អានតួអត្ថបទ
បទសម្ភាស

លោក ជុច ភឿន៖ កម្ពុជា កំពុង​ដំណើរ​ការ​អភិរក្ស និង​អភិវឌ្ឍន៍​ប្រាសាទ​ព្រះវិហារ តាម​អនុសាសន៍​យូណេស្កូ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​៧​កក្កដា ឆ្នាំ​២០១៤ ថ្ងៃ​នេះ ៦ ឆ្នាំ​ហើយ ដែល​ប្រាសាទ​ព្រះវិហារ ត្រូវ​បាន​ចុះ​បញ្ជី បញ្ចូល​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។ ៦ ឆ្នាំ​មក​នេះ រដ្ឋាភិបាល​កម្ពុជា បាន​ដំណើរការ​អភិរក្ស និង​អភិវឌ្ឍន៍​ប្រាសាទ​ព្រះវិហារ តាម​អនុសាសន៍​អង្គការ​យូណេស្កូ រួម​មាន​៖ ការ​ដាំ​ដើម​ឈើ ស្តារ​ប្រឡាយ​បុរាណ បង្កើត​សារមន្ទីរ រួម​ទាំង​ជួស​ជុល​កន្លែង​ខូច​ខាត​នៅ​ប្រាសាទ​ព្រះវិហារ ពិសេស​ការ​ខូច​ខាត​ដោយ​សង្គ្រាម ដែល​បង្កើត​ឡើង​ដោយ​ថៃ ចាប់​តាំង​ពី​ឆ្នាំ​២០០៨ ជា​ដើម​។ លោក ជុច ភឿន រដ្ឋលេខាធិការ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រាសាទ​ព្រះវិហារ បាន​ឲ្យ​ដឹង​ថា ក្នុង​ដំណើរ​ការ​អភិរក្ស និង​អភិវឌ្ឍន៍​ប្រាសាទ​ព្រះវិហារ មក​ដល់​ពេល​នេះ កម្ពុជា​បាន​ពង្រីក​វិសាលភាព​តំបន់​ការពារ​ពី ២៥០០ ហិកតា ទៅ​ជាង ៤ ម៉ឺន​ហិកតា​។ ប៉ុន្តែ​អាជ្ញាធរ មិន​ទាន់​គូស​ផែនទី​បំពេញ​បន្ថែម ដោយ​បញ្ចូល​ដី ៤,៦ គីឡូម៉ែត្រ​ក្រឡា ចូល​ក្នុង​ផែនការ​អភិរក្ស និង​អភិវឌ្ឍន៍​ប្រាសាទ​ព្រះវិហារ នៅ​ឡើយ​ទេ ទោះ​បី​ជា​តុលាការ​ក្រុង​ឡាអេ បាន​បក​ស្រាយ​ច្បាស់​ហើយ​ថា តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ ស្ថិត​ក្នុង​អធិបតេយ្យ បូរណភាព​ទឹក​ដី​កម្ពុជា​ក៏​ដោយ​។ 

លោក ជុច ភឿន ប្រធានអាជ្ញាធរជាតិព្រះវិហារ
លោក ជុច ភឿន ប្រធានអាជ្ញាធរជាតិព្រះវិហារ RFI
ផ្សាយពាណិជ្ជកម្ម

 

 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ