អានតួអត្ថបទ
កម្ពុជា

ព្រះ​​រាជ​ពិធី​បុណ្យ​​អុំ​ទូក​ថ្ងៃ​ទី​១ បាន​​បញ្ចប់​ទៅ​ដោយ​រលូន​ តែ​មាន​មនុស្ស​តិច​តួច​

នៅថ្ងៃទី ៥វិច្ឆិកា ដែលជា​ថ្ងៃទី១ នៃការ​រៀបចំ​ព្រះរាជពិធីបុណ្យអុំទូក, អាជ្ញាធរ​រាជធានី​ភ្នំពេញ​ បាន​វាយ​តំលៃថា ព្រះរាជពិធីនៅថ្ងៃនេះ បាន​ដំណើរការ​ទៅដោយរលូន។ រលូន ព្រោះ​ថា មិន​មាន​ហេតុការណ៍​អាក្រក់​ណា​មួយ កើត​ឡើង​ ដើម្បី​បង្កើត​ជា​ភាព​អសកម្ម ដល់​កម្មវិធី ​នៅ​ថ្ងៃ​ពិធីបុណ្យ​​នោះទេ។ នេះបើតាម​ការ​បញ្ជាក់របស់​លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ នៅ​ល្ងាច​ថ្ងៃពុធនេះ។ លោក​ឡុង ឌីម៉ង់ បាន​និយាយថា ដោយ​មាន​ការ​សហការ​​យោគ​យល់​​ពី​ប្រជាពលរដ្ឋផង ទាំងផ្នែកចរាចរណ៍ សន្តិសុខ និង​សេវា​សុខាភិបាល​បន្ទាន់ សម្រាប់​​ប្រជាជន​ គឺ​មាន​ភាពល្អប្រសើរ​គ្រប់យ៉ាង នៅ​ថ្ងៃ​ទី​១​នេះ។

ទិដ្ឋភាព នៅថ្ងៃទី ១ នៃព្រះរាជបុណ្យអុំទូក ឆ្នាំ ២០១៤។
ទិដ្ឋភាព នៅថ្ងៃទី ១ នៃព្រះរាជបុណ្យអុំទូក ឆ្នាំ ២០១៤។ @Siv Channa
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ