អានតួអត្ថបទ
បទសម្ភាស

លោក ប្រាក់ សុណ្ណរ៉ា៖ រដ្ឋា​ភិបាល​អាច​រៀប​ចំ​ខួប​១​ឆ្នាំ​ប្រាសាទ​សំបូរ​ព្រៃ​គុក​និង​ខួប​១០ឆ្នាំ​ប្រាសាទ​ព្រះវិហារ​រួម​គ្នា​នៅ​ឆ្នាំ​ក្រោយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​យប់​នេះ​គឺ លោក ប្រាក់ សុណ្ណរ៉ា អគ្គ​នាយក​អាជ្ញាធរ​បេតិ​កភណ្ឌ​នៃ​ក្រសួង​វប្បធម៌ និង​ជា​សមាជិក​នៃ​គណៈ​កម្ម​ការ​អន្តរ​ក្រសួង ដើម្បី​រៀបចំ​ពិធី​អប​អរ​សាទរ ការ​ដាក់​បញ្ចូល​ តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភពលោក​។ លោក ប្រាក់ សុណ្ណរ៉ា ចាត់​ទុក កម្មវិធី​នៅ​ថ្ងៃ​ស្អែក​ជា​ព្រឹត្តការណ៍​ប្រវត្តិ​សាស្ត្រ ព្រោះ​ការ​រៀប​ចំ​នោះ​ធ្វើ​ឡើង​ក្នុង​រូប​ភាព​មួយ​អធិក​អធម។ លោក​បន្ថែម​ថា រដ្ឋាភិបាលអាច​នឹង​រៀប​ចំ​ខួប​១​ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រៃ​គុក និង​ខួប​១០​ឆ្នាំ​ប្រាសាទព្រះវិហារ ជា​សម្បត្ត​បេតិកភណ្ឌ​រួម​គ្នា​នៅ​ឆ្នាំ​ក្រោយ​ឲ្យ​រឹត​តែ​អធិក​អធម។  

លោក ប្រាក់ សុណ្ណរ៉ា អគ្គនាយកអាជ្ញាធរបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងជាសមាជិកនៃគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីអបអរសាទរ ការដាក់បញ្ចូល តំបន់ប្រាសាទសំបូរព្រៃគុក ។
លោក ប្រាក់ សុណ្ណរ៉ា អគ្គនាយកអាជ្ញាធរបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងជាសមាជិកនៃគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីអបអរសាទរ ការដាក់បញ្ចូល តំបន់ប្រាសាទសំបូរព្រៃគុក ។ @រូបភាពផ្តល់ឱ្យ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ