អានតួអត្ថបទ
បទយកការណ៍

​ជីវិត​ពលករ​ឆ្លង​ដែន​ខុស​ច្បាប់​ “​ភ្នែក​នៅ​កញ្ចឹង​ក​”​

ចុះផ្សាយ​នៅ​ថ្ងៃ៖

មាន​ពលករ​ខ្មែរ​ប្រមាណ​ ២៥​ម៉ឺន​នាក់​ហើយ​ដែល​អាជ្ញាធរ​ថៃ​ ចាប់​បញ្ជួន​មក​ប្រទេស​កម្ពុជា​​វិញ​​​នៅ​រយៈ​ពេល​ ចុង​ក្រោយ​នេះ​។ ​ពលករ​ខ្មែរ​ខុស​ច្បាប់​ទំាង​អស់​នោះ​ បាន​ចូល​ទៅ​ដី​ថៃ​​ដើម្បី​​រក​​​ការងារ​ធ្វើ​ ដែល​មាន​ ដូច​ជា​កម្មករ​សំណង់​ កម្មករ​កសិកម្ម​ ជា​ដើម​។​ នៅ​ច្រក​​អន្តរ​​ជាតិ​ ប៉ោយ​ប៉ែត​ កន្លែង​ដែល​អា​ជ្ញាធរ​ថៃ ​ដឹក​មក​ទម្លាក់​ មាន​ពលករ​​ខ្លះ​​ និ​យា​​យ​ថា​ ជីវិត​ឆ្លង​​ដែន​ខុស​ច្បាប់​ បាន​ត្រឹម​ធ្វើ​ការ​ដោយ​​គ្មាន​​ទទួល​ប្រាក់​កម្រៃ​ រស់​នៅ​ទំាង​ភ័យ​ភិត​ ព្រោះ​​ត្រូ​វ​​តម្រួត​ថៃ​ ប្រមាញ់​ចាប់​ដាក់​គុក​និង​​យក​​ប្រាក់​ និយាយ​ជា​រួម​ការ​រស់នៅ​ក្នុង​ប្រទេស​​គេ​​ខុស​​ច្បាប់​ គឺ​ ភ្នែក​នៅ​កញ្ចឹង​ក​ រាល់​ថ្ងៃ​។​  

ពលករខ្មែរខុសច្បាប់នៅពេលអាជ្ញាធរយោធាថៃបញ្ជួនមកដល់ច្រកប៉ោយប៉ែត។
ពលករខ្មែរខុសច្បាប់នៅពេលអាជ្ញាធរយោធាថៃបញ្ជួនមកដល់ច្រកប៉ោយប៉ែត។ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ