អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ការ​មិន​យក​ថ្លៃ​លិខិត​ឆ្លង​ដែន​សម្រាប់​ពលករ ជា​រឿង​គួរ​ឲ្យ​អបអរ តែ​គ្រប់​គ្នា​រង់​ចាំ​មើល​ការ​អនុវត្ត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដើម្បី​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ក្នុង​នាម​ជា​ពលករ​ខ្មែរ​ស្រប​ច្បាប់ ពលករ​ខ្មែរ​ម្នាក់​ៗ​តម្រូវ​ឲ្យ​បង់​ថ្លៃ​សេវា​មួយ​ចំនួន​ដូច​ជា សេវា​រៀប​ចំ​ឯកសារ តម្លៃ​ធ្វើ​លិខិត​ឆ្លង​ដែន តម្លៃ​សេវា​ពិនិត្យ​សុខភាព​ជា​ដើម​។ សម្រាប់​តម្លៃ​លិខិត​ឆ្លង​ដែន​ក៏​ចោទ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ផង​ដែរ ដែល​ធ្វើ​ឲ្យ​ពលករ​មិន​ខ្វល់​ពី​ភាព​ស្រប​ច្បាប់​របស់​ខ្លួន​។ សម្រាប់​ពេល​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​មិន​ឲ្យ​ពលករ​ទេសន្តប្រវេសន៍​បង់​ប្រាក់​លិខិត​ឆ្លង​ដែន​ដូច​មុន​ឡើយ គឺ​គិត​តែ​តម្លៃ​៤​ដុល្លារ​ប៉ុណ្ណោះ ដែល​គោលកាណ៍​នេះ ក៏​មាន​ផង​ដែរ​សម្រាប់​សិស្ស​និស្សិត ដែល​មាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​។ ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ គេ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ពី​យន្តការ​ក្នុង​ការ​អនុវត្ត ថា​មាន​ប្រសិទ្ធភាព​ប៉ុណ្ណា​។ ​

លិខិតឆ្លងដែន នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
លិខិតឆ្លងដែន នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ @Google
ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ