អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

គម្រោង​ថ្មី​ក្នុង​ការ​រៀប​ចំ​ការ​ប្រលង​សញ្ញាប័ត្រ​មធ្យម​សិក្សា​នៅ​កម្ពុជា​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​ប្រែ​ប្រួល​​ថ្មី​​ក្នុង​​ដំណើរ​​ការ​ប្រឡង​​សញ្ញា​ប័ត្រ​​​មធ្យម​សិក្សា​​ទុតិយ​ភូមិ​ និង​​បឋម​ភូមិ​​​នៅ​​​កម្ពុជា​ កំពុង​«​ស្ថិត​​ក្នុង​​ការ​ពិភាក្សា​»​ រវាង​​រដ្ឋ​មន្ត្រី​ក្រសួង​​អប់រំ​ និង​​បុគ្គលិក​​សិក្សា​។ ​តាម​រយៈ​​«​ការ​ពិ​គ្រោះ​​​យោបល់​»​ ក្រៅ​ផ្លូវ​ការ​របស់​លោក​ ហង់​ ជួន​ណា​​រ៉ុ​ន​ ជាមួយ​​អ្នក​គ្រប់​គ្រង​​វិទ្យា​ល័យ​​នា​នា​​នៅ​​ភ្នំ​ពេញ ​នា​​ព្រឹក​​ថ្ងៃ​​សៅរ៍​ គេ​​អាច​​ដឹង​បាន​​ថា​ កំណែ​ទម្រង់​​ណា​មួយ ​ដែល​​ក្រ​សួង​​នេះ​​នឹង​​សម្រេច​​អនុវត្ត​​សម្រាប់​​ការ​ប្រឡង​ បន្ទាប់​ពី​«​ការ​​ស្ទាប​ស្ទង់​​មតិ​»​ គឺ​ជា​​យុទ្ធ​សាស្ត្រ​​នៅ​​ចន្លោះ​​ការ​លើក​កម្ពស់​​វិស័យ​​អប់​រំ​ និង​​កង្វះ​​ថវិកា​។ ​កម្មវិធី​​កំណែ​ទម្រង់​​ក្នុង​​វិស័យ​​អប់រំ​ និង​​របៀប​​ធ្វើ​ការ​​មួយ​បែប​​របស់​​រដ្ឋ​មន្ត្រី​ ក៏​ត្រូវ​​លាត​ត្រដាង​​ដែរ​។​

ទិដ្ឋភាពនៅមណ្ឌលប្រឡងបាក់ឌុប នៅ​សាលា​បឹងត្របែក ។
ទិដ្ឋភាពនៅមណ្ឌលប្រឡងបាក់ឌុប នៅ​សាលា​បឹងត្របែក ។ RFI/Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ