អានតួអត្ថបទ
កម្ពុជា

ពលក​រ​​ខ្មែរ​​ចាក​​ចេញ​​ទៅ​​ថៃ​​វិញ​​ មិន​​ជ្រើស​​រើស​​យក​​ភាព​​ស្រប​​ច្បាប់​​តាម​​រយៈ​​ក្រុមហ៊ុន​​ទេ​​

ទី​ភ្នាក់ងារ​បញ្ជូន​ពលករ​ទៅ​ក្រៅ​ប្រទេស​ប្រាប់​ថា​នៅ​មិន​ទាន់​ឃើញ​មាន​ពលករ​ទៅ​ទាក់​ទង​ពី​​បែប​បទ​​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ស្រប​ច្បាប់​តាម​រយៈ​ក្រុមហ៊ុន​នៅ​ឡើយ​ បន្ទាប់​ពី​​មាន​ការ​​ប្រកាស​បន្ធូ​របន្ថយ​ការ​ធ្វើ​លិខិត​ឆ្លង​ដែន​ និង​បំពេញ​បែប​បទ​ផ្សេង​ៗ​ពី​រដ្ឋាភិបាល​។​ មន្ត្រី​ឃ្លាំ​​មើល​​សិទ្ធិ​មនុស្ស​កត់​សម្គាល់​ថា ​ពលករ​មាន​ជម្រើស​​របស់​ពួក​គេ​​ដើម្បី​ហេតុ​ផល​សេដ្ឋ​កិច្ច​​ បើ​ទោះ​ជា​ត្រូវ​ប្រឈម​នឹង​បញ្ហា​ក៏​ដោយ​។​

ពលករខ្មែរដែលថៃបញ្ជូនមកកម្ពុជាវិញ។
ពលករខ្មែរដែលថៃបញ្ជូនមកកម្ពុជាវិញ។ @Facebook
ផ្សាយពាណិជ្ជកម្ម

ពលករជាច្រើនបានវិលត្រលប់ទៅកាន់ប្រទេសថៃវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតដើម្បីធ្វើការងារ នៅតាមវិស័យផ្សេងៗដែលពួកគេបានធ្វើកន្លងមក ដោយមិនបានចាប់អារម្មណ៍​ចំពោះការ​បំពេញ​​បែបបទឆ្លងដែនទៅតាមផ្លូវច្បាប់ឡើយ។

មន្ត្រីស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ុំ ចាន់គា ថ្លែងថា​ពលករខ្មែរ​បាន​វិលត្រលប់ចូលទៅក្នុងទឹកដីថៃវិញជាធម្មតា បន្ទាប់ពីពួកគេបានមកដល់​ប្រទេសកម្ពុជា​មួយរយៈ។

ក្រសួងការងារកម្ពុជាកាលពីពេលថ្មីៗនេះ បានប្រកាសពីការផ្តល់ឲ្យពលករ​នូវភាពអនុគ្រោះ​ក្នុង​ ការធ្វើលិខិតឆ្លងដែនដោយមិនគិតប្រាក់ដល់ពលករ និងអំពាវនាវឲ្យពួកគេស្វែងរក​ការ​ ចាកចេញទៅធ្វើការនៅប្រទេសថៃតាមរយៈក្រុមហ៊ុនស្របច្បាប់ ដោយគ្រាន់តែបង់ថវិការ
សរុបតែ៤៩ដុល្លារប៉ុណ្ណោះ។

តែមន្ត្រីអង្គការសិទ្ធិមនុស្សលោក ស៊ុំ ចាន់គា បញ្ជាក់ថាពលករភាគច្រើនមិនបាន​យកចិត្ត​ទុកដាក់​ដល់សេវារដ្ឋាភិបាលនេះទេ ពួកគេនៅតែចូលទៅធ្វើការ​នៅក្នុងប្រទេសថៃ​ដោយ​គ្រាន់​តែ​ ប្រើប្រាស់ប័ណ្ណការងារដែលចេញដោយអាជ្ញាធរថៃ ហើយត្រូវបានទំនាក់ទំនងនិង
ទទួលដោយនិយោជកថៃតាមវិស័យផ្សេងៗដឹកជញ្ជូនពួកគេទៅកាន់កន្លែងធ្វើការដូចមុន។

ក៏ប៉ុន្តែនេះគឺជាសិទ្ធិរបស់ពលករក្នុងការជ្រើសរើស មធ្យោបាយដែលពួកគេយល់ថា រកបាន​ ប្រាក់ប៉ុន្មានគឺសល់ទាំងអស់ដោយមិនចាំបាច់ឆ្លងកាត់ក្រុមហ៊ុនដែលនាំឲ្យមានភាពស្មុគ្រស្មាញនោះឡើយ។
លោក ទូច សារុន មន្ត្រីគ្រប់គ្រងមជ្ឈមណ្ឌលនៃក្រុមហ៊ុននាំពលករទៅប្រទេសថៃ Cambodia​​ Labor Supply បានបង្ហើបឲ្យដឹងថា ចាប់តាំងពីមានការប្រកាស​របស់ក្រសួង​ការងារ​កាលពី សប្តាហ៍មុនទាក់ទងទៅនឹងការបង់ថ្លៃ៤៩ដុល្លារ​សម្រាប់ពលករម្នាក់​ទៅ​ធ្វើការ​​ ស្របច្បាប់​នៅប្រទេសថៃ តាមរយៈក្រុមហ៊ុន លោកមិនឃើញមាន​ពលករខ្មែរទៅ​ទាក់ទង​ឬចុះឈ្មោះនៅឡើយ។

លោក សារុនបន្ថែមថា ពលករបានចូលទៅថៃតាមរយៈប័ណ្ណការងារ​បណ្តោះអាសន្នរបស់ថៃ​ច្រើនជាងដែលមារយៈពេលពីរខែ។​

សូមបញ្ជាក់ថាពលករខ្មែរខុសច្បាប់ជាង ២សែន៥ម៉ឺននាក់ត្រូវបានរដ្ឋាភិបាលយោធាថៃ បញ្ជូន​ ត្រលប់មកប្រទេសកំណើតវិញយ៉ាងគំហ៊ុកគ្រាន់តែរយៈពេលជាងពីរសប្តាហ៍ប៉ុណ្ណោះ ក្រោមច្បាប់អាជ្ញាសឹកថៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ