អានតួអត្ថបទ
កម្ពុជា

វេទិកា​ស្រាវជ្រាវ​ផ្នែក​អប់រំ​ផ្តោត​លើ​គុណភាព​អប់រំ និង​ការស្រាវជ្រាវ​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា

វេទិកា​ស្រាវជ្រាវ​ផ្នែក​អប់រំ​នៅ​កម្ពុជា ដែល​បាន​ចាប់ផ្តើម​ធ្វើ តាំងពី​ថ្ងៃ​សុក្រ​ម្សិលមិញ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ មាន​គោលបំណង​រួមចំណែក​ពង្រឹង​គុណភាព​អប់រំ និង​អភិវឌ្ឍ​ការស្រាវជ្រាវ​ក្នុង​វិស័យ​នេះ​នៅ​កម្ពុជា។ ទន្ទឹម​នឹង​នេះ​ដែរ វេទិកា​ដែល​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​សៅរ៍​នេះ ក៏​សំដៅ​លើក​កម្ពស់​សមត្ថភាព​អ្នក​ស្រាវជ្រាវ ព្រម​ទាំង​ចែក​រំលែក​លទ្ធផល​ស្រាវជ្រាវ​ជូន​អ្នកសិក្សា​ជំនាន់​ក្រោយ​ឱ្យ​កាន់តែ​យល់ដឹង​អំពី​សារសំខាន់​នៃ​ការស្រាវជ្រាវ​បន្ថែម​ទៀត។ នៅ​ក្នុង​វេទិកា​ដែល​ឧបត្ថម្ភ​ដោយ​អង្គការ​យូណេស្កូ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ បាន​ជម្រុញ​ឱ្យ​គ្រិះស្ថាន​ឧត្តមសិក្សា​កំណត់​យក​គុណភាព និង​ឧត្តមភាព​ជា​គោលដៅ​ចម្បង ក្នុង​ការផ្លាស់ប្តូរ​ឆ្ពោះ​ទៅ​រក​សង្គម​ដែល​ផ្អែក​លើ​ពុទ្ធិ​ជា​មូលដ្ឋាន។

វិស័យ​​អប់រំ​ដែល​​​ជា​មូលដ្ឋាន​​គ្រឹះ​​សម្រាប់​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​​ដើម្បី​កសាង​ជាតិ​ទៅ​ជំនាន់​ក្រោយ​​កំពុង​ស្ថិត​​ក្នុង​​ស្ថានភាព​​មិន​​សូវ​​មាំទាំ​ឡើយ​។
វិស័យ​​អប់រំ​ដែល​​​ជា​មូលដ្ឋាន​​គ្រឹះ​​សម្រាប់​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​​ដើម្បី​កសាង​ជាតិ​ទៅ​ជំនាន់​ក្រោយ​​កំពុង​ស្ថិត​​ក្នុង​​ស្ថានភាព​​មិន​​សូវ​​មាំទាំ​ឡើយ​។ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា​រៀបចំ​វេទិកា​ស្រាវជ្រាវ​ផ្នែក​អប់រំ​នៅ​កម្ពុជា តាំងពី​ថ្ងៃ​សុក្រ​ម្សិលមិញ ហើយនឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​សៅរ៍​នេះ ក្រោម​ការឧបត្ថម្ភ​ផ្នែក​បច្ចេកទេស និង​ថវិកា​របស់​អង្គការ​យូណេស្កូ។ វេទិកា ដែល​ប្រព្រឹត្តទៅ​នៅឯ​វិ​ទ្យ​ស្ថាន​ជាតិ​អប់រំ មាន​គោលបំណង​រួមចំណែក​ពង្រឹងគុណភាព​អប់រំ និង​អភិវឌ្ឍ​ការស្រាវជ្រាវ​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា។ ទន្ទឹមនឹង​នេះដែរ វេទិកា​នេះ​ក៏​សំដៅ​លើកកម្ពស់​សមត្ថភាព​អ្នកស្រាវជ្រាវ ព្រមទាំង​ចែករំលែក​របកគំហើញ​នៃ​ការស្រាវជ្រាវ​នានា​ដល់​អ្ន​ក​ចូលរួម និង​អ្នកសិក្សា​ជំនាន់​ក្រោយ​ឱ្យ​កាន់តែ​យល់​អំពី​សារសំខាន់​នៃ​ការសិក្សា​ស្រាវជ្រាវ​ផងដែរ។

ក្នុងអំឡុងពេល​នៃ​ការបង្ហាញ​លទ្ធផល​នៃ​ការស្រាវជ្រាវ និង​ការសួរដេញដោល ប្រធាន​បទសំខាន់ៗនៃ​វេទិកា​ស្រាវជ្រាវ​ផ្នែក​អប់រំ​នៅ​កម្ពុជា​ត្រូវបាន​លើ​ឡើង។ ក្នុងចំណោម​ប្រធានបទ​ទាំងនោះ​រួមមាន៖ ការអប់រំ​កុមារតូច, បឋមសិក្សា, មធ្យមសិក្សា, ឧ​ត្ត​មសិ​ក្សា, ការប្រៀបធៀប​ផ្នែក​អប់រំ, ការអប់រំ​បច្ចេកទេស និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ, ការអប់រំ​បញ្ចូល​គ្នា, ការបណ្តុះបណ្តាល និង​វិ​ក្រឹ​ត​ការ, អក្ខរកម្ម និង​អប់រំ​ក្រៅ​ប្រព័ន្ធ, គុណភាព​អប់រំ, ការផ្សព្វផ្សាយ​សមភាព​យែ​ន​ឌើ​ក្នុង​វិស័យ​អប់រំ, ការរៀបចំ ឬ​ផែនការ​គ្រប់គ្រង​ក្នុង​វិស័យ​អប់រំ ព្រមទាំង​ប្រធានបទផ្សេងៗទៀត។

រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​សង្កត់ធ្ងន់​លើ​ការអប់រំ​ប្រកបដោយ​គុណភាព ដែល​សំដៅលើ​ឧត្តមភាព​វិស័យ​អប់រំ។ លោក ហង់ ជួនណា​រ៉ុ​ន បាន​ទ​ទួ​ច​ឱ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់​ខិតខំ​ប្រឹងប្រែង​សម្រេច​ឱ្យបាន​នូវ​ឧត្តមភាព​ក្នុង​កិច្ច​ការដែល​ខ្លួន​បាន និង​កំពុង​ធ្វើ។ លោក​រដ្ឋមន្ត្រី​បាន​បន្តទៀតថា គុណភាព​និង​រចនាសម្ព័ន្ធ​ពាក់ព័ន្ធ​គ្រប់​កម្រិត​ទាំងអស់​ក្នុង​វិស័យ​អប់រំ​គឺជា​កត្តា​ពីរ ដែល​ត្រូវ​កើតឡើង​ព្រម​គ្នា សម្រាប់​ការបណ្តុះបណ្តាល​ឱ្យមាន​ស​ម​ត្ថ​ភាព​ប្រកបដោយ​គុណវុឌ្ឍិ និង​ជម្រុញ​ប្រទេសជាតិ​ឆ្ពោះទៅរក​សេដ្ឋកិច្ច ដែល​ផ្អែកលើ​ចំណេះដឹង។ ជាមួយគ្នានេះដែរ លោក ហង់ ជួនណា​រ៉ុ​ន ក៏បាន​លើកទឹកចិត្ត​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​លើកកម្ពស់​ស្តង់ដា​អប់រំ ទាំង​ក្នុង​ការបង្រៀន និង​ការរៀន ការ​រិះគិត ការបង្កើត​កម្មវិធីសិក្សាថ្មីៗ ដែលមាន​លក្ខណៈ​ប្រកួតប្រជែង សម្រាប់​ការសិក្សា​ពេញ​មួយជីវិត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ