អានតួអត្ថបទ
កម្ពុជា-ថៃ

យោធាកម្ពុជា-ថៃ​ចាប់ផ្តើម​ជជែក​អំពី​សហប្រតិបត្តិការ​ព្រំដែន​

ប្រតិភូ​យោធា​កម្ពុជា​និង​ថៃ​ថ្នាក់​ភូមិ​ភាគ​បាន​ចាប់ផ្តើម​ពិភាក្សា​គ្នា​ហើយ​នៅព្រឹក​ថ្ងៃទី​២៤​សីហា​នេះ ​នៅ​ខេត្ត​ណាខន​រាជសីមា​ក្នុង​ប្រទេស​ថៃ។​ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​ប្រាប់​អោយ​ដឹង​ថា កិច្ច​សហការ​នៅតាម​ព្រំដែន​ស្តីពី​ការ​ថែរក្សា​សន្តិសុខ ​ប្រឆាំង​ការ​ជួញដូរ​គ្រឿង​ញៀន។

ប្រតិភូ​​យោធា​​កម្ពុជា-​ថៃ​​ថ្នាក់​​ភូមិ​ភាគ​​បាន​ចាប់​​ពិភាក្សា​គ្នា​​​ពីកិច្ច​​សហការ​​នៅតាម​​ព្រំដែន​​
ប្រតិភូ​​យោធា​​កម្ពុជា-​ថៃ​​ថ្នាក់​​ភូមិ​ភាគ​​បាន​ចាប់​​ពិភាក្សា​គ្នា​​​ពីកិច្ច​​សហការ​​នៅតាម​​ព្រំដែន​​ © លាងដឺលុច
ផ្សាយពាណិជ្ជកម្ម

ប្រតិភូ​យោធា​ភូមិភាគ​៤​របស់​កម្ពុជា ​និង​យោធា​ភូមិភាគ​២​របស់​ថៃ​បាន​ចាប់ផ្តើម​ពិភាក្សា​គ្នា​ហើយ​នៅ​ថ្ងៃ​ពុធ​ទី​២៤​សីហា​នេះ។​ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​លោក​ឧត្តម​សេនីយ​ឯក​ឈុំ សុជាតិ​បាន​អះអាង​អោយ​ដឹង​ថា ក្នុង​រយៈពេល​២​ថ្ងៃ​នេះ ​ភាគី​យោធា​ទាំងពីរ​ត្រូវ​ជជែក​អំពី​បញ្ហា​រក្សា​សុវត្ថិភាព​ព្រំដែន​ទូទៅ ដែល​នៅក្នុង​នោះ​រួមមាន​ការ​សម្រួល​ស្ថានភាព​តានតឹង​នៅតាម​ព្រំដែន​ ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ ការ​ថែរក្សា​បរិស្ថាន​ជាដើម។​ ភាគី​យោធា​ទាំង​ពីរ​ក៏​ត្រូវ​ជជែក​ធានា​ផងដែរ​អំពី​ការ​ចៀសវាង​ពី​ការ​ផ្ទុះ​អាវុធ​ដាក់គ្នា​ដូច​ក្នុង​ពែល​កន្លងមក។

 
គួរបញ្ជាក់ថា នៅ​ពេល​ដែល​យោធា​ថ្នាក់​តំបន់​នៃ​ប្រទេស​ទាំងពីរ​បាន​ចាប់ផ្តើម​ជួបគ្នា​ស្រាប់តែ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ​លោកយុទ្ធសាក់ សាស៊ីប្រាផា​បាន​ថ្លែង​ប្រកាស​ផ្លាស់ប្តូរ​ជំហរ។ ផ្លាស់ប្តូរ​ពី​ការ​ប្រឆាំង​វត្តមាន​អ្នកសង្កេតការណ៍​ឥណ្ឌូនេស៊ី​ មក​ជា​ការ​ទទួល​ស្គាល់​ពី​សារៈ​សំខាន់​នៃ​វត្តមាន​អ្នកសង្កេតការណ៍​ឥណ្ឌូនេស៊ី​វិញ​នៅ​ពេលនេះ។

ការផ្លាស់ប្តូរ​ជំហរ​នេះ បាន​ធ្វើ​អោយ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ត្រូវ​ធ្វើ​លិខិត​អបអរ​សាទរ​កាល​ពី​ថ្ងៃ​ទី​២៣​សីហា។​ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​អត្ថាធិប្បាយ​ថា ការជួបគ្នា​លើក​ដំបូង​រវាង​យោធា​ថ្នាក់​តំបន់​នៃ​ប្រទេស​ទាំងពីរ​នៅក្នុង​អណត្តិ​របស់​លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត់​គឺ​ជា​សញ្ញា​ល្អ​នៃ​ទំនាក់​ទំនង​យោធា​កម្ពុជាថៃ។​ ទំនាក់​ទំនង​ល្អ​ដែល​លោក​ឈុំ សុជាតិ​បញ្ជាក់​ថា​អាច​បញ្ចប់​ទំព័រ​អាក្រក់​ពី​សម័យ​របស់​លោក​អាប់ភីស៊ីត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ