អានតួអត្ថបទ
កម្ពុជា-ថៃ

រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជាថៃ​អាចអនុម័ត​កាល​បរិច្ឆេទ​នៃការ​ដកទ័ព​

ក្រុម​លេខា​កម្ពុជា​ថៃ​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ ​GBC​ បាន​បញ្ចប់​កិច្ច​ប្រជុំ​២​ថ្ងៃ​របស់​ខ្លួន​ហើយ​នៅ​ល្ងាច​ថ្ងៃ​អង្គារ​ទី​២០​ធ្នូ​នេះ។ ​ក្រុម​លេខា​បាន​រៀបចំ​របៀបវារៈ​សំខាន់​២​សម្រាប់​កិច្ចប្រជុំ​ធំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារជាតិ​នៅ​ព្រឹក​ថ្ងៃ​ទី​២១​ធ្នូ។ នោះ​គឺ​កិច្ច​សហប្រតិបត្តិការ​ពង្រឹង​សន្តិសុខ​ព្រំដែន​និង​ទី​២​គឺ​ការ​កែ​ដក​កងទ័ព​ចេញ​ពី​តំបន់​គ្មាន​ព្រំដែន​បណ្តោះ​អាសន្ន។

ក្រុម​លេខា​កម្ពុជា​ថៃ​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ ​GBC​
ក្រុម​លេខា​កម្ពុជា​ថៃ​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ ​GBC​ © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

មាន​ក្តី​សង្ឃឹម​ច្រើន​ថា​សហ​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​គឺ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ទាំង​២​កម្ពុជា​ថៃ​នឹង​អាច​ឈាន​ទៅ​កំណត់​កាល​បរិច្ឆេទ ​និង​នីតិវិធី​នៃ​ការ​កែ​សម្រួល​កងទ័ព​ចេញ​ពី​តំបន់​ដែល​ត្រូវ​គ្មាន​កងទ័ព​បណ្តោះអាសន្ន។ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​​អោយ​ដឹង​របស់​អ្នកនាំពាក្យ​យោធា​លោក​ឧត្តមសេនីយឯក​ឈុំ សុជាតិ។

 
លោក​ឈុំ សុជាតិ​ដែល​មាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​ក្រុមលេខា​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​ដែរ​នោះ​បាន​ពន្យល់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា ក្រុម​លេខា​ទាំង​ពីរ​បាន​រៀបចំ​របៀប​វារៈ​សំខាន់​២​សម្រាប់​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ធ្នូ​នេះ។ ទី​មួយ​គឺ​ការ​សើរើ​ឡើង​វិញ​នូវ​ការងារ​សហប្រតិបត្តិការ​ផ្នែក​យោធា​នៅ​តាម​ព្រំដែន​ក្នុង​រយៈ​ពេល​កន្លង​មក​និង​ទី​២​គឺ​ជា​បញ្ហា​សំខាន់​ដែល​ប្រជាជាតិ​ទាំង​ពីរ​ទន្ទឹង​ចង់​ឮ​នោះ​គឺ​ការ​អនុវត្តន៍​សាលក្រម​តុលាការ​ឡាអេ​ថ្ងៃ​ទី​១៨​កក្កដា។ ក្នុង​ចំនុច​រសើប​ចុងក្រោយ​នេះ​ បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់​ខ្ពស់​យោធា ​គឺ​រដ្ឋមន្ត្រី​ការពារជាតិ​ទាំងពីរ​នឹង​បើក​កិច្ច​ប្រជុំ​ចង្អៀត​ដើម្បី​ឈាន​ទៅ​កំណត់​កាល​បរិច្ឆេទ​និង​អនុម័ត​នីតិវិធី​នៃ​ការ​ដក​កងទ័ព​ចេញ​ពី​តំបន់​ដែល​ត្រូវ​កងទ័ព​បណ្តោះអាសន្ន និង​ការ​ទទួលយក​អ្នកសង្កេតការណ៍​ឥណ្ឌូនេស៊ី។

ប្រតិភូ​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​ភាគី​ថៃ​ដែល​មាន​សមាជិក​ជិត​១០០​នាក់ រួមមាន​ទាំង​អ្នក​សារព័ត៌មាន​ផង​នឹង​មក​ដល់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​២១​ធ្នូ​តាម​ជើង​យន្តហោះ​យោធា​ពិសេស។ ​ប្រតិភូ​នេះ​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ លោក​ឧត្តមសេនីយ​យុត្ថាសាក់ សាស៊ីប្រាផា។ កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​លើក​ទី​៨ នឹង​ត្រូវ​ដឹកនាំ​ដោយ​សហប្រធាន​ដែល​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​ទាំង​ពីរ​កម្ពុជា​ថៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ