អានតួអត្ថបទ
កម្ពុជា

ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ប្រកាស​ពី​ស្ថានភាព​ទឹកជំនន់​តាម​ដង​ទន្លេ

បន្ទាប់​ពី​បាន​ធ្វើ​ការតាមដាន​លើ​ស្ថានភាព​អាកាសធាតុ និង​ស្ថានភាព​ទឹក​ទន្លេមេគង្គ​រួច​មក ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកាស​ជូនដំណឹង​ដល់​សាធារណជន​ថា បច្ចុប្បន្ន ប្រព័ន្ធ​សម្ពាធ​ទាប ដែល​កំពុង​អូស​កាត់​ពីលើ​អាង​ទន្លេមេគង្គ (ពី​ប្រទេស​មី​យ៉ាន់​ម៉ា ទៅ​​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ខាងកើត ប្រទេស​ហ្វីលីពីន ) បាន និង​កំពុង​មាន​ឥទ្ធិពល​មក​លើ​អាង​ទន្លេមេគង្គ ដោយ​បង្ក​ឲ្យមាន​ភ្លៀង​ធ្លាក់​ច្រើន នៅក្នុង​ប្រទេស​កម្ពុជា ឡាវ ថៃ ពិសេស​នៅក្នុង​អាង​ទន្លេមេគង្គ​ភាគ​ខាងលើ។​

ទឹកជំនន់​ជន់លិច​សន្ទូង​របស់​កសិករ​នៅ​ឃុំ​វិហារសួគ៌ ខេត្តកណ្តាល កាល​ពី​ពេល​កន្លងមក (រូបថតឯកសារ)
ទឹកជំនន់​ជន់លិច​សន្ទូង​របស់​កសិករ​នៅ​ឃុំ​វិហារសួគ៌ ខេត្តកណ្តាល កាល​ពី​ពេល​កន្លងមក (រូបថតឯកសារ) ©ចាន់ណា
ផ្សាយពាណិជ្ជកម្ម

សេចក្តីជូនដំណឹង ស្តីពី​ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ ចុះ​ថ្ងៃ​ទី​៤​កក្កដា ឆ្នាំ​២០១២ របស់​ក្រសួង​​ធនធានទឹក និង​ឧតុនិយម របស់ប្រទេសកម្ពុជា បានបង្ហាញ​ថា ស្ថានភាព​នេះ​នឹង​បណ្តាល​ឲ្យ​ទឹក​ទន្លេមេគង្គ ទន្លេបាសាក់ ទន្លេសាប និង​ទឹក​ក្នុង​បឹង​ទន្លេសាប ចាប់​កើនឡើង ធ្វើឲ្យ​តំបន់ទំនាប​មួយចំនួ​ន ដែល​ស្ថិតនៅ​អម​ដង​ទន្លេ​ខាងលើ ចាប់ផ្តើម​លិច​ជា​បន្តបន្ទាប់ ដែល​ការ​លិច​នេះ ក៏​នឹង​ធ្វើឲ្យ​មាន​ការប៉ះពាល់​ដល់​ដំណាំក​សិ​កម្ម​របស់​ប្រជាពលរដ្ឋ នៅ​តំបន់​ទាំងនោះ​ផង​ដែរ​។​

​សេចក្តីជូនដំណឹង​ដដែល បានប្រកាស​អំពាវនាវ​ដល់​អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ​កម្ពុជា ទន្លេសាប ទន្លេបាសាក់ និង​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប សូម​មាន​វិធានការ​ប្រមូល​កសិផល​ឲ្យទាន់​ពេលវេលា និង​សូម​បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ស្ថានភាព​ទឹកជំនន់​ខាងលើ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជា​យថាហេតុ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ