អានតួអត្ថបទ
កម្ពុជា

ពលរដ្ឋ​បឹង​កក​ធ្វើ​យុទ្ធនាការ​ទប់​ស្កាត់​ការ​លុប​បឹង ខណៈ​ដែល​រដ្ឋ​អំពាវនាវ

ប្រជាពលរដ្ឋ​តំបន់​បឹង​កក់​ប្រមាណ​ជាង​៥០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ មីនា​បាន​ប្រមូល​ផ្តុំ​គ្នា​គ្រោង​ដាក់​ញត្តិ​នៅ​រដ្ឋសភា​ជាតិ​ស្តីពី​ការ​ទប់​ស្កាត់​ការ​លុប​បឹង​ធម្មជាតិ។ ជា​យុទ្ធនាការ​ដែល​ក្រសួង​របស់​រដ្ឋាភិបាល បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​និង​ពិនិត្យ​ឱ្យ​បាន​ច្បាស់​លាស់​មុន​នឹង​អនុញ្ញាតិ​ឱ្យ​មាន​ការ​លុប​បឹង។

ប្រជាពលរដ្ឋតំបន់បឹងកក់ប្រមាណជាង៥០នាក់ នៅព្រឹកថ្ងៃទី៣១ មីនាបានប្រមូលផ្តុំគ្នាគ្រោងដាក់ញត្តិនៅរដ្ឋសភាជាតិស្តីពីការទប់ស្កាត់ការលុបបឹងធម្មជាតិ។
ប្រជាពលរដ្ឋតំបន់បឹងកក់ប្រមាណជាង៥០នាក់ នៅព្រឹកថ្ងៃទី៣១ មីនាបានប្រមូលផ្តុំគ្នាគ្រោងដាក់ញត្តិនៅរដ្ឋសភាជាតិស្តីពីការទប់ស្កាត់ការលុបបឹងធម្មជាតិ។ Facebook
ផ្សាយពាណិជ្ជកម្ម

ប្រជាពលរដ្ឋ​តំណាង​ឱ្យ​អ្នក​បឹងកក់​ដែល​ជា​អ្នក​រងគ្រោះ​ដោយសារ​ការ​លុប​បឹង គ្រោង​ដង្ហែ​ក្បួន​ដាក់​ញត្តិ​ទៅ​កាន់​រដ្ឋសភា​ ដើម្បី​បញ្ឈប់​ការ​លុប​បឹង​ធម្មជាតិ​ដែល​បាន​ប៉ះពាល់​ដល់​ជី​វិភាព​របស់​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ក្នុង​តំបន់។ ទន្ទឹម​នឹង​នេះ រដ្ឋាភិបាល​ក៏​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ដែន​ដី​ត្រូវ​ប្រុង​ប្រយ័ត្ន​នឹង​គិត​ឱ្យ​បាន​វែង​ឆ្ងាយ​ចំពោះ​ការ​អនុញ្ញាត​ឱ្យ​មាន​ការ​លុប​បឹង។

ក្នុង​សំលៀក​បំពាក់​អាវ​យឺត​ព័ត៌​ខ្មៅ ដែល​មាន​រូបភាព​ផ្ទៃ​បឹង​ដែល​ពោរពេញ​ដោយ​ដី​ខ្សាច់ និង​មាន​អក្សរ​ថា​បញ្ឈប់​ការ​លុប​បឹង ក្បួន​ដង្ហែ​ដែល​ដឹកនាំ​ដោយ​លោក​ស្រី​ទេព វណ្ណី ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​បង្អាក់​ដំណើរ​ឆ្ពោះ​ទៅ​កាន់​រដ្ឋស​ភាជាតិ។

ពលរដ្ឋ​ចូលរួម​បាន​លើក​ឡើង​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រួម​គ្នា​ធ្វើ​យុទ្ធនា​ការ​បញ្ឈប់​ការ​លុប​បឹង​នេះ គឺ​មក​ពី​ការ​លុប​បឹង​ជា​ច្រើន​ក្នុង​ទីក្រុង​ភ្នំពេញ ដូចជា​បឹង​កក់ បឹង​ប៉ាយ៉ាប និង​ទំពន់​ជា​ដើម សុទ្ធ​តែ​ផ្តល់​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ទាំង​ជីវភាព និង​ការ​រស់នៅ។

បន្ថែម​ពី​នេះ ក្រសួង​ធនធាន​ទឹក​កាល​ពី​ថ្ងៃ​ទី​២៨ មីនា បាន​ចេញ​សេចក្តី​អំពាវនាវ​មួយ​ចំពោះ​បញ្ហា​ការ​លុប​បឹង។ រដ្ឋ​បាន​ទទួល​ស្គាល់​ថា ការ​លុប​បឹង​ធម្មជាតិ​ដោយ​បុគ្គល​មួយ​ចំនួន បាន​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​ក្តៅ​ក្រហាយ​ដែល​បង្ក​ចេញ​ជា​ទំនាស់​ជាមួយ​ប្រជាពលរដ្ឋ​កើត​ឡើង​។ ក្រសួង​ហាក់​ដូចជា​បន្ទោស​លើ​អាជ្ញាធរ​មូលដ្ឋាន​ដែល​ជា​អ្នក​ក្តាប់​ព័ត៌មាន​ច្បាស់ ប៉ុន្តែ​បណ្តែត​បណ្តោយ​ឱ្យ​មាន​ការ​លុប​បឹង​កើត​ឡើង។ ដូចនេះ​មុន​នឹង​សម្រេច ឬ​មាន​វិធាន​ការ​យ៉ាង​ណា​នោះ ត្រូវ​ពិនិត្យ​មើល​ច្បាប់ និង​លិខិត​បទ​ដ្ឋាន​គតិ​យុត្តិ​ពាក់ព័ន្ធ​ឱ្យ​បាន​ច្បាស់​ជាមុន​សិន​ព្រោះ​ថា បឹង​បួ​ធម្មជាតិ​ទាំង​អស់​គឺ​ជា​សម្បតិ្ត​របស់​រដ្ឋ។ ​

សង្គម​ស៊ីវិល និង​អ្នក​តាមដាន​ការ​អភិវឌ្ឍ បាន​លើក​ឡើង​ថា​ ការ​សម្រេច​លុប​បឹង​របស់​រដ្ឋាភិបាល​នា​ពេល​កន្លង​មក មិន​បាន​ធ្វើ​ការ​សិក្សា​ពី​ផល​ប៉ះពាល់​ឱ្យ​បាន​ជាក់​ស្តែង និង​សង​សំណង​ប្រជាពលរដ្ឋ​ទៅ​តាម​ទីផ្សារ​ដើម្បី​អាច​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ទាំង​នោះ ទទួល​បាន​ផល​នៃ​ការ​អភិវឌ្ឍ​ដែរ​ទេ ប៉ុន្តែ​ពួក​គាត់​បែរ​ជា​អ្នក​ទទួល​រងគ្រោះ​ដោយសារ​ការ​អភិវឌ្ឍ​ទៅ​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ