បទសម្ភាស
លោក ប៉ា ងួនទៀង៖ ក្បួនដង្ហែសពលោក កែម ឡី រំពឹងថាមានអ្នកចូលរួមកន្លះលាននាក់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១៩:៣៦
សពលោកបណ្ឌិត កែម ឡី នឹងត្រូវដង្ហែចេញពីវត្តចាស់ក្នុងខណ្ឌជ្រោយចង្វារ ទៅកាន់ខេត្តតាកែវដែលជាស្រុកកំណើតរបស់លោក នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះហើយ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំង លោក ប៉ា ងួនទៀង សមាជិកគណៈកម្មការរៀបចំបុណ្យសព បានពន្យល់ប្រាប់ពីការត្រៀមខ្លួនរបស់ក្រុមការងារខ្លួន ក្នុងការរៀបចំក្បួនដង្ហែសពលោកបណ្ឌិត កែម ឡី ក៏ដូចជាក្រមសីលធម៌ដែលគណៈកម្មការបានដាក់ចេញក្នុងគោលដៅបញ្ចៀសឲ្យបាននូវហិង្សា និងការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យពីសំណាក់អ្នកចូលរួម។ អ្នកចូលរួមហែសព ដែលលោក ប៉ា ងួនទៀង រំពឹងទុកថា អាចមានចំនួនរហូតដល់ទៅកន្លះលាននាក់!