អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

មហាសន្និបាត​គណបក្ស​កាន់​អំណាច​សម្រេច​បញ្ចូល​ឈាម​ថ្មី​ ពង្រឹង​រចនា​សម្ព័ន្ធ​ក្រោយ​បាត់​២២​កៅអី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយ​បញ្ចប់​មហាសន្និបាត កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ម្សិលម៉ិញ គណបក្ស​កាន់អំណាច បានចេញ​សេចក្តីសម្រេច​មួយ​ដែលមាន​ខ្លឹមសារ​ចំនួន​៩ចំណុច ដើម្បី​ត្រៀម​ប្រកួត​ប្រជែង​នៅក្នុង​ការបោះឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ២០១៧និង​បោះឆ្នោតជាតិ​នៅ​ឆ្នាំ២០១៨​ខាងមុខ។ ក្នុងនោះ គណបក្ស​ចាត់ទុកថា កំណែរ​ទម្រង់​ស៊ីជម្រៅ គឺជា​អាយុជីវិត​របស់​គណបក្ស​កាន់អំណាច ហើយ​ការចាក់​បញ្ចូល​ឈាម​ថ្មី​ជា​យុវជន​ទៅក្នុង​តំណែង​គណកម្មាធិការកណ្តាល​របស់​គណបក្ស គឺ​ដើម្បី​ពង្រឹង​រចនាសម្ព័ន្ធ ក្រោយ​បាត់អស់​២២កៅអី។ ប៉ុន្តែ​សំរាប់​ក្រុម​អ្នកវិភាគ បើ​គណបក្សកាន់អំណាច មិន​បង្ហាញ​ការធ្វើ​កំណែរ​ទម្រង់​ពិតប្រាកដ​ទេនោះ នោះ​គណបក្ស​នេះ នឹងធ្វើ​នយោបាយ​អត្តឃាត​នៅ​ឆ្នាំ២០១៨ខាងមុខ។

RFI-ចាន់ណា
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ