អានតួអត្ថបទ
បទសម្ភាស

លោក ព្រាប កុល៖ «​​សាច់ញត្តិ សែ​ស្រឡាយ ក្នុង​ស្ថាប័ន​រដ្ឋ ជា​ទំនាស់​ផល​ប្រយោជន៍​»​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ របស់​វិទ្យុ​បារាំង RFI នៅ​ថ្ងៃ​អង្គារ​នេះ គឺ​លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​។ លោក ព្រាប កុល បាន​លើក​ឡើង​ថា បញ្ហា​សាច់​ញត្តិ សែ​ស្រឡាយ ក្នុង​ស្ថាប័ន​រដ្ឋ ជា​ទំនាស់​ផល​ប្រយោជន៍​ ដែល​ងាយ​នឹង​ក្លាយ​ជា​អំពើ​ពុក​រលួយ។ ជា​ដំណោះ​ស្រាយ​​ លោក ព្រាប កុល បាន​លើក​ឡើង​ថា រដ្ឋសភា ត្រូវ​ផ្លាស់​ប្តូរ​មុខងារ​របស់​មន្ត្រី​ជា​សាច់​ញត្តិ​​ សែ​ស្រឡាយ​នោះ ទៅ​កន្លែង​ផ្សេង​ពី​គ្នា ហើយ​វិធី​ម្យ៉ាងទៀត រដ្ឋសភា​ត្រូវ​បង្កើត​ច្បាប់​មួយ ស្តី​ពី​ ទំនាស់​ផល​ប្រយោជន៍ និង​ក្រុម​គ្រួសារ​និយម ដូច​នៅ​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​។

លោក ​ព្រាប ​កុល ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​។​
លោក ​ព្រាប ​កុល ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​។​ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ