អានតួអត្ថបទ
កម្ពុជា

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បន្ត​​ស្រាវជ្រាវ​​អ្នក​កាសែត​​៣​នាក់​ក្នុង​រយៈពេល​៤៨​ម៉ោង

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កំពុងធ្វើការ​បន្ថែមទៀត​ប្រឆាំងនឹង​មនុស្ស​បីនាក់​ដែល​បាន​ចាប់​ខ្លួន​នៅឯ​ខេត្តកំពត​កាលពី​ថ្ងៃ​សុក្រ ទាក់ទង​ទៅនឹង​ការចោទ​ប្រកាន់​ថា​បាន​ជំរិត​ទារ​ប្រាក់ ដែល​ជាប់ទាក់ទង​ទៅនឹង​អំពើ​ពុករលួយ​។ មិនមាន​សេចក្តីថ្លែងការណ៍​ឬ​អត្ថាធិប្បាយ​ណា​មួយ​ពី​សមាគម​កាសែត​នានា​ទាក់ទង​ទៅនឹង​ការចាប់ខ្លួន​នេះ​ទេ។​ក៏ប៉ុន្តែ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​សម្តែង​នូវ​ការបារម្ភ​ពី​នីតិវិធី​នៃ​ចំណាត់ការ​ផ្លូវច្បាប់​ចំពោះ​អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​ទាំងនោះ​។ 

​ទី​ស្នាក់ការ​​កណ្តាល អង្គភាព​ប្រឆាំង​អំពើពុករលួយ​
​ទី​ស្នាក់ការ​​កណ្តាល អង្គភាព​ប្រឆាំង​អំពើពុករលួយ​ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ(ACU)បានធ្វើការ​ចាប់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​សុក្រ មនុស្ស​៣នាក់ នៅ​ខេត្ត​កំពត​ពីបទ​ជំរិត​ទារប្រាក់។ ប្រព័ន្ធ​ផ្សព្វផ្សាយ​អន​ឡាញ​នៅ​ចុង​សប្តាហ៍​នេះ បានចេញ​ផ្សាយ​ថា បុរស​ទាំងបី​នាក់​នោះ​គឺជា​អ្នកកាសែត។ពួកគេ​បំរើកា​រងារ​ក្នុងនាម​ជាស​ហការី​នៅតាម​ស្ថាប័ន​សារព័ត៌មាន​មួយចំនួន​ក្នុងនោះ​មាន ទូរ​ទ្ស​សន៍​ប៉ុស្តិ​លេខ៩ ​ទូរទស្សន៍​ហង្ស​មាស និង​កាសែត​កម្ពុ​ជាថ្មី និង​អ្នក​ទី​បី​ជាស​ហការី​ទូរទស្សន៍​អ​ប្សា​រា។

ក៏ប៉ុន្តែ​លោក ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក្នុងអំឡុងពេល​៤៨ ​ម៉ោង​នៃ​កិច្ច​ស៊ើបអង្កេត​លោក​មិនបាន​ប្រើពាក្យ​ថា​អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ថា​ជា​អ្នកកាសែត​នោះទេ។ លោក ឱម យិនទៀង បញ្ជាក់ថា យើង​មិនទាន់​ហ៊ាន​អះអាងថា​អ្នក​ទាំងនោះ​ជា​អ្នកកាសែត​ អ្នកកាសែត​ក្លែងក្លាយ ឬក៏​អ្នកកាសែត​ពីមុន​ដែល​បាន​ឈប់​ពី​ការងារ​នេះ​ក៏​ទេ​ដែរ ដោយ​លោក​កំពុង​បន្តធ្វើ​ការស្រាវជ្រាវ​។

លោក ​ប៉ា ងួនទៀង ​ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បាន​គាំទ្រ​ដល់ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទាក់ទង​ទៅនឹង​សកម្មភាព​ប្រយុទ្ធ
ប្រឆាំង​​​អំពើពុករលួយ​ ប្រសិនបើ​មាន​អ្នកកាសែត​ប្រព្រឹត្តិ​ខុស​វិជ្ជាជីវៈ​ដូច្នេះ​មែន។​ក៏​​​ប៉ុន្តែ
អ្វី​ដែល​លោក​មានការ​ព្រួយ​បារម្ភ​នោះ​គឺ​ចំណាត់ការ​នីតិវិធី​។

​ពោលគឺ​បើមាន​ការ​ប្រព្រឹត្តិ​​ខុស​​បែប​ហ្នឹង ​តើ​​ចំណាត់​ការ​​នីតិវិធី​​គួរ​​ធ្វើឡើង​​តាម​ផ្លូវ​​តុលាការ​​ឬក៏​​តាម​រយៈ​អង្គភាព​ប្រឆាំង​​អំពើ​​​​ពុករលួយ​។​ជាមួយគ្នានេះ​លោក ប៉ា ងួនទៀង ក៏​ចោទ​ជា​សំណួរ​ដែរ​ទាក់ទង​ទៅ​​​នឹង​​ការ​ព្រួយបារម្ភ ពី​សុ​ច្ចរិតភាព​និង​តម្លាភាព​របស់រប​ស់ម​ន្ត្រី ACU ថ្នាក់ក្រោម​មួយចំនួន ក្នុង​ការ​ឈានទៅរក​ការចាប់ខ្លួន​អ្នកកាសែត​។

សូមបញ្ជាក់ថា ​កាលពី​ថ្ងៃទី​៩​ខែ​កញ្ញា​ឆ្នាំ២០១៤​កន្លងទៅនេះ ​អ្នក​កាសែត​ចំនួន ​៦​នាក់​ បំរើ​ការ​ងារ​នៅ​ស្ថាប័ន​ព័ត៌មាន​ផ្សេង​ៗ​គ្នា ត្រូវ​តុលាការ​ខេត្ត​កំពុងឆ្នាំង ​លើកយក​សំណុំរឿង​ទៅ​ជុំនុំជម្រះ​បន្ទាប់ពី​បាន​ចោទប្រកាន់​ពីបទ​កំហែង​យក។ប៉ុន្តែ​សាលក្រមនឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី១៦ខែកញ្ញាសប្តាហ៍​ក្រោយ​៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ