អានតួអត្ថបទ
កម្ពុជា

អ្នកនយោបាយ​នៅ​កម្ពុជា​មិន​អើពើ​ស្ថានការណ៍​នយោបាយ​ថៃ​ក្បែរ​ខាង

ខណៈដែល​ការបោះឆ្នោត​របស់​ប្រទេស​ថៃ​បាន​ក្លាយជា​ចំណងជើងធំៗលើ​ទំព័រសារព័ត៌មាន​អន្តរជាតិ អ្នកនយោបាយ​នៅ​កម្ពុជា​ទាំង​គណបក្សកាន់អំណាច និង​បក្សប្រឆាំង រួមទាំង​រដ្ឋាភិបាល​មិនបាន​ចាប់អារម្មណ៍​ការវិវឌ្ឍ​ន៍​ស្ថានការណ៍​នយោបាយ​ដ៏​ស្រួចស្រាវ​នៅក្នុង​ប្រទេស​ថៃ​នោះទេ។ អ្នកវិភាគ​នយោបាយ បាន​រិះគន់ថា អ្នកនយោបាយ​នៅ​កម្ពុជា​គួរតែ​ត្រូវ​តាមដាន​ស្ថានការណ៍​នៅ​ថៃ ព្រោះថា​កម្ពុជា​និង​ថៃ​ជា​ព្រំដែន​ជាមួយគ្នា​និង​មាន​ទំនាក់ទំនង​ផលប្រយោជន៍​ពាណិជ្ជកម្ម​ជាមួយគ្នា។

ផ្សាយពាណិជ្ជកម្ម

អ្នកនយោបាយ​នៅ​កម្ពុជា​ទាំង​បក្ស​កាន់អំណាច និង​បក្សប្រឆាំង​មិនបាន​ចាប់អារម្មណ៍​ការបោះឆ្នោត​ដ៏​ចម្រូងចម្រាស់​នៅ​ប្រទេស​ថៃ​នោះទេ។ ខណៈដែល​ប្រទេស​ថៃ​ក្បែ​ខាង​នៅ​ថ្ងៃទី២កុម្ភៈ​នេះ បានរៀបចំ​បោះឆ្នោត​មុន​អាណត្តិ​ដើម្បី​បិទ​បញ្ចប់​វិបត្តិ​នយោបាយ​រ៉ាំរ៉ៃ។

ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃអាទិត្យ​នេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​មានប្រសាសន៍ថា លោក​មិន​ចាប់អារម្មណ៍​ចំពោះ​ការបោះឆ្នោត​នៅ​ប្រទេស​ថៃ​នោះទេ។ លោក​លើកឡើងថា កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ដែល​មិនទាន់បាន​ដោះស្រាយ​ចេញ​នោះ មាន​សារសំខាន់​ជាង។

មិន​ខុសពី​លោក​យឹម សុវណ្ណ​នោះទេ មន្ត្រីជាន់ខ្ពស់​ការិយាល័យ​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា​លោក ជាម យៀប​វិញ ការបោះឆ្នោត​នៅ​ប្រទេស​ក្រោយ​ការប្រែប្រួល​រវាង​ក្រុម​អាវ​លឿង និង​ក្រុម​អាវ​ក្រហម​ដែល​ឈានដល់​ការបោះឆ្នោត​នោះ គឺ​មិនមាន​អ្វី​មាន​អ្វី​ជាការ​ចាប់អារម្មណ៍​ជាង​ស្ថានការណ៍​នៅ​កម្ពុជា​ផ្ទាល់ខ្លួន​នោះទេ។ ប៉ុន្តែ​លោក​មិន​បដិសេធ​ក្នុងការ​តាមដាន​ព័ត៌មាន​ពី​លទ្ធផល​នៃ​ការបោះឆ្នោត​នោះ។

ដោយឡែក​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក កុយ គួ​ង​វិញ ការបោះឆ្នោត​នៅ​ប្រទេស​ថៃ​ដែល​ប្រព្រឹត្ត​នៅ​ថ្ងៃទី២កុម្ភៈ​នេះ គឺជា​ការដោះស្រាយ​បញ្ហានយោបាយ​ផ្ទៃក្នុង​រវាង​ថៃ និង​ថៃ។  លោក​សង្កត់ធ្ងន់ថា “ទុកឱ្យ​ថៃ និង​ថៃ​ដោះស្រាយ​គ្នាឯង​ទៅ”។

សូម​រំលឹកថា នៅ​ថ្ងៃទី២កុម្ភៈ​នេះ ប្រទេស​ថៃ​បានរៀបចំ​បោះឆ្នោត​មុន​អាណត្តិ​ដើម្បី​បិទ​បញ្ចប់​វិបត្តិ​នយោបាយ​រវាង​ក្រុមប្រឆាំង​អ៊ា​វ​លឿង និង​ក្រុមគាំទ្រ​រដ្ឋាភិបាល​អ៊ា​វ​ក្រហម ដែល​ដឹកនាំ​ដោយ​លោកស្រី​យ៉ិ​ង​ឡាក់​ប្អូន​លោក​ថាក់ស៊ីន​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ដែល​ត្រូវបាន​ទំលាក់​ដោយ​រដ្ឋប្រហារ​យោធា។ នៅក្នុង​ថ្ងៃ​បោះឆ្នោត​ដ៏​ចម្រូងចម្រាស​នៅ​ថ្ងៃ២កុម្ភៈ​នេះ មាន​ការិយាល័យ​ក្នុង​ខេត្ត​ចំនួន៩ត្រូវបាន​បិទទ្វា។

អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត​សុខ ទូច បាន​ថ្លែងសោកស្តាយ​ខណៈដែល​អ្នក​នយោបាយ​គ្រប់​និន្នាការ​នៅ​កម្ពុជា​មិនបាន​ចាប់អារម្មណ៍​លើ​ការ​វិវឌ្ឍន៍​សង្គម​នយោបាយ​ថៃ​ព្រោះថា ប្រទេស​ថៃ​និង​កម្ពុ​ជាមាន​ព្រុំដែន​គោក និង​ទឹក​ជាមួយគ្នា។ ក្រៅពី​ព្រុំដែន​រួមគ្នា​រាប់​គីឡូ​នោះ កម្ពុជា​និង​ថៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​លំហូរ​សេដ្ឋកិច្ច​ក្នុង​ទឹកប្រាក់​សន្ធឹកសន្ធាប់ រួមទាំង​លំហូរ​មនុស្ស​ពី​កម្ពុជា​ទៅ​ថៃ​ជាច្រើន​នាក់​ផងដែរ។

លោក បាន​រិះគន់​ទៅលើ​អ្នកនយោបាយ​កម្ពុជា​ថា ការមិន​ចាប់អារម្មណ៍​ពី​ភូមិសាស្ត្រ​នយោបាយ​នៅ​ជិតខាង​នេះ គឺ​នឹងមាន​ភ័យន្តរាយ​នៅពេល​ថៃ​មាន​វិ​ប​ត្ត​នយោបាយ ឬ​ស្ថាន​ការ​វឹកវរ​ធ្ងន់​ធ្ថ​រណា​មួយ​កើតឡើង​នោះ។ ស្ថានការណ៍​អាក្រក់​នោះ​នឹង​រុញច្រាន​ទាំង​ប្រទេស​នៅ​កម្ពុជា និង​អាស៊ាន​ទាំងមូល​ជួប​វិបត្តិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ