ជិត​កន្លែង​ដែល​មនុស្ស​ម្នា​នាំគ្នា​រង់ចាំជិះ​​រថយន្តក្រុង។ ​

ខែត្រ​ហាក់ការី ដែល​រង​ភេរវកម្ម​នេះ សំបូរសហគមន៍​​ប្រជាជន​គួដ​រស់នៅ។ ខែត្រ​នេះ ​ស្ថិត​នៅជិត​ព្រំដែន​អ៊ីរ៉ាក់ និង​អ៊ីរ៉ង់។ ​រដ្ឋាភិបាល​តួកគី​បាន​ថ្កោលទោសភេរវកម្ម និង​ប្រកាស​​​មិនចុះចាញ់​​​​ក្រុមភេរវជនដាច់ខាត។ យោងតាម​​ឧបនាយករដ្ឋមន្ត្រី​តួកគី​ ភេរវកម្ម​នេះ​​ស​បង្ហាញ​​ពី​ការស្អប់ខ្ពើម​របស់​ក្រុមភេរវជន​​ទៅលើ​ទាហាន​តួកគី។ ​

​​សារព័ត៌មាន​តួកគី​បានទំលាក់​កំហុស​ទៅលើ​ក្រុមបះបោរ​គួដ​ នៃ​បក្ស​ការងារ​PKK ថា​ជា​មេក្លោង​ភេរវកម្ម​នេះ។ តួកគី អាមេរិក និង​សហភាព​អឺរ៉ុប​ចាត់ទុក​​ក្រុមបះបោរ​​PKKថា ជា​ក្រុមភេរវជន។ តាំងពី​ឆ្នាំ១៩៨៤មក ក្រុមកួដ​PKK បាន​ធ្វើសកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​តួកគី។ ហិង្សា​បាន​សម្លាប់​មនុស្ស​ជាង​៤ម៉ឺននាក់៕

ដោយឡែក កាលពី​ថ្ងៃសៅរ៍ ​នៅ​ជិត​ក្រុង​អង់ការ៉ា បុរសម្នាក់​និង​ស្ត្រី​ម្នាក់​ដែល​​ជាប់ សង្ស័យ​ថា ជិតដិត​នឹងក្រុមគួដ​​PKKតួកគី​​ បាន​បង្ក​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែកឡើង ពេល​ដែល​ប៉ូលិស​មកចាប់ខ្លួន​ពួកគេ។ ពួកគេ​ទាំង២​នាក់​បានស្លាប់​ក្នុងភេរវកម្ម ​​​តែ​ភេរវកម្ម​មិនបាន​សម្លាប់​មនុស្ស​ផ្សេងទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ