អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

រលាក​សន្លាក់ ​នៅ​តាម​ម្រាម​ដៃ-​ជើង

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាម​រយៈ​កម្មវិធី​សុខភាព​​និង​អនាម័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ លោក​អ្នក​នាង​បាន​ជ្រាប​ហើយ​អំពី​ប្រភេទ​ផ្សេងៗ​នៃ​ជំងឺ​រលាក​សន្លាក់។ នៅ​ថ្ងៃ​នេះ វិទ្យុ​យើង​សូម​លើក​យក​តែ​ប្រភេទ​មួយ នៃ​ការ​រលាក​សន្លាក់ ដែល​ច្រើន​កើត​ឡើង​នៅ​តាម​ក្រញរ​ដៃ ក្រញរ​ជើង ឬ​ភាសា​បារាំង​ហៅ​ថា Goutte។សូម​អញ្ជើញ​ស្តាប់​​បទ​សម្ភាសន៍​របស់​អៀង សុខម៉ិញ ជាមួ​យ​នឹង​វេជ្ជបណ្ឌិត លី ជាតា។

សន្លាក់​ម្រាមជើង​រលាក
សន្លាក់​ម្រាមជើង​រលាក
ផ្សាយពាណិជ្ជកម្ម

ជា​ជំងឺ​រ៉ាំរ៉ៃ បង្ក​ឡើង​ដោយ​សារ​មាន​សារធាតុ​អាស៊ីត​អ៊ុយរិច​ច្រើន​ក្នុង​ឈាម។ ជំងឺ​រលាក​សន្លាក់នេះ​កើត​នៅ​ច្រើន​កន្លែង ជួន​​នៅ​ម្រាម​ដៃ​ម្រាម​ជើង​ កដៃ​កជើង ឬ​ជង្គង់ ..

ជំងឺ​នេះ​បង្ក​ជា​ការ​ឈឺចុកចាប់ខ្លាំង​ និង​អាច​ងំ​ឈឺ​ពី​ពីរ​ទៅ​១០​ថ្ងៃ​ជាប់​គ្នា។

នៅ​ស្រុក​បារាំង គេ​បាន​ដាក់​ងារ​ជំងឺ​នេះ​ថា​ជា ជំងឺ​ស្តេច​​ ព្រោះ ​ជា​ជំងឺ​ដែល​ច្រើន​កើត​មាន​ជា​ញឹកញយ​ លើ​អ្នក​ជំងឺ​អ្នក​មាន សម្បូរ​សប្បាយ មានម្ហូបអាហារ​បរិភោគ​ប៉ូវ​​ជ្រុល និង​ទទួល​ទាន​សុរា​ក៏​ច្រើន។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ