អានតួអត្ថបទ
កម្ពុជា

តើ​តុលាការ​ខ្មែរ​ក្រហម​ដំណើរ​ការ​ដល់​ណា​ហើយ?

នៅ​ក្នុង​សវនា​ការ​ចំនួន​២​ថ្ងៃមក​នេះ ​តុលាការ​ខ្មែរ​ក្រហម បាន​ស្តាប់​សក្ខី​កម្ម​របស់​លោក ជុំ ម៉ី ដែល​ជា​អ្នក​រស់​រាន​ម្នាក់​នៅ​មន្ទីរសន្តិសុខ​ ស-២១ ឬ​គុក​ទួល​ស្លែង។ លោក ជុំ ម៉ី បាន​រៀប​រាប់​ពី​ទុក្ខ​វេទនា​របស់​ខ្លួន នៅ​ក្នុង​គុក​ទួល​ស្លែង ហើយ​គាត់​អាច​រស់​បាន​ ដោយសារតែ​គាត់​ចេះ​ជួស​ជុល​ម៉ាស៊ីន​អង្គលីលេខ។ ​សូម​ជម្រាប​ផង​ដែរ ថា ការ​ផ្តល់​សក្ខី​កម្ម​របស់​លោក ជុំ ម៉ី គឺ​ស្ថិត​ក្នុង​សំណុំ​រឿង​មន្ទីរសន្តិសុខ​ទាំង​៦ និង​ការ​បោសសំអាត។ បន្ទាប់​ពី​ចប់សំណុំ​រឿង​នេះ តុលាការ​នឹង​បន្ត​ស្តាប់​សក្ខីកម្ម​ក្នុង​អង្គហេតុ​ទាក់​ទង​នឹង​ការ​រៀប​ការ​ដោយ​បង្ខំក្នុងរបបខ្មែរ​ក្រហម ក្រោយ​មក តុលាការ​បន្ត​ស្តាប់អង្គ​ហេតុ​ពី​ជម្លោះ​ប្រដាប់​អាវុធ​រវាង​កង​ទ័ពវៀតណាម ហើយ​ចុង​ក្រោយ​ គឺ​ស្តីពី​តួនាទី​របស់​នួន ជា និង​ ខៀវ សំផន។ តុលាការ​ខ្មែរ​ក្រោម គ្រោង​នឹង​បញ្ចប់​ការ​សួរ​ដេញដោរ​លើភស្តុតាង​ក្នុង​សំណុំ​រឿង​០០២ នៅ​ចុង​ឆ្នាំនេះ ហើយ​ការ​ប្រកាស​សាលក្រម គឺ នៅ​ត្រីមាសទី​៣ ឆ្នាំ​២០១៧។សូម​ស្តាប់​ប្រសាសន៍ទាំង​ស្រុង ​របស់ លោក នេត្រ ភក្រ្តា​ ដែល​ជាអ្នក​នាំពាក្យ​របស់​តុលាការ​ខ្មែរ​ក្រហម៖  

លោក ជុំ ម៉ី ជួប​អ្ន្កក​កាសែត​នៅ​មុខ​សាលាក្តី​ខ្មែរ​ក្រហម កាល​ពី​ពេល​កន្លង​មក។​
លោក ជុំ ម៉ី ជួប​អ្ន្កក​កាសែត​នៅ​មុខ​សាលាក្តី​ខ្មែរ​ក្រហម កាល​ពី​ពេល​កន្លង​មក។​ © Reuters
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ