អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

កម្ពុជា-វៀតណាម នឹង​បន្ត​បោះ​បង្គោល​ព្រំដែន​ទឹក ពេល​បញ្ចប់​ការ​បោះ​បង្គោល​ព្រំដែន​គោក

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​នាយក​រដ្ឋមន្រ្តី វៀត ណាម ង្វៀន តាន់យ៉ុង (Nguyen Tan Dung)បាន​ប្តេជ្ញា​ចិត្ត​រួម​គ្នា ក្នុង​ការ​កសាង​ខ្សែ​បន្ទាត់​ព្រំដែន​ប្រទេស​ទាំង​ពីរ​ឱ្យ​ក្លាយ​ទៅ​ជា​ព្រំដែន​សន្តិភាព សុខុដម​រមនា ដោយ​បញ្ចប់​នូវ​បាតុភាព​ទាំង​ឡាយ​នៅ​ពេល​ខាង​មុខ​នេះ។ ជាងនេះ​ទៅ​ទៀត លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជាក់​ថា កម្ពុជា-វៀត​ណាម នឹង​បន្ត​បោះបង្គោល​ព្រំដែន​ទឹក​ថែម​ទៀត នៅ​ពេល​ដែល​ប្រទេស​ទាំង​ពីរ បាន​បញ្ចប់​ការ​បោះ​បង្គោល​ព្រំដែនគោក។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ សម្រាប់​អ្នក​វិភាគ​និង​គណបក្ស​ប្រឆាំង​យល់​ថា រដ្ឋាភិបាល​មិនគួរ​ប្រញ៉ាប់​ប្រញ៉ាល់​ពេក ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ដោយ​ទាត់​ចោល​កង្វល់នា​នា​នោះ​ទេ។  

ទាហាន​វៀតណាម​ឈរ​ការពារ​ពេល​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​មើល​ព្រំដែន​ នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។
ទាហាន​វៀតណាម​ឈរ​ការពារ​ពេល​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​មើល​ព្រំដែន​ នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។ Facebook
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ