អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ពល​ករ​ខ្មែរ​ត្រូវ​បង់​ទាប​ជាង​ពលករ​ភូមា​១០​ដង​ធៀប​ទៅ​នឹង​ពលករ​ភូមា​នៅ​ក្នុង​ប្រទេស​ថៃ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​​បើក​​កិច្ច​ប្រជុំ​​ជា​មួយ​​ភ្នាក់​ងារ​​បញ្ជូន​​ពលករ​​ទៅ​​ក្រៅ​ប្រទេស​​កាល​ពី​ដើម​​សប្តាហ៍​​នេះ ​ក្រសួង​​ការងារ​​បាន​ចេញ​​សេចក្តី​ជូន​ដំណឹង​​មួយ​ ដោយ​បាន​​បញ្ជាក់​ថា​ ក្រុមហ៊ុន​​ភ្នាក់ងារ​​បញ្ជូន​​ពលករ​​ទៅ​​ក្រៅ​ប្រទេស​ ចំនួន​​ជាង​ ៤០​ ក្រុមហ៊ុន ​ត្រូវ​បាន​​ក្រសួង​​ការងារ​ កំណត់​​ឲ្យ​​សម្រប​សម្រួល​​ធ្វើ​​បែប​បទ​ ដល់​​ក្រុម​​ពលករ​​ខ្មែរ​​ស្រប​ច្បាប់​ ទៅ​ធ្វើ​​ការ​​នៅ​​ប្រទេស​​ថៃ​។ ​ក្នុង​នោះ​ ពលករ​​ម្នាក់​ ត្រូវ​​បង់​ប្រាក់​​ចំណាយ​​លើ​​សេវា​​សរុប​ ៤៩ ​ដុល្លារ ​រួមមាន​​ បណ្ណ​​​ពលករ​ កម្ពុជា​ ទៅ​ធ្វើ​​ការ​​នៅ​​បរទេស ​ចំនួន​ ១០ ​ដុល្លារ​ ថ្លៃ​​លិខិត​ឆ្លង​ដែន ​៤ ​ដុល្លារ ​ទិដ្ឋាការ​​ការងារ​ នៅ​​ស្ថាន​ទូត​​ថៃ​ ប្រចាំ​​ប្រទេស​​កម្ពុជា​ ២០​ ដុល្លារ​ ប្រាក់​​សោ​ហ៊ុយ​​ធ្វើ​ដំណើរ​​ទៅ​កាន់​​ក្រុង​​ប៉ោយ​ប៉ែត​ ១០ ​ដុល្លារ ​និង​​ប្រាក់​​អាហារ​​តាម​ផ្លូវ​​ធ្វើ​ដំណើរ​ ចំនួន​ ៥ ​ដុល្លារ​។

ពលករខ្មែរដែលថៃបញ្ជូនមកវិញ។
ពលករខ្មែរដែលថៃបញ្ជូនមកវិញ។ @Facebook
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ