អានតួអត្ថបទ
កម្ពុជា

លោក​ អភិបាល​ខេត្ត​ព្រះសីហនុ ​សម្រេច​ផ្អាក​បណ្តោះ​អាសន្ន​ កម្មវិធី​ KaZantip​ ដែល​គ្រោង​ធ្វើ​នៅ​កោះពស់​

លោក​អភិបាលខេត្ត​ព្រះសីហនុ នៅ ក្នុង​កិច្ចប្រជុំ​ដែល​ទើប​បញ្ចប់ទៅ​ម៉ោង​ប្រហែង៦ល្ងាច​នេះ បានសម្រេច​ផ្អាក​កម្ម​វី​ធី KaZantip ដែល​គ្រោង​ធ្វើ​នៅ​កោះពស់​ប្រទេស​កម្ពុជា រយៈពេល​ដប់​ថ្ងៃ​នា​ពាក់កណ្តាល​ខែកុម្ភៈ​ខាងមុខនេះ។ តន្ត្រី​KaZantip ដែល​អ្នកចូលរួម អាច​ជ្រុលជ្រួស​បំពាន​ច្បាប់​ដោយ​ប្រព្រឹត្តិ​អំពើ​អាក្រាតកាយ និង​ការ​ប្រើប្រាស់​គ្រឿងញៀន។

រូបភាពឯកសារ
រូបភាពឯកសារ
ផ្សាយពាណិជ្ជកម្ម

ក្នុង​កិច្ចប្រជុំ​ដែល​បាន​ចាប់ផ្តើម​ឡើង​តាំង​ពី​រសៀល​ថ្ងៃទី ០២ កុម្ភៈ​នេះ លោក អភិបាលខេត្ត​ព្រះសីហនុ ឈិត សុខុន បាន​សម្រេច​ផ្អាក​កម្មវិធី KaZantip ជា​បណ្តោះអាសន្ន​ដោយសារតែ​មាន ការ​ព្រួយបារម្ភ​អំពី​អំពើ​ខុសឆ្គង​មួយចំនួន​ដែល​អាច​នឹង​កើតមានឡើង​នៅ​ប្រទេស​កម្ពុជា ។ ប៉ុន្តែ​លោក​បាន​បញ្ជាក់ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ល្ងាច​នេះ​ថា នៅក្នុង​សំណើរ​របស់​ក្រុមហ៊ុន  ក្រុមហ៊ុន​គ្រាន់តែ​សុំ​ធ្វើ​ដំណើរ​កម្សាន្ត​ធម្មតា​នោះ​ទេ។

យ៉ាងណាក៏ដោយ ដោយសារ​តែ​មាន​ក្តីបារម្ភ​អំពី​បញ្ហា​ខុស​ទំនៀម​ទំលាប់​កម្ពុជា ក្រោយ​កិច្ចប្រជុំ អាជ្ញាធរ​ព្រមព្រៀងគ្នា ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​កម្មវិធី​មួយ​នេះ ហើយនឹង​បន្ត​ស្នើសុំ​មតិយោបល់​ពី​ក្រសួងទេសចរណ៍។ នេះ​បើតាម​ប្រសាសន៍ លោក​អភិបាលខេត្ត​ព្រះសីហនុ។

ចំនែក​លោក ជា បូរ៉ា ដែល​ជា​រដ្ឋលេខាធិការ​ក្រសួង​ទេសចណ៍ ដែល​និយាយ​នៅ​ព្រឹក​នេះ​ថា​មិនមាន​ទទួល​បាន​លិខិត​ស្នើសុំ​ប្រគុំ​តន្ត្រី​kaZantipអ្វីនោះ បាន​បញ្ជាក់ ថា ក្រសួងទេសចរណ៍ ប្រឆាំង​ដាច់ខាត​ចំពោះ​ទេសចរ​ណា​ដែល​ចូលមក​កម្ពុជា​ប្រព្រឹត្ត​អំពើ​មិន​សមរម្យ នៅ​ប្រទេស​កម្ពុជា។ តែ កម្ពុជា​ស្វាគមន៍​ជានិច្ច​ចំពោះ​ទេសចរណ៍​វប្បធម៌ ធម្មជាតិ និង​ការកម្សាន្ត​នានា។

សូម​បញ្ចា​ក់ថា  គេហទំពរ័​របស់ KaZantip បាន​បង្ហាញថា កម្មវិធី​តន្ត្រី​នេះ​នឹង​ធ្វើឡើង​នៅ​កោះពស់ ខេត្ត​ព្រះសីហនុ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី ១៨ កុម្ភៈ ដល់​ថ្ងៃទី២៨ ខែកុម្ភៈ​ឆ្នាំ ២០១៥ ខាង​មុខ​នេះ។

កម្មវិធី KaZantip មាន​ប្រភព​មកពី​ឧបទ្វីប​គ្រីមេ​នៃ​តំបន់​អឺរ៉ុប​ខាងកើត ។វា​ត្រូវបានធ្វើ​ឡើងជា​រៀង រាល់​ឆ្នាំ ចាប់​តាំង​ពី​ឆ្នាំ ១៩៩២​មក ដើម្បី​អបអរ​សាទរ​បិទ​បញ្ចប់​រដូវក្តៅ។ នៅក្នុង​ពិធី​នោះ​មានការ​រាំច្រៀង និង ពិធីជប់លៀង សប្បាយ​សប្បាយ នៅ​លើ​ឆ្នេរសមុទ្រ ដែល​ជា​រឿយៗ​ត្រូវ​បាន​សាធារណៈជន​ព្រួយបារម្ភ​អំពី អំពើ​អាសអាភាស អាក្រាតកាយ និង ការ​ប្រពឹត្ត​បទល្មើស​គ្រឿងញៀន​ជាដើម៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ