អានតួអត្ថបទ
កម្ពជា

អាជ្ញាធរ​ក្រុង​ជួប​តំណាង​សហគមន៍​បុរីកីឡា​ដើម្បី​ឈាន​ទៅ​បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ

នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​១១​វិច្ឆិកា​នេះ​អាជ្ញាធរ​ក្រុងភ្នំពេញ​បាន​ជួប​ប្រជុំ​ជាមួយ​តំណាង​សហគមន៍​បុរីកីឡា​ដើម្បី​ឈាន​ទៅ​បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ​ដែល​បន្ត​អូស​បន្លាយ​រយៈ​ពេល​បួន​ឆ្នាំ​មកហើយ ជាមួយ​ក្រុមហ៊ុន ផាន អ៊ី ម៉ិច។ រហូត​មក​ដល់​ពេល​នេះ​ពលរដ្ឋ​ដែល​មិន​ទាន់ទទួល​បាន​ដំណោះ​ស្រាយ​ពី​ក្រុមហ៊ុន​និង​អាជ្ញាធរ​នៅ​សល់​តែ​១៥៤​គ្រួសារ​ទៀតប៉ុណ្ណោះ។ទាំង​អាជ្ញាធរ​និង​តំណាង​សហគមន៍​អះអាង​រួម​គ្នា​ថា​ជម្លោះ​នឹង​បញ្ចប់​បើ​ភាគីទាំង​ពីរ​ឯកភាព​គ្នា​ព្រម​ទទួល​យក​សំណង​និង​សំណូមពរ។

ពលរដ្ឋក្រីក្ររងគ្រោះដោយការបំពានយកដីធ្លីដោយក្រុមហ៊ុន
ពលរដ្ឋក្រីក្ររងគ្រោះដោយការបំពានយកដីធ្លីដោយក្រុមហ៊ុន @Rfi
ផ្សាយពាណិជ្ជកម្ម

លទ្ធផល​នៃ​ការ​ជួប​គ្នា​រវាង​អាជ្ញាធរ​ក្រុង​ភ្នំពេញ​តំណាង​ឲ្យ​ក្រុមហ៊ុន​ផាន អ៊ី ម៉ិច និង តំណាង​ប្រជាពលរដ្ឋ​រង​គ្រោះ​នៅ​សហគមន៍​បុរីកីឡា​នឹង​បង្ហាញ​នៅ​ថ្ងៃ​សុក្រ​ចុង​សប្ដាហ៍​នេះ​តាម​រយៈ​ការ​បិទ​ផ្សាយ​ជា​សាធារណៈ​នៅ​សាលា​ខណ្ឌ​៧មករា​វេលា​ម៉ោង​៧ព្រឹក។

លទ្ធផល​នឹង​តម្រូវ​ឲ្យ​ពលរដ្ឋ​ដែល​នៅ​សស់​១៥៤​គ្រួសារ​ទៅ​រស់​នៅ​លើ​ទីតាំង​កំណត់ដោយ​គណៈ​កម្មការ​រួម​ដែល​សមាសភាព​មក​ពី​ខាង​អង្គការ​សង្គមស៊ីវិល សហគមន៍​និងសាលា​រាជធានី​ភ្នំពេញ​តំណាង​ឲ្យ​ក្រុមហ៊ុន។ នេះ​បើ​តាម​ការ​បញ្ជា​ក់របស់ លោក ស្រី ឆាយ គីមហ៊ន តំណាង​សហគមន៍​បុរីកីឡា។

លោក​ស្រី ឆាយ គីមហ៊ន បន្តថា ពលរដ្ឋ​១៥៤​គ្រួសារ​ដែល​ទទួល​បាន​សំណង​ពី​អាជ្ញាធរ​ចែក​ចេញ​ជា​បី​ក្រុម​ទី១-គឺ​អ្នក​ត្រូវ​ទទួល​ផ្ទះ​ពី​ក្រុមហ៊ុន​មាន​ចំនួន​៣៥​គ្រួសារ​ ២-អ្នកត្រូវ​ទៅ​រស់​នៅ​ភូមិ​អណ្ដូង​មាន​ចំនួន​៨៥​គ្រួសារ​និង​គ្រួសារ​សេសសល់​មួយ​ចំនួន​ទៀតសម្រេច​ចិត្ត​ទទួល​សំណង​បី​ពាន់​ដុល្លារ​ពី​សាលារាជធានី​ភ្នំពេញ​ជា​ថ្នូរ​និង​ការ​ចាក​ចេញទៅ​រស់​នៅ​កន្លែង​ផ្សេង។​

តែ​យ៉ាង​ណា​ក៏​ដោយ​លោក​ស្រី ឆាយ គីមហ៊ន មិន​ប្រាដក​ថា​ពលរដ្ឋ​១៥៤​គ្រួសារ​ព្រមទទួល​សំណង​តាម​ការ​កំណត់​នេះ​ទេ ព្រោះ​ថា​កន្លង​មក​ការ​បិទ​ប្រកាស​បាន​ធ្វើ​ពលរដ្ឋតវ៉ា​ប្រឆាំង​លទ្ធផល​ម្ដង​រួច​មក​ហើយ។ ជា​ពិសេស​ពលរដ្ឋ​ដែល​តម្រូវ​ឲ្យ​ទៅ​រស់​នៅ​ភូមិអណ្ដូង។ ភូមិ​អណ្ដូង​គឺ​ជា​ទីតាំង​មួយ​ដែល​ពលរដ្ឋ​សហគមន៍​បុរី​កីឡា​មិន​ចង់​ទៅ​រស់​នៅដោយ​សារ​តែ​ទំហំ​ផ្ទះ​និង​កន្លែង​រស់​នៅ​ដែល​ក្រុមហ៊ុន​បាន​រៀប​ចំ​មាន​លក្ខណៈ​តូច​ចង្អៀត។

ចំណែក​ភាគី អាជ្ញាធរ​ក្រុង​តំណាង​ក្រុមហ៊ុន លោក មាន យ៉ាដា ឲ្យ​ដឹង​ថា​អាជ្ញាធរ​ចង់បញ្ចប់​បញ្ហា​នៅ​បុរីកីឡា​ឲ្យ​បាន​ឆាប់ តាម​រយៈ​ការ​បិទ​ប្រកាស​ជា​សាធារណៈ​នៅថ្ងៃសុក្រ​ខាង​មុន​នេះ។ លោក​បន្តថា ពលរដ្ឋ​១៥៤​គ្រួសារ​នឹង​ទទួល​បាន​សំណង​គ្រប់​គ្នាហើយ​អាជ្ញាធរ​នឹង​ទុក​ពេល​៣០​ថ្ងៃ​ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​សិទ្ធ​តវ៉ា​និង​រក​ភ័ស្ដុតាង​បន្ថែម។សូម​បញ្ជាក់ថា បញ្ហា​សហគមន៍​បុរី​កីឡា​កើត​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ផាន អ៊ីម៉ិចតាំង​ពី​ឆ្នាំ២០១២​និង​បន្ត​អូស​បន្លាយ​មក​ដល់​ឆ្នាំ​២០១៥​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ