អានតួអត្ថបទ
បទសម្ភាស

លោក ​ស៊ីន ចាន់​សិរីវុត្ថា​៖ ព្រលាន​យន្ត​ហោះ​កង​កេង​ខេត្ត​ព្រះ​សីហនុនឹ​ង​រីក​ធំ​ជាង​គេ​នៅ​កម្ពុជា​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​របស់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI​ នៅ​ថ្ងៃ​ពុធ​នេះ​ គឺ​លោក​ ស៊ីន ​ចាន់​សិរីវុត្ថា ​អគ្គនាយករង​នៃ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាស​ចរណ៍​ស៊ីវិល​កម្ពុជា។ ​បន្ទាប់​ពី​បាន​ទទួល​កម្មវិធី​គូស​ផ្លូវ​ហោះ​ហើរ​ថ្មី​ (PANADES Software) ពី​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន ​(JICA) ម្សិលមិញ ​លោក ស៊ីន ចាន់សិរីវុត្ថា ​បាន​បង្ហាញ​អំពី​វឌ្ឍនកម្ម​វិស័យ​អាកាស​ស៊ីវិល​ខ្មែរ​ ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​អ្នក​ធ្វើ​ដំណើរ​តាម​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​និង​សៀមរាប។ ​​ក្នុង​នាម​ជា​អ្ន​កនាំពាក្យ​ផង លោក ស៊ីន ចាន់សិរីវុត្ថា ​ក៏​បាន​ពន្យល់​អំពី​ការ​ដែល​ព្រលាន​យន្តហោះ​កង​កេង ​ក្នុង​ខេត្ត​ព្រះ​សីហនុ ​អាច​នឹង​ក្លាយ​ជា​អាកាស​យានដ្ឋាន​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា​ដែរ។​

@SSCA
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ