អានតួអត្ថបទ
កម្ពុជា

អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍​​សង្គម​រិះគន់​របាយការណ៍ ​ស្តីពី​ភាពក្រីក្រ​នៅ​កម្ពុជា

លោក កែម ឡី អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​ន៍​សង្គម បាន​រិះគន់​របាយការណ៍​ស្តីអំពី​ភាពក្រីក្រ​នៅ​កម្ពុជា​ថា មិន​ឆ្លុះបញ្ចាំង​តថភាព​ជាក់ស្តែង។ នេះ​ជា​ប្រតិកម្ម​តប​ទៅនឹង​លទ្ធផល​នៃ​ការ​វាយតម្លៃ​​របស់​ធនា​គារ​ពិភពលោក ដែល​ប្រកាស​ឱ្យដឹង កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ។ ការស្រាវជ្រាវ​នោះ​បង្ហាញថា អត្រា​ជនក្រីក្រ​នៅ​កម្ពុជា​បាន​ថយចុះ​ជាង​ពាក់កណ្តាល ក្នុង​រយៈពេល៧ឆ្នាំ ពោលគឺ ពី៥៣%នៅ​ឆ្នាំ២០០៤ មក​នៅត្រឹមតែ២០,៥%នៅ​ឆ្នាំ២០១១។

ភាពក្រីក្រ​នៅតំបន់ជនបទកម្ពុជា
ភាពក្រីក្រ​នៅតំបន់ជនបទកម្ពុជា
ផ្សាយពាណិជ្ជកម្ម

អត្រា​ជនក្រីក្រ​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ​ជាង​ពាក់កណ្តាល​ក្នុង​រយៈពេល៧ឆ្នាំ​ចុង​ក្រោយនេះ​ពោលគឺ​ធ្លាក់ចុះ​ពី ៥៣%ក្នុង​ឆ្នាំ ២០០៤មក​ត្រឹម ២០,៥%នៅ​ឆ្នាំ ២០១១។  នេះ​បើ​យោងតាម​របាយការណ៍​វាយតម្លៃ​ភាពក្រីក្រ​ថ្មី​របស់​ធានា​គារ​ពិភពលោក ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី២០កុម្ភៈ។

យោងតាម​របាយការណ៍​ថ្មី​នេះ បច្ចុប្បន្ន​ប្រជាជន​កម្ពុជា២នាក់ ក្នុងចំណោម១០នាក់ មាន​ជីវភាព​ក្រីក្រ ខណៈដែល​កាលពី​ឆ្នាំ២០០៤ អ្នកក្រ​មាន​រហូត​ទៅដល់៥នាក់ ក្នុង​ចំណោម​១០នាក់។ ប៉ុន្តែ ចំពោះ​អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍​​សង្គម របាយការណ៍​នេះ​មិន​ឆ្លុះបញ្ចាំង​តថភាព​របស់​ប្រជាជន​កម្ពុជា​ទេ។

​ប្រតិកម្ម​របស់លោក កែម ឡី ជា​សម្លេង​

ធនាគារ​ពី​ភព​លោក​ពន្យល់ថា តម្លៃ​ស្រូវ​កើន និង​ទិន្នផល​ស្រូវ​ខ្ពស់ បាន​ចូលរួមចំណែក​យ៉ាងខ្លាំង​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ។ ទន្ទឹមនឹង​នេះដែរ កំណើន និង​លក្ខណៈ​កាន់តែ​ប្រសើរ​​នៃ​ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ ព័ត៌មាន​អំពី​តម្លៃ​ផលិតផល និង​ទីផ្សារ​កសិកម្ម​សេរី​សមស្រប ក៏​ត្រូវបាន​ម្ចាស់ជំនួយ​អភិវឌ្ឍន៍​នេះ​ចាត់ទុកថា​ ជា​កត្តារួម​ចំណែក​ដល់​ការធ្លាក់ចុះ​នៃ​ភាពក្រីក្រ​នៅ​កម្ពុជា​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ