អានតួអត្ថបទ
បទយកការណ៍

ព្រះ​សង្ឃ ពលរដ្ឋ​ថា ព្រះ​មហាក្សត្រ​ ស័ក្តិ​សម​នឹង​ទទួល​ព្រះ​គោរមងារ “ព្រះ​ស្រីលោក​ធម្មិករាជ”

ចុះផ្សាយ​នៅ​ថ្ងៃ៖

ព្រះ​រាជ​ពិធី​ដង្ហែ​សញ្ញា​បត្រ​ព្រះ​គោរមងារ “ព្រះ​ស្រី​លោក​ធម្មិករាជ​”ថ្វាយ​ព្រះ​មហាក្សត្រ​ ព្រះ​បាទ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ មាន​ព្រះសង្ឃ មន្រ្តី​រាជ​ការ និង​ពលរដ្ឋ ជាង​១ម៉ឺន​នាក់​ចូល​រួម។ ចាប់​ពី​ព្រលឹម​ស្រាងៗ ព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ បាន​មាន​វត្តមាន​នៅ​មុខ​ព្រះបរម​រាជវំាង ដើម្បី​អបអរសាទរ​ចំពោះ​ព្រះហាក្សត្រ។ ទំាង​ព្រះសង្ឃ និង​ពលរដ្ឋ​បាន​យល់​ស្រប​គ្នា​ថា ព្រះ​មហាក្សត្រ​ស័ក្តិ​សម​នឹង​ទទួល​បាន​ព្រះគោរមងារ​នេះ៕

ព្រះរាជពិធីដង្ហែសញ្ញាបត្រព្រះគោរមងារ “ព្រះស្រីលោកធម្មិករាជ”ថ្វាយព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
ព្រះរាជពិធីដង្ហែសញ្ញាបត្រព្រះគោរមងារ “ព្រះស្រីលោកធម្មិករាជ”ថ្វាយព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ RFI/Siv channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ