បទសម្ភាស
លោក រស់ ចន្ត្រាបុត្រ៖ រដ្ឋប្រហារយោធានៅថៃគឺជាការព្រួយបារម្ភថ្មីទៀតអំពីជម្លោះព្រំដែន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១៣:០០
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនៅថ្ងៃនេះ គឺលោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ និងជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ឆ្លើយតបនឹងសំណួររបស់វិទ្យុបារាំងអន្តរជាតិ លោក រស់ ចន្ត្រាបុត្រ បានអះអាងថា ជម្លោះព្រំដែនរវាងកម្ពុជាថៃជាក្តីបារម្ភមួយក្នុងចំណោមបញ្ហាជាច្រើនទៀតដែលអាចកើតឡើងពីរដ្ឋប្រហារឡើងកាន់អំណាចរបស់ក្រុមយោធាដែលដឹកនាំដោយលោក ប្រាយុទ្ធ ចាន់អូចា។ យ៉ាងណាក៏ដោយ លោកមិនព្រួយបារម្ភថា កម្ពុជានឹងកើតមានបញ្ហាផ្ទៃក្នុងធ្ងន់ធ្ងរទេទោះជាមាន«វិវាទ»នយោបាយដូចសព្វថ្ងៃក៏ដោយ។