អានតួអត្ថបទ
កូរ៉េខាង​ត្បូង

ជីវចម្រុះជួប​ភាព​អាសន្ន ការ​អភិរក្ស​ធម្មជាតិ​មិន​គ្រប់គ្រាន់

អង្គការសហប្រជាជាតិ​ បាន​បើក​សន្និសីទ​ស្តីអំពី​ជីវចម្រុះ ​ចាប់​ផ្តើម​ ពី​ថ្ងៃ​ចន្ទ​​​ទី​៦​-​១៧ តុលា ២០១៤​ នៅ​ប្រទេស​កូរ៉េខាង​ត្បូង ដោយ​ផ្តោច​ទៅ​លើ​ប្រធានបទ​សំខាន់ៗ​មួយ​ចំនួន​ដូច​ជា ៖ ការ​ផុតពូជ ការ​បំផ្លិច​បំផ្លាញ​ជីវិត​ក្នុង​​ធម្មជាតិ ប្រព័ន្ធបរិស្ថានធ្លាក់ចុះ។​ ​បើ​តាមការ​សន្និដ្ឋាន​របស់​អង្គការ ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ថែរក្សា និង​អភិរក្ស​កន្លង​មក​មិន​គ្រប់​គ្រាន់​​សម្រាប់​ការពារ​ជីវចម្រុះ​ទេ។

ឃ្មុំជា​សត្វ​​មាន​ប្រយោជន៍​ទ្រទ្រង់​​ជីវចម្រុះ​ ដោយ​សារ​ការ​ងារក្រេប​លម្អង​
ឃ្មុំជា​សត្វ​​មាន​ប្រយោជន៍​ទ្រទ្រង់​​ជីវចម្រុះ​ ដោយ​សារ​ការ​ងារក្រេប​លម្អង​ REUTERS/Vasily Fedosenko
ផ្សាយពាណិជ្ជកម្ម

១៩៤​ប្រទេស​ជា​សមាជិកអនុសញ្ញា​ជីវសាស្ត្រចម្រុះ​ ដែល​បង្កើត​ឡើងកាលពី​២០​ឆ្នាំ​មុន​នៅ​ទីក្រុង រីយ៉ូដឺហ្សានេរ៉ូ កំពុង​ជួប​ប្រជុំ​គ្នា​​ក្នុង​សន្និសីទ​លើក​ទី​១២ (ក្នុង​ក្របខ័ណ្ឌ​ដូច​សន្និសីទ​ស្តី​ពី​អាកាសធាតុ​ដែរ)។

“យើង​ត្រូវ​ប្រឹង​ឱ្យ​ខ្លាំង​ជាង​នេះ និង​ភ្លាមៗ ការពារ​ធម្មជាតិ !” នេះ​គឺ​ជា​ប្រសាសន៍​របស់​នាយក​កម្មវិធី​បរិស្ថាន​អង្គការ​សហប្រជាជាតិ (Pnue) នា​ឱកាស​បើក​សន្និសីទ។ ព្រោះ​បើ​តាម​​របាយការណ៍​​​ ​“មួយ​ដំណាក់ដំបូង” ការងារ​ការពារជីវចម្រុះ​១០​ឆ្នាំ ​​សន្យា​ធ្វើ​នា​ឱកាស​សន្និសីទ​ឆ្នាំ​២០១០​ នៅ​ក្រុង​ណាហ្គោយ៉ាប្រទេស​ជប៉ុន (ចំនួនជាង​​២០ចំណុច ដូច​ជា​ចំណាត់​ការ​ស្តុក​ត្រី ពង្រីក​ផ្ទៃ​ដី​អភិរក្ស ស្រោចស្រង់​ប្រព័ន្ធ​បរិស្ថាន​​ខូច​ខាត​ កម្ចាត់​ជំនួយ​បង្ខូច​បរិស្ថាន ... ) ភាគ​ច្រើន​គ្មាន​បាន​សម្រេច​ដូច​កម្មវត្ថុ​កំណត់​ទេ។ ប្រាក់ជំនួយ​​ដល់​ប្រទេស​ក្រីក្រ​កំពុង​អភិវឌ្ឍន៍​ សម្រាប់ការ​ពារ​ជីវចម្រុះ​ ក៏​មិន​បាន​ទៅ​ដល់​ដៃ​។ ចំនួន​ទឹកប្រាក់​មាន​លក្ខណៈ​មិន​ច្បាស់លាស់។ ការ​កាប់បំផ្លាញ​​ព្រៃ​ឈើ បន្ត​ធ្វើ​ក្នុង​ល្បឿន​គួរ​ឱ្យ​ស្រែក​អាសន្ននៅ​តំបន់​អាម៉ាហ្សូនី នៅ​វៀតណាម និង​ចិន។ ចំនួន​សត្វស្លាបបាន​ថយ​ចុះ​អស់​២០%​បើ​ប្រៀប​ទៅ​ឆ្នាំ​១៩៨០។

 
ផែនការ​ការពារធម្មជាតិ​រយៈ​ពេល​១០​ឆ្នាំ បាន​ដើរ​ដល់​ពាក់​កណ្តាល​ផ្លូវ​ហើយ តែ​ដូច​ជា​គ្មាន​អ្នក​អនុវត្ត​បាន​ពេញ​លេញ​សោះ ! ឆ្នាំ​២០២០ នៅ​មិន​ឆ្ងាយ​ទេ ដូច្នេះ​វា​ជា​ការ​បន្ទាន់​បំផុត​ដែល​គ្រប់​គ្នា​ត្រូវលើក​ទឹក​ចិត្ត​ការពារ​ ធម្មជាតិ​ភ្លាម។

ជំនួប​ប្រជុំ​នេះ ប្រព្រឹត្តទៅ​​ ពីរ​បី​ថ្ងៃ​ក្រោយ​អង្គការ​ការពារ​សត្វ​ព្រៃ​ចេញ​ផ្សាយ​របាយការណ៍​ដ៏​អាក្រក់​មួយ​បញ្ជាក់​ថា​ចំនួន​សត្វ​ព្រៃ​ លើ​គោក ក្នុង​ទឹក​ លើ​អាកាស​ ​បាន​ធ្លាក់​ចុះ​អស់​ពាក់​កណ្តាល​ក្នុង​រវាង​ពី ឆ្នាំ​១៩៧០​ដល់​ឆ្នាំ​២០០០។ សន្និសីទ​លើក​នេះ​ក៏​ជា​ឱកាស​​សម្រេច​ឱ្យ​ប្រើប្រាស់​ពិធី​សារ​ណាហ្គោយ៉ា ដែល​មាន​ប្រទេស​ចំនួន​៥០​ផ្តល់​​សច្ចាប័ននឹង​ត្រូវ​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី ១២​តុលា​ខាង​មុខ។ ពិធីសារ​ដែល​ជា​កិច្ចព្រម​ព្រៀង​​ចែកចាយ​ផលចំណេញ​បាន​មក​ពី ធនធានធម្មជាតិ​​​រុក្ខជាតិសត្វ​ និង​ចំណេះ​បែប​បូរាណ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ