អានតួអត្ថបទ
កម្ពុជា

កិច្ច​ប្រជុំ​ចង្អៀត​នៅ​ភ្នំពេញ បរាជ័យ

កិច្ច​ប្រជុំ​ចង្អៀត​ស្តីពី​ព្រំដែន​កម្ពុជា-វៀតណាម នៅ​ភ្នំពេញ បាន​បិទ​បញ្ចប់​ហើយ​រយៈ​ពេល​២​ថ្ងៃ​នៅ​ភ្នំពេញ។ ប៉ុន្តែ​កិច្ច​ប្រជុំ​ ដែល​ធ្វើ​ឡើង​បន្ទាប់​ពី​កំណត់​ទូត​តវ៉ា​របស់​កម្ពុជា ជា​ច្រើន​លើក​នេះ បាន​បរាជ័យ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មិន​បាន។ ភាគី​វៀតណាម​មិន​ព្រម​តាម​សំណើ​របស់​កម្ពុជា។

លោក​ទេសរដ្ឋមន្រ្តី​ វ៉ា គីមហុង ​ទទួល​បន្ទុក​បេសកម្ម​ពិសេស និ​​ង​​ជា​ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា ​ធ្វើ​ការ​ផ្ទៀត​ផ្ទាត់​ផែនទី​កម្ពុជា​ ដែល​ទើប​តែ​ប្រគល់​ដោយ​អង្គ​ការ​សហប្រជាជាតិ។​
លោក​ទេសរដ្ឋមន្រ្តី​ វ៉ា គីមហុង ​ទទួល​បន្ទុក​បេសកម្ម​ពិសេស និ​​ង​​ជា​ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា ​ធ្វើ​ការ​ផ្ទៀត​ផ្ទាត់​ផែនទី​កម្ពុជា​ ដែល​ទើប​តែ​ប្រគល់​ដោយ​អង្គ​ការ​សហប្រជាជាតិ។​ @RFI/channa
ផ្សាយពាណិជ្ជកម្ម

កិច្ច​ប្រជុំ​ព្រំដែន​ពិសេស​រវាង​កម្ពុជា និង​វៀតណាម បាន​បរាជ័យ​ដោយ​ភាគី​ទាំង​ពីរ​បាន​ខ្វែង​គំនិត​គ្នា​លើ​គោលការណ៍​ធំ​នៅ​ចំណុច​ព្រំដែន។ លោក​វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​កិច្ច​ការ​ព្រំដែន បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​កិច្ច​ប្រជុំ​ពីរ​ថ្ងៃ​នេះ​ថា មិន​ទាន់​មាន​សេចក្តី​ថ្លែងការណ៍​រួម​អ្វី​ទេ ដោយសារ​ភាគី​ទាំង​ពីរ​នៅ​ខ្វែង​គំនិត។

កិច្ច​ប្រជុំ​គណៈកម្មការ​ព្រំដែន​កម្ពុជា-វៀតណាម បាន​ធ្វើ​ឡើង​រយៈ​ពេល​២​ថ្ងៃ​មក​ហើយ នៅ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​ គឺ​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៩ សីហា​ម្សិលមិញ​មក​។ កម្ពុជា​បាន​ដាក់​របៀប​វារៈ​ស្តីពី​ការ​កសាង​អគារ ប៉ុស្តិ៍​នគបាល និង​ការ​ជីក​ស្រះ​តាម​ព្រំដែន​ ដែល​វៀតណាម​បាន​កសាង​នៅ​តំបន់​ស​ក្នុង​ទឹកដី​កម្ពុជា ហើយ​ស្នើ​ឱ្យ​វៀតណាម​បញ្ឈប់​សកម្មភាព​សាង​សង់ និង​ស្នើ​សុំ​រុះ​រើ​សំណង់​អគារ ប៉ុន្តែ​វៀតណាម​នៅ​មិន​ទាន់​ឯកភាព​នៅ​ឡើយ។ ក្រៅ​ពី​នេះ ភាគី​ទាំង​ពីរ ​ក៏​មិន​បាន​ឯកភាព​លើ​ការ​សុំ​ជំនួយ​បច្ចេកទេស​ពី​បារាំង​ ដើម្បី​ជាមួលដ្ឋាន​វែក​ញែក តំបន់​ខណ្ឌ​ចែក​ប្រទេស​ទាំង​ពីរ​ផង​ដែរ។

សូម​កត់​សម្គាល់​ថា កម្ពុជា​បាន​ផ្ញើ​កំណត់ទូត​ចំនួន​២៣ និង​លិខិត​ចំនួន​១​ទៅ​កាន់​វៀតណាម ដើម្បី​តវ៉ា​អំពី​ការ​រំលោភ​បំពាន​តាម​បន្ទាត់​ព្រំ​ដែន​កម្ពុជា​-វៀតណាម​ដែល​មាន​នៅ​ក្នុង​ខេត្ត​រតនៈគីរី មណ្ឌលគីរី ស្វាយរៀង កណ្តាល និង​ខេត្ត​តាកែវ​ជា​ដើម​។

បើទោះបី​ជា​កិច្ច​ប្រជុំ​ចង្អៀត​រវាង​កម្ពុជា និង​វៀតណាម​បរាជ័យ មិន​អាច​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​នេះ ប៉ុន្តែ​លោក​វ៉ា គឹមហុង បាន​អះអាង​ថា​ភាគី​ទាំង​ពីរ​នឹង​បន្ត​ការ​ចរចា ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វែង​គំនិត​គ្នា​លើ​បញ្ហា​ព្រំដែន​នេះ និង​ឈាន​ដល់​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម និង​ការ​អន្តរាគមន៍​ពី​ប្រទេស​បារាំង​លើ​ជំនួយ​បច្ចេក​ទេស​ផង​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ