ការមិនយកថ្លៃលិខិតឆ្លងដែនសម្រាប់ពលករ ជារឿងគួរឲ្យអបអរ តែគ្រប់គ្នារង់ចាំមើលការអនុវត្ត
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:៤៧
ដើម្បីទៅធ្វើការនៅក្រៅប្រទេសក្នុងនាមជាពលករខ្មែរស្របច្បាប់ ពលករខ្មែរម្នាក់ៗតម្រូវឲ្យបង់ថ្លៃសេវាមួយចំនួនដូចជា សេវារៀបចំឯកសារ តម្លៃធ្វើលិខិតឆ្លងដែន តម្លៃសេវាពិនិត្យសុខភាពជាដើម។ សម្រាប់តម្លៃលិខិតឆ្លងដែនក៏ចោទជាបញ្ហាធ្ងន់ធ្ងរផងដែរ ដែលធ្វើឲ្យពលករមិនខ្វល់ពីភាពស្របច្បាប់របស់ខ្លួន។ សម្រាប់ពេលនេះ រដ្ឋាភិបាលកម្ពុជាបានកំណត់មិនឲ្យពលករទេសន្តប្រវេសន៍បង់ប្រាក់ លិខិតឆ្លងដែនដូចមុនឡើយ គឺគិតតែតម្លៃ៤ដុល្លារប៉ុណ្ណោះ ដែលគោលកាណ៍នេះ ក៏មានផងដែរសម្រាប់សិស្សនិស្សិត ដែលមានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស។ ទាក់ទងទៅនឹងបញ្ហានេះ គេនៅមិនទាន់ដឹងនៅឡើយពីយន្តការក្នុងការអនុវត្ត ថាមានប្រសិទ្ធភាពប៉ុណ្ណា។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ