អានតួអត្ថបទ
កម្ពុជា

ប្រជា​កសិករ​បើក​ផ្លូវ​ជាតិ​លេខ​៥វិញ ​ក្រោយ​ការ​ចរចា​តម្លៃ​ស្រូវ​ត្រូវ​គ្នា​

នៅ​ថ្ងៃអា​ទិត្យ​នេះ ​ប្រជា​កសិករ​ក្នុង​ស្រុក​សង្កែ​ខេត្ត​បាត់ដំ​បង​បាន​បើក​ផ្លូវ​ជាតិ​លេខ​៥​ឲ្យ​ដំណើរ​ការ​វិញ​ភ្លាមៗ ក្រោយ​ពី​អាជ្ញាធរ​អន្តរាគម​ និង​ទិញ​ស្រូវ​របស់​ពួក​គាត់​ក្នុង​តម្លៃ ​ដែល​រដ្ឋ​បាន​កំណត់​។ ការ​បិទ​ផ្លូវ​​របស់​ប្រជាកសិករ​ធ្វើ​ឡើង ​ក្រោយ​ពី​តម្លៃ​ស្រូវ​បាន​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​កាល​​​ពី​ដើម​សប្តាហ៍នេះ​។​

ការបិទ​ផ្លូវ​ ទាមទារ​តម្លៃ​ស្រូវ​ដែល​រដ្ឋ​កំណត់បាន​បណ្តាល​ឲ្យ​ស្ទះចរាចរណ៍​ជិត​៣​ម៉ោង​នៅ​លើ​ផ្លូវ​ជាតិ​លេខ៥​
ការបិទ​ផ្លូវ​ ទាមទារ​តម្លៃ​ស្រូវ​ដែល​រដ្ឋ​កំណត់បាន​បណ្តាល​ឲ្យ​ស្ទះចរាចរណ៍​ជិត​៣​ម៉ោង​នៅ​លើ​ផ្លូវ​ជាតិ​លេខ៥​ Veasna Leang
ផ្សាយពាណិជ្ជកម្ម

កាល​ពី​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃទី១៨ ​កញ្ញា ​កសិករ​ក្នុង​ឃុំ​កំពង់​ព្រៀង​​ ស្រុក​សង្កែ ​ខេត្ត​បាត់​ដំបង​ប្រមាណ៤០០នាក់​ បាន​ប្រមូល​ផ្តុំ​គ្នា ​យក​គោ​យន្ត​ដឹក​ស្រូវ ​ដាក់​ពង្រាយ​លើ​ផ្លូវ​ជាតិ​លេខ​៥ ​ដើម្បី​បិទ​ផ្លូវ​ក្នុង​គោលបំណង​ទាម​ទារ​តម្លៃ​ស្រូវ​​ដែល​រដ្ឋ​បាន​កំណត់​។ ការ​បិទ​ផ្លូវ​នេះ ​បាន​បណ្តាល​ឲ្យ​ស្ទះ​ចរាចរណ៍​ជិត​៣ម៉ោង​នៅលើ​ផ្លូវ​ជាតិ​លេខ​៥។​ នេះ​បើ​តាម​មេឃុំ​កំពង់​ព្រៀង​លោក​សំ ​ណេត​។

មេឃុំ​រូប​នេះ​បាន​បញ្ជាក់​ថា​ប្រជា​ពល​រដ្ឋ​បាន​បើក​ផ្លូវ​ឲ្យ​មាន​ចរាចរណ៍​ឡើង​វិញ​ នៅ​ម៉ោង​ប្រមាណ​១២​ថ្ងៃ​ត្រង់ ហើយ​រថយន្ត​ទិញ​ស្រូវ​ក៏​បាន​ប្រមូល​ទិញ​ស្រូវ​ភ្លាម​ៗនៅ​កន្លែង​នោះ ​ក្នុង​តម្លៃ​មួយ​តោន​៨៤​ម៉ឺន​រៀល ​សម្រាប់ប្រភេទ​ស្រូវ​លេខ​១។​ ការ​យល់​ព្រម​បើក​ផ្លូវ​ឲ្យ​ដំណើរ​ការ​នេះ ​ក្រោយ​ពី​​មាន​អន្តរាគមន៍​ពី​អភិបាល​ខេត្ត​បាត់ដំបង​ និង​ធានាគារ​ស្រូវ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា​មូល​ហេតុ​ដែល​ឈាន​ដល់​ការ​ផ្ទុះ​ការ​ទាម​ទារ​នេះ ​ដោយ​សារ​តែ​រដ្ឋ​មិន​បាន​ទិញស្រូវ​ឲ្យទា​ន់​ពេល​វេលា ​ហើយ​ឈ្មួញ​កណ្តាល​ទិញ​ក្នុង​តម្លៃ​ថោក​។

កាល​ថ្ងៃទី១​២កញ្ញា​​ កន្លង​ទៅក្រ​សួង​កសិកម្ម​ក៏​បាន​ចេញ​វិធាន​ការ​ទប់​ស្កាត់​ការ​ប្រមូល​ទិញ​កសិផលពី​កសិករក្នុង​តម្លៃថោ​ក។​ ជា​ការ​ទប់​ស្កាត់ ​ដើម្បី​រក្សា​ស្ថិរ​ភាព​តម្លៃ​កសិផល​ ពិសេស​ថ្លៃ​ស្រូវ​ ដែល​តែង​តែកើ​តឡើងក្រោយ​ពេល​ប្រមូ​លផ​ល។

តាម​​គម្រោង​​នៅ​​សប្ដាហ៍​​ក្រោយ​​រដ្ឋាភិបា​ល ​នឹង​​ទម្លាក់​​កញ្ចប់​​ថវិកា​​ប្រមាណ ​២០​​ទៅ​៣០​​លាន​ដុល្លារ​ តាម​​រយៈ​​ធនាគារ​​អភិវឌ្ឍន៍​​ជន​បទ​​ដើម្បី​​ទិញ​​ស្រូវ​​ប្រជាពលរដ្ឋ​ ខណៈតម្លៃ​ស្រូវ​នៅ​ពេល​នេះ កំពុង​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក។

សូម​បញ្ជាក់​ថា គម្រោង​នៃ​ការ​ទម្លាក់​កញ្ចប់​ថវិកា​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ ធ្វើ​ឡើងមួយ​ថ្ងៃ​បន្ទាប់​ពី ធនាគារ​ស្រូវ​បាន​ប្រកាស​ទិញ​ស្រូវ​ពី​កសិករ​ដែល​ជា​ប្រភេទ​ស្រូវ​សែនក្រអូប​សើម ក្នុង​តម្លៃ​៨៤០ រៀល​ស្មើ​នឹង​៧​បាត​ប្រាក់​ថៃ​ក្នុង​មួយ​គីឡូ​ក្រាម​ពី​កសិករផ្ទាល់​នៅ​នឹង​ស្រែ​ក្នុង​ខេត្តបាត់​ដំបង ពោធិ៍សាត់ និង បន្ទាយ​មាន​ជ័យ។  

ទាក់​ទង​នឹង​ករណី​ផ្ទុះ​ការ​បិទ​ផ្លូវ​ក្នុង​ស្រុក​សង្កែ​ខេត្ត​បាត់​ដំបង​នេះដែ​រ ​លោក​ផៃ ​ស៊ីផាន​ អ្នក​នាំពា​ក្យ​រដ្ឋាភិបាល​បាន​សរសេរ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​ដោយ​អំពាវ​នាវ​ឲ្យ​រក្សា​ភាព​ស្ងៀម​ស្ងាត់ ​រង់​ចាំ ដំណោះ​ស្រាយនេះ ដែល​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុ​ន សែន ​បាន​សម្រេច​រួច​ស្រេច​ហើយ​។

លោក​ផៃ ​ស៊ី​ផាន​ថា​ជន​ ឬ​ក្រុម​ទុច្ចរិត​ទាំង​ឡាយ​ណា ​ដែល​យក​របៀប​វារៈ​ តម្លៃ​ស្រូវ​នេះ ​ជា​មធ្យោបាយ​គៀងគរ​ ដើម្បី​បង្ក​ភាព​ចលាច​ល ប្រឆាំង​នឹង​សណ្តាប់​ធ្នាប់​សង្គម​ និង​ត្រូវ​តែ ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​។ លោក​បញ្ជាក់​ថា ​រាជ​រដ្ឋាភិ​បាល​​នឹង​​ចាត់​វិធាន​ការ ដ៏​ម៉ឺង​ម៉ាត់​ចំពោះ​ភាព​ញុះ​ញង់​នេះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ